ឯកឧត្តម សូ ម៉ារ៉ា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌដូនពេញ និងគណៈកម្មាធិការគណបក្សខណ្ឌដូនពេញដើម្បីបូកសរុបរបាយការណ៍ សកម្មភាពអនុវត្ត
ភ្នំពេញ៖ ឯកឧត្តម សូ ម៉ារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានក្រុមការងារបក្សចុះជួយរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខណ្ឌដូនពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌដូនពេញ និងគណៈកម្មាធិការគណបក្សខណ្ឌដូនពេញដើម្បីបូកសរុបរបាយការណ៍ សកម្មភាពអនុវត្ត និងលទ្ធផលការងារគណបក្សប្រចាំខែឧសភា និងទិសដៅខែមិថុនា ឆ្នាំ២០២៦។
ក្នុងឱកាសបូកសរុបអង្គប្រជុំ ឯកឧត្តមប្រធានក្រុមការងារបានជំរុញដល់មូលដ្ឋានយកចិត្តទុកដាក់អនុវត្តនូវប្រសាសន៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌសង្កាត់មន្ទីរអង្គភាពជុំវិញរដ្ឋបាលរាជធានីភ្នំពេញនៅកោះពេជ្រ កាលពីថ្ងៃទី ២៤ ខែឧសភាឆ្នាំ ២០២៦ កន្លងមក ដោយបន្តការបោសសម្អាតក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ដែលកំពុងសង្ងំធ្វើសកម្មភ...








