រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ណែនាំឱ្យភាគីពាក់ព័ន្ធ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ ប្រកបដោយតម្លាភាព និងបង្កើនភាពជឿជាក់នៃការនាំចេញអង្ករទៅក្នុងទីផ្សារជាតិ និងអន្តរជាតិ
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានផ្ដល់នូវអនុសាសន៍គន្លឹះមួយចំនួនដល់សហព័ន្ធស្រូវអង្ករកម្ពុជា ក្រុមហ៊ុននាំចេញ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមលើកកម្ពស់វិស័យស្រូវអង្ករកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន។
ក្នុងពិធីបើកកម្មវិធីខួប ១០ឆ្នាំ នៃការបង្កើតសហព័ន្ធស្រូវអង្ករកម្ពុជា នារសៀលថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅ The Premier Center Sen Sok លោកជំទាវ ចម និម្មល បានស្នើឱ្យភាគីពាក់ព័ន្ធ៖
១. ត្រូវពិនិត្យលទ្ធភាព ទាក់ទាញវិនិយោគិនបន្ថែមទៀត មកចូលរួមបណ្តាក់ទុនក្នុងផលិតកម្ម និងលើកកម្ពស់តម្លៃបន្ថែមលើគុណភាពខ្សែច្រវាក់ផលិតកម្មអង្ករ ដើម្បីបម្រើការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងឈានទៅបង្កើនឧត្តមភាពប្រកួតប្រជែង របស់កម្ពុជាក្នុងពាណិជ្ជកម្ម អន្តរជាតិ។
២. ចូលរួមប្រតិបត្តិការជំនួញ-ធុរកិច្ចស្របតាមច្បាប់ជាធរមាន ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ ប្រកបដោយតម្លាភាព ផ្គត់ផ្គង់អង្ករដែលមានលក្ខណ:ប្រកួតប...








