រដ្ឋមន្រ្តីក្រសួងកសិកម្ម អញ្ជើញក្នុងពិធីបិទបញ្ចប់គម្រោងមជ្ឈមណ្ឌលកសិកម្មអន្តរជាតិកូរ៉េ (KOPIA) ប្រចាំកម្ពុជា និងកិច្ចប្រជុំប្រចាំឆ្នាំសមាគមកសិកម្ម-ឧស្សាហកម្មកូរ៉េ (K-Agro)
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទបញ្ចប់គម្រោងមជ្ឈមណ្ឌលកសិកម្មអន្តរជាតិកូរ៉េ (KOPIA) ប្រចាំកម្ពុជា និងកិច្ចប្រជុំប្រចាំឆ្នាំសមាគមកសិកម្ម-ឧស្សាហកម្មកូរ៉េ (K-Agro) កាលពីល្ងាច ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារ Oakwood Premier។
ថ្លែងទៅកាន់អង្គពិធី លោករដ្ឋមន្រ្តី បានសម្តែងនូវក្តីសោមនស្សរីករាយ និងមានកិត្តិយសដែលបានអញ្ជើញចូលរួមកម្មវិធីនាថ្ងៃនេះ ដែលបង្ហាញពីការពង្រឹងនូវកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ក្នុងការងារអភិវឌ្ឍវិស័យកសិកម្ម។ លើសពីនេះ លោករដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់លោកបណ្ឌិត Song Yong Ju និងប្រធានមុនៗ ដែលសម្រេចបានលទ្ធផលល្អៗជាច្រើនគួរឱ្យកត់សម្គាល់ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតសិ្នទ្ធជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
បើតាម លោករដ្ឋមន្រ្តី ក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះក្រោយពីបានចុះអនុស្ស...