ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលសញ្ញាបត្រ បច្ចេកទេស និងវិជ្ជាជីវៈ១ (C1) វគ្គពិសេសជូនដល់កម្មករនិយោជិត
(ភ្នំពេញ)៖ លោកបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលសញ្ញាបត្រ បច្ចេកទេស និងវិជ្ជាជីវៈ១ (C1) វគ្គពិសេសសម្រាប់កម្មករនិយោជិត ដែលរងផលប៉ះពាល់ពីការបិទ ឬព្យួរ សហគ្រាសគ្រឹះស្ថាន ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ នាសាលប្រជុំវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស។
លោកបណ្ឌិតមានប្រសាសន៍បញ្ជាក់ថា ថ្ងៃនេះជាលទ្ធផលថ្មីមួយទៀតដែល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រេចបាននោះគឺការផ្តល់វគ្គបណ្តុះបណ្តាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) វគ្គពិសេស សម្រាប់កម្មករនិយោជិត ដោយមិនគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២០ម៉ឺនរៀល ក្នុង១ខែ/ម្នាក់ សម្រាប់ រយៈពេល ៤ខែ ដល់កម្មករនិយោជិត ដែលបានព្យួរការងារ និងបាត់បង់ ការងារ ដោយសារការរីករាលដាលនៃជំងឺកូវ...








