ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

កិច្ចប្រជុំពិគ្រោះយោបល់ និងទទួលព័ត៌មានជាមួយវិស័យឯកជនលើការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ

កិច្ចប្រជុំពិគ្រោះយោបល់ និងទទួលព័ត៌មានជាមួយវិស័យឯកជនលើការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
នៅទីស្តីការក្រសួងពាណិជ្ជកម្នៅ ​មថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២០ នេះ មាន​​កិច្ចប្រជុំពិគ្រោះយោបល់ និងទទួលព័ត៌មានជាមួយវិស័យឯកជនលើការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ។ កិច្ចប្រជុំមានការចូលរួម ពី លោក យ៉ន សុវណ្ណ សមាជិកក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) រួមជាមួយនឹងលោកលន់ យ៉េង អគ្គលេខាធិការស.អ.ក បានចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ផ្តល់ និងទទួលព័ត៌មានជាមួយវិស័យឯកជន លើការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ ក្រោមអធិបតីភាព លោក​ ស៊ីម សុខខេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារចរចារ។ សម្រាប់វិស័យស្រូវអង្ករកម្ពុជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងបើកផ្លូវដល់កម្ពុជាពង្រីកនូវសក្តានុពលការនាំចេញអង្ករ ក៏ដូចជាកេរ្តិ៍ឈ្មោះអង្ករកម្ពុជា តួយ៉ាងផ្តោតលើអង្ករដែលមានលក្ខណៈពិសេស ដូចជាអង្ករសរីរាង្គ និងអង្ករសំរូបជាដើម នេះជាការលើកឡើងជាធាតុចូ...
មនុស្សជាង១០០នាក់ស្លាប់ ក្នុងឧបទ្ទវហេតុផ្ទុះឃ្លាំស្តុកសារធាតុគីមីនៅប្រទេសលីបង់

មនុស្សជាង១០០នាក់ស្លាប់ ក្នុងឧបទ្ទវហេតុផ្ទុះឃ្លាំស្តុកសារធាតុគីមីនៅប្រទេសលីបង់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
មនុស្សជាង១០០នាក់បានបាត់បង់ជីវិត និងជាង១០០នាក់ផ្សេងទៀតបានបាត់ខ្លួន រួមទាំងមនុស្សប្រមាណជាង៤០០០នាក់បានរងរបួស ក្នុងឧបទ្ទវហេតុផ្ទុះឃ្លាំងស្តុកសារធាតុគីមីចំនួន២កន្លែង ក្នុងបរិមាណប្រហែល២៧៥០តោន នៅតំបន់កំពង់ផែនក្នុងទីក្រុង បេរូត ប្រទេសលីបង់ កាលពីល្ងាចថ្ងៃអង្គារ ទី៤ ខែសីហានេះ ដែលនេះបើយោងតាម CNN ។ នៅព្រឹកថ្ងៃពុធនេះ លោក Michel Aoun ប្រធានាធិបតីរបស់ប្រទេសនេះបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន និងបានអំពាវនាវដល់ឧត្តមក្រុមប្រឹក្សាការពារជាតិអោយបើកកិច្ចប្រជុំជាបន្ទាន់ ដើម្បីគ្រប់គ្រងភាពចលាចលបន្ទាប់ពីផ្ទុះឃ្លាំងស្តុកសារធាតុគីមីនេះ ។ សូមបញ្ជាក់ជូនថា មូលហេតុសំខាន់ដែលនាំអោយមានការផ្ទុះឃ្លាំងស្តុកសារធាតុគីមីនេះ មិនទាន់ត្រូវបានបង្ហាញអោយបានជាក់ច្បាស់នោះទេ ដោយរង់ចាំការស៊ើបអង្កេតពីកងកម្លាំងប៉ូលីសជំនាញសិន ៕...
ការនាំចេញរបស់កូរ៉េខាងត្បូង ធ្លាក់ចុះ២៤% ក្នុងរយៈពេល១០ថ្ងៃនៃខែសីហានេះ

ការនាំចេញរបស់កូរ៉េខាងត្បូង ធ្លាក់ចុះ២៤% ក្នុងរយៈពេល១០ថ្ងៃនៃខែសីហានេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ស្ថាប័នគយរបស់ប្រទេសកូរ៉េខាងត្បូង បានបង្ហាញទិន្នន័យមួយនៅថ្ងៃអង្គារ ទី១១ ខែសីហានេះ អំពីការធ្លាក់ចុះនូវការនាំចេញរបស់ប្រទេសនេះរហូតដល់២៤%ក្នុងរយៈពេល១០ថ្ងៃនៃខែសីហា ឆ្នាំ២០២០នេះ ដែលជាការធ្លាក់ចុះទាបបំផុត ដែលនេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌​មានកូរ៉េខាងត្បូង Yonhap ។ ទិន្នន័យពីស្ថាប័នគយដដែលបានបន្តថា ប្រទេសនេះទទួលបានប្រាក់ចំណូលប្រមាណ៨.៧ពាន់លានដុល្លារអាមេរិកពីការដឹកជញ្ជូនក្រៅប្រទេសក្នុងរយៈពេលដូចគ្នានេះ ដែលជាប្រាក់ចំណូលទាប បើប្រៀបធៀបនឹងប្រាក់ចំណូលប្រមាណ១១.៤ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩កន្លងទៅ ។ ការនាំចេញប្រចាំថ្ងៃជាមធ្យមក្នុងរយៈពេល១០ថ្ងៃនៃខែសីហានេះ បានធ្លាក់ចុះ១៣% ដែលមានចំនួនទឹកប្រាក់ប្រមាណ១.២៥ពាន់លានដុល្លារពីទឹកប្រាក់ប្រមាណ១.៤៣ពាន់លានដុល្លារ ដែលប្រទេសនេះទទួលបានក្នុងរយៈពេល១ថ្ងៃពីការនាំចេញ ៕...
មន្ត្រីសាខា ក.ប.ប ខេត្តរតនគិរី រកឃើញនិងដកហូតងៀតបបែលមានផ្ទុកសារធាតុគីមីហាត់ឃាត់ 

មន្ត្រីសាខា ក.ប.ប ខេត្តរតនគិរី រកឃើញនិងដកហូតងៀតបបែលមានផ្ទុកសារធាតុគីមីហាត់ឃាត់ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ខេត្តរតនគិរី)៖ មន្ត្រីសាខា ក.ប.ប ខេត្តរតនគិរី ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មផ្សារ បាននបន្តចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិ​ភាពម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់នៅផ្សារបានលុងស្ថិតក្នុងក្រុងបានលុង ខេត្តរតនគិរី កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នេះ ។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការវិភាគបឋមទៅលើគំរូម្ហូបមួយចំនួនដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្រ្តីសាខា ក.ប.ប ខេត្តរតនគិរី បានធ្វើតេស្តរកកំហាប់អីយ៉ូតក្នុងអំបិលផងដែរ។ ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញងៀតបបែលមានផ្ទុកសារធាតុគីមីហាត់ឃាត់ សរុបចំនួន ១.១៥ គីឡូក្រាម។ មន្រ្តីជំនាញបានធ្វើកំណត់​ហេតុ​ដកហូតផលិតផលទាំងនោះ រក្សាទុកដុតកម្ទេចចោលនាពេលក្រោយតាមនីតិវិធី។ និងបានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព...
កងកំលាំងមួកខៀវ៧១នាក់បន្តធ្វើចត្តាឡឺស័កនៅសកលវិទ្យាល័យបុរី១០០ខ្នងខណ្ឌសែនសុខរាជធានីភ្នំពេញ

កងកំលាំងមួកខៀវ៧១នាក់បន្តធ្វើចត្តាឡឺស័កនៅសកលវិទ្យាល័យបុរី១០០ខ្នងខណ្ឌសែនសុខរាជធានីភ្នំពេញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជា អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានចុះមកពិនិត្យ កងកម្លាំងមួកខៀវ ៧១នាក់ មកបន្តធ្វើចត្តាឡីស័កនៅវិទ្យាល័យបុរី១០០ខ្នង ខណ្ឌសែនសុខក រាជធានីភ្នំពេញ។ លោក សែម សុវណ្ណនី បានអរគុណដល់សម្តេចតេជោ ហ៊ុន សែន និង លោក​​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលមានចក្ខុវិស័យវែងឆ្ងាយ មានមន្ទីរពេទ្យដើម្បីព្យាបាលអ្នកជំងឺកូវិដ១៩ និងបានរៀបចំទីតាំងចត្តាឡីស័ក នៅតាមសាលារៀននានានៅទូទាំងប្រទេស សម្រាប់បងប្អូនប្រជាពលរដ្ឋ ពលករ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងជនបរទេសគ្រប់រូប ចូលមកកម្ពុជា ក្នុងបំណងប្រយុទ្ធប្រឆាំងការឆ្លងរីក​រាល​ដាលមេរោគកូវិដ១៩។ ជាក់ស្តែង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ កម្លាំងមួកខៀវកម្ពុជា ៧១នាក់ មកបន្តធ្វើចត្តាឡីស័ក នៅវិទ្យាល័យហ៊ុនសែនបុរី១០០ខ្នង ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ឯកឧត្តម សែម សុវណ្ណនី បានអញ្ជើញចុះសួរសុខទុក្ខ និងលើកទឹកចិ...
លោករដ្ឋមន្រ្តី វេង សាខុន អនុញ្ញាតិឲ្យក្រុមហ៊ុនSupper App ដឹកនាំដោយលោក ប៉ាត់ ចំណាន និងសហការីសម្តែងការគួរសមនិងស្នើសុំយោបល់អំពីកិច្ចសហការលក់ផលិតផលកសិកម្មតាមអនឡាញ

លោករដ្ឋមន្រ្តី វេង សាខុន អនុញ្ញាតិឲ្យក្រុមហ៊ុនSupper App ដឹកនាំដោយលោក ប៉ាត់ ចំណាន និងសហការីសម្តែងការគួរសមនិងស្នើសុំយោបល់អំពីកិច្ចសហការលក់ផលិតផលកសិកម្មតាមអនឡាញ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោករដ្ឋមន្រ្តី វេង សាខុន រដ្ឋមន្រ្តី​​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យក្រុមហ៊ុន Supper App ដឹកនាំដោយលោក ប៉ាត់ ចំណាន (ស្ថាបនិក) និងសហការីមួយចំនួនទៀត ដើម្បសម្តែងការគួរសម និងស្នើសុំយោបល់អំពីកិច្ចសហការលក់ផលិតផលកសិកម្មតាមអនឡាញ (Online) ហើយ​ជំនួបនេះ​ធ្វើ​ឡើង​នៅ​​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ លោក ប៉ាត់ ចំណាន បានរាយការណ៍ជូន រដ្ឋមន្ត្រីជ្រាបអំពីតួនាទីរបស់ក្រុមហ៊ុន គឺជំរុញការលក់ផលិតផលកសិកម្មតាម Online សេវាដឹកជញ្ជូនទំនិញ និងម៉ូតូកង់បី ។ សម្រាប់កម្មវត្ថុសំខាន់នាពេលនេះគឺស្នើសុំកិច្ចសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដោយធ្វើការតភ្ជាប់ជាមួយ www.maff.gov.kh, camagrimarket, khmeragri.info និង amish.org.kh ដែលសុទ្ធតែជាបណ្តាញព័តមានស្តីអំពីកសិកម្ម និងទីផ្សារកសិផលរបស់ក្រសួងក្នុងបំណងជួយផ្សព្វផ្សាយ លក់ផលិតផលកសិកម្ម និងផ្តល់សេវាដឹកជញ្ជូនកសិផលជូ...
អ្នកតំណាងរាស្ដ្រមណ្ឌលកំពតបានជំរុញឲ្យពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្ន ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩កុំឲ្យឆ្លងរាលដាលក្នុងសហគមន៍,

អ្នកតំណាងរាស្ដ្រមណ្ឌលកំពតបានជំរុញឲ្យពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្ន ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩កុំឲ្យឆ្លងរាលដាលក្នុងសហគមន៍,

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពត៖ បើទោះជាជំងឺកូវីដ១៩ មិនបានធ្វើឲ្យពលរដ្ឋកម្ពុជាណាម្នាក់ស្លាប់ក៏ពិតមែន ប៉ុន្តែការនាំចូលជំងឺពីខាងក្រៅនៅតែបន្តកើតមាន ហើយបើគិតមកដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២០ អ្នកមានជំងឺកូវីដ១៩ មានចំនួនសរុប ២៥១នាក់ ក្នុងនោះបានជាសះស្បើយ សរុបចំនួន២១៩។ ទន្ទឹមនិងវ៉ាក់សាំងការពារ និងឱសថព្យាបាលមិនទាន់បានផលិតឲ្យប្រើប្រាស់ជាផ្លូវការ អ្នកដំណាងរាស្ត្រមណ្ឌលកំពតស្នើដល់ប្រជាពរដ្ឋបង្កើនការប្រុងប្រយ័ត្នទប់ស្កាត់ជំងឺកូវីដ១៩ កុំឲ្យឆ្លងរាសដាលក្នុងសហគមន៍ ។ មានប្រសាសន៍ក្នុងពិធីចុះសួរសុខទុក្ខ និងនាំអំណោយសប្បុរសធម៌ របស់ប្រជាជនសឹង្ហបុរីតាមរយៈអង្គការ “Jom Do Good Singapore” និងក្រុមការងារនៃអង្គការមូលនិធិអភិវឌ្ឍន៍និស្សិតឥស្លាម និងសម្ព័ន្ធយុវជនមូស្លីមកម្ពុជាខេត្តកំពត ចែកជូនដល់ប្រជាពលរដ្ឋងាយប្រឈមនឹងការខ្វះខាត៥០គ្រួសារ ក្នុងស្ថានភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅភូមិកំពង់កណ្ដាល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត នៅថ្ងៃទី១០ ខែសីហា ឆ្...
ពេលមានភ្លៀងធ្លាក់ក្នុងនៅរដូវវស្សានេះផ្សិតក្ងោកនៅតាមព្រៃចាប់ផ្ដើមដុះប្រជាពលរដ្ឋរកលក់មានជីវភាពធូធារ

ពេលមានភ្លៀងធ្លាក់ក្នុងនៅរដូវវស្សានេះផ្សិតក្ងោកនៅតាមព្រៃចាប់ផ្ដើមដុះប្រជាពលរដ្ឋរកលក់មានជីវភាពធូធារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
រតនគិរី៖ ពេលរដូវភ្លៀងនេះធ្វើឲ្យប្រជាពលរដ្ឋនៅស្រុកវើនសៃ ខេត្តរតនគិរី សប្បាយចិត្តនឹងមុខរបរដកផ្សិតក្ងោកនៅតាមព្រៃរបោះយកមកធ្វើជាអាហារ និងសល់អាចលក់ដូរខ្លះបន្ថែមចំណូលសម្រាប់ជីវភាពគ្រួសារ។ លោក ថុន ស៊ូខុន អនុប្រធានការិយាល័យឧទ្យានជាតិវើនសៃសៀមប៉ាង នៃមន្ទីរបរិស្ថានខេត្តរតនគិរី បានឱ្យដឹងថា៖ ក្នុងពេលធ្លាក់ភ្លៀងនារដូវវស្សាតំបន់ការពារធម្មជាតិមួយចំនួន បានផ្តល់ផលផ្សិតក្ងោក និងប្រភេទបន្លែព្រៃផ្សេងទៀត។ ផ្សិតដែលគាត់ដកបាន បានទុកសម្រាប់បរិភោគ និងសល់អាចលក់ទៅទីផ្សារក្រុងបាលុង គឺ ១គី ឡូក្រាមតម្លៃ ១០,០០០រៀលទៅ ១២,០០០ រៀល ផងដែរ។ ក្រោយភ្លៀងធ្លាក់ជាប់គ្នា រយៈចាប់ពី២ឬ៣ថ្ងៃទៅ ប្រជាពលរដ្ឋស្រុកវើនសៃអាចរកបានផ្សិតក្ងោកបានក្នុងមួយគ្រួសារបានចន្លោះពី ៥ទៅ១០គីឡូក្រាម ហើយមួយថ្ងៃអ្នកស្រុករកបានសរុបទៅប្រមាណ ៣០០ទៅ៥០០គីឡូក្រាមលក់នៅលើទីផ្សារ។ ផ្សិតក្ងោកនេះមានរសជាតិឆ្ងាញ់ណាស់ ដែលគេអាចយកវាទៅចម្អិនធ្វើម្ហូបដូចជា ឆានិងស្ងោរជាដើម។ ...
ប្រធានាធិបតីបារាំងប្រមូលបានប្រាក់ជំនួយជាង៣០០លានដុល្លារទៅជួយប្រទេសលីបង់

ប្រធានាធិបតីបារាំងប្រមូលបានប្រាក់ជំនួយជាង៣០០លានដុល្លារទៅជួយប្រទេសលីបង់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីរបស់ប្រទេសបារាំង បានប្រមូលជំនួយជាទឹកប្រាក់ប្រមាណជាង៣០០លានដុល្លារអាមេរិក យកទៅជួយប្រទេសលីបង់ ដែលបានរងគ្រោះដោយសារការផ្ទុះឃ្លាំងស្តុកសារធាតុគីមីនៅទីក្រុង បេរូត កាលពីថ្ងៃអង្គារ សប្តាហ៍មុន ដែលនេះបើតាមការចុះផ្សាយរបស់ CNN ។ ការប្រមូលប្រាក់ជំនួយរបស់លោក ម៉ាក្រុង ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំមួយ ដែលរៀបចំឡើងដោយប្រធានាធិបតីបារាំងរូបនេះតាម Video conference ដោយមានការចូលរួមពីប្រទេសចំនួន១៥ប្រទេសនៅជុំវិញពិភពលោក រួមទាំងអង្គការសហប្រជាជាតិផងដែរ ។ ក្រុមជំនាញផ្នែកសេដ្ឋកិច្ចបានប៉ាន់ប្រមាណថា ការផ្ទុះឃ្លាំងស្តុកសាធាតុគីមីទម្ងន់ជាង២៧៥០តោន នៅទីក្រុងបេរូត ប្រទេសលីបង់ អាចបណ្តាលអោយខូចខាតក្នុងតម្លៃទឹកប្រាក់ប្រមាណជាង១៥ពាន់លានដុល្លារអាមេរិក ដែលធ្វើអោយប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋលីបង់ ដែលកំពុងមានវិបត្តិសេដ្ឋកិច្ចស្រាប់ ៕...
លោក​​ កៅ កោសល រៀបចំកិច្ចប្រជុំពិភាក្សាកិច្ចការពិព័រណ៍ និង​​ការអនុវត្តការងារកន្លងទៅផែនការសកម្មភាពឆ្នាំ២០២០

លោក​​ កៅ កោសល រៀបចំកិច្ចប្រជុំពិភាក្សាកិច្ចការពិព័រណ៍ និង​​ការអនុវត្តការងារកន្លងទៅផែនការសកម្មភាពឆ្នាំ២០២០

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម មានរៀបចំកិច្ចប្រជុំពិភាក្សាការងារមួយស្តីពីសកម្មភាពនិងវឌ្ឍនភាពការងារនៃនាយកដ្ឋានកិច្ចការពិព័រណ៍ លោក​​ កៅ កោសល អគ្គនាយកជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីលោកអគ្គនាយករង លោកប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាន និងលោក-លោកស្រី ប្រធានការិយាល័យ នៃនាយកដ្ឋានកិច្ចការពិព័រណ៍។ កិច្ចប្រជុំនេះ ធ្វើ​ឡើងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ គឺក្នុងគោលបំណងពិនិត្យឡើងវិញនូវការងារស្នូលនៃកិច្ចការពិព័រណ៍ ការអនុវត្តការងារកន្លងទៅ ផែនការសកម្មភាពឆ្នាំ២០២០ វឌ្ឍនភាពការងារពីដើមឆ្នាំ២០២០ រហូតដល់ ខែសីហាឆ្នាំ២០២០ និងទិសដៅបន្តសកម្មភាពការងាររបស់នាយកដ្ឋានចាប់ពីខែកញ្ញា រហូតដល់ខែធ្នូ ឆ្នាំ២០២០។ ខ្លឹមសារ ទី​​១- ការងារស្នូលរបស់នាយកដ្ឋាន ដែលសង្ខេបដោយ លោកប្រធាននាយកដ្ឋានកិច្ចការពិព័រណ៍ ទី២- ការអនុវត្តការងារកន្លងទៅ ផែនការសកម្មភាពឆ្នាំ២០២០ វឌ្ឍនភាពការងារពីដើមឆ្នាំ២០២០ រហូតដល់ ខែសីហា...