រដ្ឋបាលឃុំឆ្នាល់មាន់ រៀបចំវេទិកាសាធារណៈ ស្តីពី ការត្រួតពិនិត្យ និងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធស្ត្រ បញ្ចកោណដំណាក់កាលទី១
ភ្នំពេញ: រដ្ឋបាលឃុំឆ្នាល់មាន់ នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៤ រៀបចំវេទិកាសាធារណៈ ស្តីពី ការត្រួតពិនិត្យ និងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ក្រោមអធិបតីភាពរបស់ លោក លឹម រតនៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំឆ្នាល់មាន់ តំណាងដ៏ខ្ពង់ខ្ពស់ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងរដ្ឋបាលសាលាស្រុក កងរាជអាវុធហត្ថស្រុក មេឃុំឆ្នាល់មាន់ ក្រុមប្រឹក្សាឃុំ មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ប្រធានភូមិទាំង៧ និងប្រជាពលរដ្ឋទូទាំងឃុំចំនួន ២០០នាក់ ។
លោក លឹម រតនៈ បានពាំនាំប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខរបស់លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ជូនដល់គណ:អភិបាលស្រុក ក្រុមប្រឹក្សាស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភ...