កម្ពុជា-អារ៉ាប់ប៊ីសាអូឌីត បង្កើតអនុស្សរណៈលើវិស័យទេសចរណ៍ និងជំរុញការតភ្ជាប់ជើងហោះហើរ
ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Saud F.M Suwelimឯកអគ្គរាជទូតអារ៉ាប់ប៊ីសាអូឌីតប្រចាំវៀតណាម-កម្ពុជា បានឯកភាពនឹងសំណើរៀបចំអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ដើម្បីរួមចំណែកជំរុញឱ្យវិស័យដ៏សំខាន់មួយនេះបន្តការអភិវឌ្ឍបន្ថែមទៀត។
ក្នុងជំនួបពិភាក្សាកាលពីរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ លោករដ្ឋមន្ត្រី ថោង ខុន បានស្នើឲ្យឯកអគ្គរាជទូតអារ៉ាប់ប៊ីសាអូឌីត ជួយជំរុញឱ្យមានការហោះហើរត្រង់ពីអារ៉ាប់ប៊ីសាអូឌីតមកកាន់កម្ពុជា ឬតាមរយៈការឆ្លងកាត់ប្រទេសជិតខាងណាមួយក៏បាន។
លោកឯកអគ្គរាជទូតអារ៉ាប់ប៊ីសាអូឌីតបានឲ្យដឹងថា ចំណុចនេះ ខាងភាគីអារ៉ាប់ប៊ីសាអូឌីតបាននិងកំពុងធ្វើការជាមួយក្រុមហ៊ុនអាកាសចរណ៍វៀតណាម ដើម្បីពន្លឿនការហោះហើរពីអារ៉ាប់ប៊ីសាអូឌីតមកកម្ពុជា ដោយឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិនៅហាណូយ។
លោកSaud F.M Suwelim បានទទួលយកសំណើទាំងនេះ ដើម្បីលើកឡើងទៅកាន់រាជរដ្ឋាភិបាលរបស់លោកបន្...