អភិបាលខេត្តព្រះវិហារ បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅទូទាំងខេត្ត
ព្រះវិហា៖ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ លោក ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយលោក លោកស្រីអភិបាលរងខេត្ត មេបញ្ជាកាកងកម្លាំងទាំងបីក្នុងខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់ អភិបាលរងខេត្ត មន្ត្រីសុខាភិបាលខេត្តនិងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ នៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ។
លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត មានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខេត្តព្រះវិហារទទួលបានវ៉ាក់សាំងលើកដំបូង នឹងចាក់ជូនដល់មន្ត្រីសុខាភិបាលខេត្ត ជាមន្ត្រីនគរបាលខេត្ត និងថ្នាក់ដឹកនាំខេត្ត មួយចំនួន ដោយឥតគិតថ្លៃ ទាំងនេះស្តែងឲ្យឃើញកាន់តែច្បាស់ពីការយកចិត្តទុកដាក់របស់សម្តេចតេជោ ពីសុខុមាលភាពរបស់មន្រ្តីគ្រប់លំ...








