សកម្មភាពបន្តប្រមូលទិញស្រូវពីកសិករ នៅរោងម៉ាស៊ីនកិនស្រូវអេមរុរ៉ាយស៍ខេត្តបាត់ដំបង
សកម្មភាពបន្តប្រមូលទិញស្រូវពីកសិករ នៅរោងម៉ាស៊ីនកិនស្រូវអេមរុរ៉ាយស៍ខេត្តបាត់ដំបង ដោយហេតុថា ទឹកជំនន់នៅតែមិនទាន់បានស្រកនិងថមថយ ការបន្តចូលរួមជួយទិញស្រូវពីកសិកររបស់រោងម៉ាស៊ីនកិនស្រូវនៅតែជាការចាំបាច់។
ជាក់ស្តែងនៅថ្ងៃនេះព្រហស្បតិ៍នេះដែរស្រូវសើមប្រភេទពូជសែនក្រអូបប្រមាណជា៤០គោយន្តបន្ថែមទៀត ដែលស្មើនឹងប្រហែល៤០តោន ត្រូវបានរោងម៉ាស៊ីនកិនស្រូវអេមរុរ៉ាយស៍នៅខេត្តបាត់ដំបង ជួយប្រមូលទិញ ក្នុងតម្លៃចន្លោះពី៩០០រៀល ទៅ១១៣០រៀល ដូចកាលពីថ្ងៃដំបូងដែលរោងម៉ាស៊ីនបានទិញពីកសិករដែរ។
សូមបញ្ជាក់ផងដែរថា បន្ថែមពីការទិញពីកសិករ រោងម៉ាស៊ីនក៏បានជួយទិញស្រូវពីសហគមន៍ និងពីឈ្មួញផ្សេងៗផងដែរ ដែលគិតជាបរិមាណសរុបទាំងអស់ ប្រហែលជា១៥០តោនក្នុងមួយថ្ងៃ។
ស្ថិតក្នុងស្ថានភាពបន្ទាន់បែបនេះ អ្វីដែលរោងម៉ាស៊ីនអាចជួយបាន គឺទៅតាមលទ្ធភាព គុណភាពជាក់ស្តែង និងតម្លៃសមរម្យ ទោះបីជាការទិញនេះអាចប្រឈមមុខនឹងការខាតបង់ក៏ដោយ។
ការបញ្ជាក់របស់ ឧកញ៉ា សុង សារ៉ន ប្រ...








