ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

អភិបាលខេត្តកណ្ដាល ជំរុញដោយអាជ្ញាធរស្រុកពញាឮ ត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ឱ្យកាន់តែមានប្រសិទ្ធភាព

អភិបាលខេត្តកណ្ដាល ជំរុញដោយអាជ្ញាធរស្រុកពញាឮ ត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ឱ្យកាន់តែមានប្រសិទ្ធភាព

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តកណ្តាល៖ ថ្លៃនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកពញាឮ នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានជំរុញដល់អាជ្ញាធរស្រុកពញ្ញាឮ ត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ពិសេសបង្ការ និងបង្ក្រាបបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ក្មេងទំនើង ការដុតព្រៃដុតសំរាម ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ដើម្បីបន្តថែរក្សា និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ សុវត្ថិភាពសង្គម និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។ បន្ថែមពី លោកអភិបាលខេត្ត បានណែនាំដល់មន្ត្រីរាជការទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគ្មានការរើសអើង ជាពិសេសត្រូវខិតខំ ដោះស្រាយរាល់បញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យ បានទាន់ពេលវេលា ដោយឈរលើគោលក...
រដ្ឋមន្ត្រី ហេង សួរ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ស្ដីពី​សកម្មភាព​ការងារ​របស់គណៈវិស្វករកម្ពុជា ត្រីមាសទី១ ឆ្នាំ​២០២៥ និងទិសដៅការងារបន្ត។

រដ្ឋមន្ត្រី ហេង សួរ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ស្ដីពី​សកម្មភាព​ការងារ​របស់គណៈវិស្វករកម្ពុជា ត្រីមាសទី១ ឆ្នាំ​២០២៥ និងទិសដៅការងារបន្ត។

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅទីស្ដីការក្រសួងការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈនេះ រដ្ឋមន្ត្រី បានស្តាប់ និង​ណែនាំ​លើ​របាយការណ៍​ពីលទ្ធផល​ការងារ​របស់​គណៈវិស្វករ​កម្ពុជា​ដែល​បាន​អ​នុវត្ត​ក្នុង​ត្រីមាស​ទី១ ឆ្នាំ២០២៥ ព្រមទាំង​លើក​ទិស​ដៅ​ការងារ​បន្ត​ដើម្បី​ពង្រឹង​ដំណើរការ និង​ការ​អនុវត្តការងារ​របស់​គណៈវិស្វករ​កម្ពុជា​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​បន្ថែម​ទៀត៕...
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ៖ យើងរួមគ្នាដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជនកូរ៉េ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ៖ យើងរួមគ្នាដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជនកូរ៉េ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សេអ៊ូល ប្រទេសកូរ៉េ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋមន្រ្តី ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមពិព័រណ៌ទេសចរណ៍អន្តរជាតិលើកទី៤០ ( The 40th Seoul International Travel Fair) និងកម្មវិធីពាក់ព័ន្ធផ្សេងៗ នៅរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េដែលមានការចូលរួមពីប្រទេសជាង៤០ ស្តង់ពិព័រណ៌ចំនួន៥០០ អ្នកលក់ចំនួន៧៥០ ក្រុមហ៊ុន និងអ្នកទិញចំនួន៨០០ក្រុមហ៊ុន។ ក្នុងឱកាសដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ រដ្ឋមន្រ្តី បានអនុញ្ញាតជូនលោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើការជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា រួមទាំងបញ្ហាប្រឈម និងកាលានុវត្តភាពទេសចរណ៍វិនិយោគដល់ប្រជាជន និងវិនិយោគិនកូរ៉េ។ ក្នុងជំនួបប្...
មន្ទីរព្យាបាលធ្មេញ ម៉ាស្ទ័រឃែរ មានសេចក្តីសោមនស្ស រីករាយដែលបានឧបត្ថម្ភជាថវិការ 1000 ដុល្លា សហរដ្ឋអាមេរិក ទៅកាន់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមចំណែក ក្នុងការជួយសង្គ្រោះកុមារកម្ពុជា

មន្ទីរព្យាបាលធ្មេញ ម៉ាស្ទ័រឃែរ មានសេចក្តីសោមនស្ស រីករាយដែលបានឧបត្ថម្ភជាថវិការ 1000 ដុល្លា សហរដ្ឋអាមេរិក ទៅកាន់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមចំណែក ក្នុងការជួយសង្គ្រោះកុមារកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រឹកថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២៥។ មន្ទីរព្យាបាលធ្មេញ ម៉ាស្ទ័រ ឃែរ តែងតែចូលរួម និង បន្តរចូលរួមរាល់សកម្មភាពសង្គមផ្សេងៗទៀតផងដែរ។
ដំណើរទស្សនកិច្ចសម្តែងការគួរសមរបស់ អ្នកជំនាញ JICA និងសមាជិកនៃ ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ដំណើរទស្សនកិច្ចសម្តែងការគួរសមរបស់ អ្នកជំនាញ JICA និងសមាជិកនៃ ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ១១ ព្រឹក ថ្ងៃពុធ ៩ កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំតូច កសស លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចសម្តែងការគួរសមរបស់ លោក KOREZUMI Tomoaki ដែលនឹងបញ្ចប់បេសកកម្មការងារជាទីប្រឹក្សា កសស ដែលនឹងមានអ្នកបន្តវេនបេសកកម្មការងារបន្ត គឺលោក HOSHIKURA Junichi និងលោក IZUMI Takahiro អ្នកតំណាងនៃ JICA ប្រចាំប្រទេសកម្ពុជា ដែលនឹងបញ្ចប់បេសកកម្មការងារ ដែលនឹងមានអ្នកបន្តវេនបេសកកម្មការងារបន្ត គឺលោក MIYAMOTO Rintaro។ ក្នុងឱកាសនេះផងដែរ លោក KOREZUMI Tomoaki និងលោក MIYAMOTO Rintaro បានផ្តល់តំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ កសស ក្នុងពេលកន្លងមក ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ លោក ...
ព័ត៌មានពិត ស្តីពីជំហរម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ចំពោះបូរណភាពទឹកដី បង្កើតបានជាខឿនការពារជាតិដ៏រឹងមាំ

ព័ត៌មានពិត ស្តីពីជំហរម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ចំពោះបូរណភាពទឹកដី បង្កើតបានជាខឿនការពារជាតិដ៏រឹងមាំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
«ប្រជាពលរដ្ឋខ្មែរមានមោទនភាពនិងចូលរួមយ៉ាងសស្រាក់សស្រាំជាមួយរាជរដ្ឋាភិបាល និងជាមួយកងទ័ពដោយបង្កើតបានជាខឿនការពារជាតិយ៉ាងរឹងមាំបន្ទាប់ពីពួកគេយល់ច្បាស់អំពីគោលជំហរដ៏ម៉ឺងម៉ាត់និងចំណាត់ការដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី»។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក្នុងឱកាសអញ្ជើញជាគណៈអធិបតី និងជាវាគ្មិននៅក្នុងសិក្ខាសាលាតម្រង់ទិសស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» នៅសាលាខេត្តប៉ៃលិន នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥។ អ្នកនាំពាក្យរាជរដ្ឋាភិបាលលើកយកករណីនេះជាឧទាហរណ៍ដើម្បីបង្ហាញដល់មន្ត្រីអ្នកនាំពាក្យនិងមន្ត្រីអាជ្ញាធរពាក់ព័ន្ធ ស្តីពីសារសំខាន់នៃការផ្តល់ព័ត៌មានពិតពីរាជរដ្ឋាភិបាលជូនដល់ប្រជាពលរដ្ឋ។ បើតាមឯកឧត្តម ប៉ែន បូណា រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊...
ថ្នាក់ដឹកនាំ និងមន្រ្តីរបស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) សូមប្រកាសគាំទ្រ ចំពោះចំណាត់ការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើបញ្ហាព្រំដែន ជាមួយព្រះរាជាណាចក្រថៃ ក្រោយហេតុការណ៍វាយប្រហារប្រដាប់អាវុធ នៅតំបន់មុំបី ក្នុងទឹកដីកម្ពុជា

ថ្នាក់ដឹកនាំ និងមន្រ្តីរបស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) សូមប្រកាសគាំទ្រ ចំពោះចំណាត់ការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើបញ្ហាព្រំដែន ជាមួយព្រះរាជាណាចក្រថៃ ក្រោយហេតុការណ៍វាយប្រហារប្រដាប់អាវុធ នៅតំបន់មុំបី ក្នុងទឹកដីកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រង ល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក.) សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះគោលជំហរច្បាស់លាស់ និង ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដែលកន្លងទៅរមែង មានភាពរកាំរកូស ដែលបង្កឡើងដោយកងទ័ពថៃ ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងយុទ្ធសាស្រ្តការពារខ្លួនក្នុងករណីចាំបាច់។ យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រផងដែរនូវប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតី- តេជោ ហ៊ុន សែន ដែលគាំទ្រឲ្យរាជរដ្ឋាភិបាលប្រទេសទាំងពីរ នាំយកបញ្ហាព្រំដែនទៅដោះស្រាយនៅ តុលាការអន្តរជាតិ ដោយមិនចាំបាច់ឲ្យកម្ពុជាប្តឹង, ដែលជាចំណាត់ការប្រកបដោយភាពចាស់ទុំខាង នយោបាយ នៃអ្នកដឹកនាំកម្ពុជា ដោយបានគិតគូរវែងឆ្ងាយ និងរក្សានូវភាពអត់ធ្មត់ខ្ពស់...
ឯកឧត្តម តាំង ផេងរិទ្ធី  ប្រធានក្រុមការងារតំបន់ហ៊ីរ៉ូស៊ីម៉ា NU ប្រទេស ជប៉ុន សូមប្រកាសគាំទ្រយ៉ាងពេញ ទំហឹងចំពោះចំណាត់ការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការលើកយកបញ្ហា ព្រំដែនរវាងកម្ពុជា-ថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)

ឯកឧត្តម តាំង ផេងរិទ្ធី ប្រធានក្រុមការងារតំបន់ហ៊ីរ៉ូស៊ីម៉ា NU ប្រទេស ជប៉ុន សូមប្រកាសគាំទ្រយ៉ាងពេញ ទំហឹងចំពោះចំណាត់ការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការលើកយកបញ្ហា ព្រំដែនរវាងកម្ពុជា-ថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ញត្តិគាំទ្រ ចំពោះចំណាត់ការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ក្នុងការលើកយកបញ្ហា ព្រំដែនរវាងកម្ពុជា-ថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) យើងខ្ញុំជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្ស ប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ ទទួលបន្ទុកតំបន់ហ៊ីរ៉ូស៊ីម៉ា នៃប្រទេសជប៉ុន សូមប្រកាសគាំទ្រ យ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធាន គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ក្នុងការដោះស្រាយ បញ្ហាព្រំដែនរវាងប្រទេសកម្ពុជា-ថៃ ដោយប្រើប្រាស់យន្តការទ្វេភាគី យុទ្ធសាស្រ្តការពារខ្លួនក្នុងករណីចាំបាច់ និង ការនាំយកបញ្ហានេះទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ខណៈពេលដែលរាជរដ្ឋាភិបាលបាននិងកំពុងប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែន ប្រកបដោយ ភាពចាស់ទុំខាងនយោបាយកា...
រយៈពេល៥ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករចំនួន ៣៤ម៉ឺន៤ ១៩៩ តោន គិតជាទឹកប្រាក់បានចំនួន ២៥២.៣០ លានដុល្លារសហរដ្ឋអាមរិក

រយៈពេល៥ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករចំនួន ៣៤ម៉ឺន៤ ១៩៩ តោន គិតជាទឹកប្រាក់បានចំនួន ២៥២.៣០ លានដុល្លារសហរដ្ឋអាមរិក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ក្នុងរយៈពេល៥ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៣៤៤ ១៩៩ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៤៨ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៣ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ១៦០ ៧៣២ តោន គិតជាទឹកប្រាក់ចំនួន ១២៦.៧៥ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ៩០ ៦៦៥ តោន គិតជាទឹកប្រាក់ចំនួន ៥៣.២៥ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៥ ប្រទេសបានបរិមាណចំនួន ៤៩ ៧០០ តោន គិតជាទឹកប្រាក់ចំនួន ៣៤.៥៦ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ៣០ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ៤៣ ០៩៩ តោន គិតជាទឹកប្រាក់ចំនួន ៣៧.៨០ លានដុល្លារសហរដ្ឋអាមេរិក។ ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៧៥.៥៦% ប្រភេទអង្ករសគ្រាប់វែង ១៩.៣៣% អង្ករចំហ៊ុយ ២.៤៣% អង្ករសរីរាង្គចំនួន ២.០៣% និងអង្...
ឯកឧត្តម ហាំង តុលា សមាជិក សមាជិកា នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្ស ប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ សូមប្រកាសគាំទ្រយ៉ាងពេញ ទំហឹងចំពោះចំណាត់ការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការលើកយកបញ្ហា ព្រំដែនរវាងកម្ពុជា-ថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)

ឯកឧត្តម ហាំង តុលា សមាជិក សមាជិកា នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្ស ប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ សូមប្រកាសគាំទ្រយ៉ាងពេញ ទំហឹងចំពោះចំណាត់ការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការលើកយកបញ្ហា ព្រំដែនរវាងកម្ពុជា-ថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ញត្តិគាំទ្រ ចំពោះចំណាត់ការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ក្នុងការលើកយកបញ្ហា ព្រំដែនរវាងកម្ពុជា-ថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) យើងខ្ញុំជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្ស ប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ ទទួលបន្ទុកប្រទេសជប៉ុន សូមប្រកាសគាំទ្រយ៉ាងពេញ ទំហឹងចំពោះចំណាត់ការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ក្នុងការដោះស្រាយបញ្ហាព្រំដែន រវាងប្រទេសកម្ពុជា-ថៃ ដោយប្រើប្រាស់យន្តការទ្វេភាគី យុទ្ធសាស្ត្រការពារខ្លួនក្នុងករណីចាំបាច់ និងនាំយក បញ្ហានេះដាក់ជូនទៅដល់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ កម្ពុជាបាននិងកំពុងប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែន ប្រកបដោយភាពចាស់ទុំខាងនយោបាយ ការទូតយ៉ាងម៉ឺងម៉ាត់ និងមានទំនួលខុសត្រូ...