រយៈពេល៤ថ្ងៃកំឡុងពេលឆ្លងឆ្នាំសកល កម្ពុជាទទួលបានភ្ញៀវទេសចរ ១លាន ២៧ម៉ឺននាក់
(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន បានឱ្យដឹងថា ភ្ញៀវទេសចរដើរកម្សាន្តនាក្រោយឱកាសថ្ងៃឆ្លងឆ្នាំសកលសម្រាប់រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែធ្នូ ២០២០ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ មានចំនួន ១,២៧៩,១២៨ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១,២៦៨,០២៥ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ១១,១០៣ នាក់។
សម្រាប់ថ្ងៃអាទិត្យ ទី៣ ខែមករា មានចំនួនប្រមាណ ១៣០,០០៧ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១២៦,១៦៨ នាក់ ភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ៣,៨៣៩ នាក់។
គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖
* រាជធានីភ្នំពេញ៖ ៥១៦,០៩៥ នាក់
* ខេត្តកំពត៖ ១៥២,១១៩ នាក់
* ខេត្តព្រះសីហនុ៖ ១៣៦,៣១៤ នាក់
* ខេត្តកែប៖ ៨៧,៧៣៧ នាក់
* ខេត្តសៀមរាប៖ ៧៧,៦១៨ នាក់
* ខេត្តកំពង់ស្ពឺ៖ ៤៦,០៣០ នាក់
* ខេត្តបាត់ដំបង៖ ៤២,៨៥០ នាក់
* ខេត្តកោះកុង៖ ៣១,៨៧៩ នាក់
* ខេត្តកំពង់ចាម៖ ២៧,១៨៧ នាក់
* ខេត្តកណ្តាល៖ ២៦,៩៤០ នាក់។
ដោយសារព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆ...







