ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

សម្ដេចតេជោ៖ សូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាល្អ ជោគជ័យ និងហេង ហេង គ្រប់ៗគ្នាចាប់ពីឆ្នាំថ្មី ២០២០នេះតទៅ! អរគុណសន្តិភាព

សម្ដេចតេជោ៖ សូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាល្អ ជោគជ័យ និងហេង ហេង គ្រប់ៗគ្នាចាប់ពីឆ្នាំថ្មី ២០២០នេះតទៅ! អរគុណសន្តិភាព

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រទី ២៤ ខែមករា ឆ្នាំ ២០២០ ដែលត្រូវនឹងថ្ងៃនៃពិធីសែនបុណ្យចូលឆ្នាំប្រពៃ ណី ចិននេះ  បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋកាត់សែ ស្រឡាយ ចិនទាំងអស់សូមប្រុងប្រយ័ត្នចំពោះគ្រោះអគ្គសភ័យ និងបើកបរដោយគោរពច្បាប់ចរាចរណ៍នៅពេលបើកបរទៅគ្រប់ទីកន្លែង។ សម្ដេចតេជោ ហ៊ុន សែន បានលើឡើងតាម Page Facebook បើមានខ្លឹមសារដើមទាំងស្រុងយ៉ាងដូច្នេះថា ៖ « ជូនពរចូលឆ្នាំចិន Gong Xi Fa Cai ២០២០ ខ្ញុំនិងភរិយាសូមចូលរួមអបអរសាទរក្នុងថ្ងៃសែនចូលឆ្នាំចិននៅថ្ងៃទី ២៤ មករា នេះ ។ ទន្ទឹមនឹងនេះដែរ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការចម្អិនម្ហូបអាហារ ដុតក្រដាស់សែន ធូប និង ទៀន… ដើម្បីចៀសវាងកុំឲ្យមានអគ្គីសភ័យកើតឡើងដែលធ្វើឲ្យរំខានក្នុងថ្ងៃចូលឆ្នាំ ព្រោះតែការធ្វេសប្រហែស។ ក្នុងថ្ងៃនេះ ក៏មានបងប្អូនមួយចំនួនធ្វើដំណើរទៅកាន់បណ្តាខេត្តផ្សេងៗ។ សូមបើក...
អាមេរិកគម្រាមសម្លាប់មេទ័ពថ្មីអ៊ីរ៉ង់ទៀត បើហ៊ានដើរតាមរបៀបមេទ័ពចាស់

អាមេរិកគម្រាមសម្លាប់មេទ័ពថ្មីអ៊ីរ៉ង់ទៀត បើហ៊ានដើរតាមរបៀបមេទ័ពចាស់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
កាសែតអន្តរជាតិអារ៉ាប់ Asharq al-Awsat ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករានេះថា លោក ប្រាយអិន ហ៊ុក (Brian Hook) តំណាងពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការប្រទេសអ៊ីរ៉ង់ បានគម្រាមសម្លាប់មេទ័ពថ្មីអ៊ីរ៉ង់ម្នាក់ទៀត បើហ៊ានដើរតាមរបៀបមេដឹកនាំចាស់ ។ លោក ប្រាយអិន ហ៊ុក បានគម្រាមថា លោក អ៊ីស្មាអ៊ីល ហ្កាអានី (Esmail Ghaani) ដែលជាប្រមុខដឹកនាំថ្មីកងកម្លាំងពិសេស ហ្គូត (Quds) នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ នឹងមានវាសនាដូចជាប្រមុខដឹកនាំចាស់ លោក ហ្កាសេម សូឡេម៉ានី (Qassem Soleimani) ដែរ ប្រសិនបើមេដឹកនាំថ្មីនៃកងកម្លាំងពិសេសនេះ ហ៊ានដើរតាមគន្លងរបស់មេដឹកនាំចាស់ លោក ហ្កាសេម សូឡេម៉ានី ។ សូមបញ្ជាក់ថា លោក ហ្កាសេម សូឡេម៉ានី ដែលជាអតីតប្រមុខដឹកនាំកងកម្លាំងពិសេស ហ្គូត (Quds) នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ត្រូវបានប្រធានាធិបតីសហ រដ្ឋអាមេរិក បានបញ្ជាកងទ័ពរបស់ខ្លួនឲ្យ...
ពិធីចាប់ត្រីក្នុងបឹងបុរាណរបស់អ្នកខេត្តសៀមរាបនឹងធ្វើឡើង​​នៅចុង​​សប្តាហ៍នេះ​​

ពិធីចាប់ត្រីក្នុងបឹងបុរាណរបស់អ្នកខេត្តសៀមរាបនឹងធ្វើឡើង​​នៅចុង​​សប្តាហ៍នេះ​​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សៀមរាប៖ពិធីរកត្រីរួមគ្នានៅបឹងបុរាណ​ទៅតាមទំនៀមទម្លាប់ របស់ប្រជាពលរដ្ឋនៅក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប នឹងចាប់ផ្តើមនៅថ្ងៃទី២៥ ខែមករា ចុងសប្តាហ៍នេះ។ ពិធីរកត្រីរួមគា្នក្នុងបឹងអភិរក្ស តែងតែធ្វើជារៀង​រាល់ឆ្នាំមិនខាន ដើម្បីចាប់ត្រីមកទុកសម្រាប់ប្រារព្ធពិធីឡើងមាឃ ឬឡើងអ្នកតា។ ពិធីនេះសម្រាប់តែអ្នកភូមិបង្កោងប៉ុណ្ណោះ សម្រាប់អ្នកភូមិផ្សេងមិនត្រូវបានអនុញ្ញាត​ឱ្យចុះចាប់នោះទេ៕...
ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ ខឹងប្រធានាធិបតិអ៊ីរ៉ាក់ដែលជួបប្រធានាធិបតីអាមេរិក

ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ ខឹងប្រធានាធិបតិអ៊ីរ៉ាក់ដែលជួបប្រធានាធិបតីអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់នៅប្រទេសអ៊ីរ៉ាក់ កាតាអ៊ីប ហេស្បូឡា (Kataib Hezbollah) បានបង្ហាញនូវការខឹងសម្បាយ៉ាងខ្លាំង នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករានេះ ចំពោះប្រធានាធិបតីរបស់ប្រទេសអ៊ីរ៉ាក់ លោក បាហាម សាលី (Barham Salih) ដែលបានជួបពិភាក្សាជាមួយប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលនេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍អាល់ចាហ្ស៊ីរ៉ា (Aljazeera) របស់ប្រទេសកាតា ។ លោក ម៉ូហាម៉ាដ ម៉ូហ៊ី (Mohmmad Mohie) អ្នកនាំពាក្យក្រុមប្រដាប់អាវុធ កាតាអ៊ីប ហេស្បូឡា បានរិះ លោក បាហាម សាលី និងប្រាប់ប្រធានាធិបតីអ៊ីរ៉ាក់រូបនេះអោយលាលែងចេញពីតំណែងភ្លាម ក្រោយពីជួយលោក ដូណាល់ ត្រាំ ។ ការខឹងសម្បារបស់លោក ម៉ូហាម៉ាដ ម៉ូហ៊ី ត្រូវបានធ្វើឡើងក្រោយពីលោក បាហាម សាលី បានជួបជាមួយ លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី២២ ខែមករាដដែលនេះនៅទីក្រុង ដាវ៉ូស ប្រទេសស្វីស ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ។ អ្នកនាំពាក្យក្រុមប្រដាប់អាវុធ កាតាអ...
សម្ពោធសមិទ្ធផលនានា ក្នុងវត្តក្បាលដំរី  ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

សម្ពោធសមិទ្ធផលនានា ក្នុងវត្តក្បាលដំរី  ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ត្បូងឃ្មុំ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធ ផលនានា នៅក្នុងវត្តមាគ៌ាបរិយត្តិធម៌ ហៅវត្តក្បាលដំរី» ស្ថិតក្នុងភូមិក្បាលដំរី ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ សម្តេចប្រធានរដ្ឋសភាមានប្រសាសន៍ថា ហេដ្ឋារចនាសម្ព័ន្ធសង្គមជាច្រើន ក្នុងនោះមាន វត្តអារាម សាលារៀន មន្ទីរពេទ្យ និងអាគារសំខាន់ៗរបស់រដ្ឋ ត្រូវបានបំផ្លិចបំផ្លាញស្ទើរតែទាំងអស់នៅ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ប៉ុន្តែចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ អ្វីៗត្រូវបាន ស្តារ កសាង និងអភិវឌ្ឍន៍ឡើងវិញ ដោយសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន ដូចអ្វីដែលយើងទាំង អស់គ្នាបានឃើញស្រាប់។ ក្នុងនោះមានហេដ្ឋារចនាសម្ព័ន្ធរូបវន្តរួមមាន វត្ត អារាម សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្រ្ត សំណង់អគារធំៗ ជាពិសេសស្ពានឆ្...
តំបន់ការពារធម្មជាតិស្រែអ៊ី ខេត្តមណ្ឌលគិរី មានសក្តានុពលទាក់ទាញជាពិសេសសត្វក្ងោក

តំបន់ការពារធម្មជាតិស្រែអ៊ី ខេត្តមណ្ឌលគិរី មានសក្តានុពលទាក់ទាញជាពិសេសសត្វក្ងោក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
មណ្ឌលគិរី៖ ក្រសួងបរិស្ថាននិងអង្គការការីតាសកម្ពុជាបានប្រកាសដំណើរការគម្រោងអេកូទេសចរណ៍រយៈពេល ៣ ឆ្នាំ (ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២១) ជូនដល់សហគមន៍ តំបន់ការពារធម្មជាតិ ស្រែអ៊ីដែលមានគម្រោងថវិកាចំនួន ២០ម៉ឺនដុល្លារអាមេរិកជាជំនួយរបស់រដ្ឋាភិបាលអាល្លឺម៉ង់ តាមរយៈអង្គការការីតាសកម្ពុជា។ គម្រោងអេកូទេសចរណ៍ ត្រូវបានបើកសម្ពោធនៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ ២០២០ ដើម្បីជាប្រយោជន៍ ដល់ប្រជាសហគមន៍ដើម្បីបង្កើនចំណូល បង្កើត សេដ្ឋ កិច្ច មូលដ្ឋាន កាត់បន្ថយការប្រព្រឹត្តអំពើខុសច្បាប់លើធនធានធម្មជាតិ។ សូមបញ្ជាក់ថា សហគមន៍ តំបន់ការពារធម្មជាតិស្រែអ៊ីមានសក្តានុពលខ្លាំងដោយតំបន់នោះសម្បូណ៌ព្រៃឈើ សម្បូណ៌ដោយ សត្វព្រៃជាពិសេសសត្វក្ងោកដែលជាទីគួរឱ្យទាក់ទាញ។ ទន្ទឹមនឹងការប្រកាសគាំទ្រគម្រោងអេកូទេសចរណ៍នេះ លោកសាយ សំអាល់ រដ្ឋ មន្ត្រី ក្រសួងបរិស្ថាន​បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា មានបំណងប្រែក្លាយតំបន់អភិរក្សដែលបច្ចុប្បន្ននេះ ឱ្យទៅ...
CDC ៖ ចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ”ដល់ក្រុមហ៊ុន “KING LIAN (CAMBODIA) មានទំហំទឹកប្រាក់ចំនួន៣,១លានដុល្លារអាមេរិក

CDC ៖ ចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ”ដល់ក្រុមហ៊ុន “KING LIAN (CAMBODIA) មានទំហំទឹកប្រាក់ចំនួន៣,១លានដុល្លារអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុន “KING LIAN (CAMBODIA) GARMENT FACTORY CO.,LTD.” ដើម្បីបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ។ នេះបើយោងតាមផេកហ្វេកប៊ុកផ្លូវការ របស់គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានផ្សព្វផ្សាយ​កាលពីថ្ងៃទិ២០ ខែមករា ​ឆ្នាំ ២០២០នេះ ។ តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន “KING LIAN (CAMBODIA) GARMENT FACTORY CO.,LTD.”  ។ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិ យោគស្ថិតនៅភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុន និយោគប្រមាណ ៣,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២២៥កន្លែង ៕  ...
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖ 
ក្រសួងរសុខាភិបាល៖ ដាក់ឧបករណ៍ត្រួតពិនិត្យជំងឺឆ្លង​ នៅតាមច្រកព្រលានយន្តហោះ​ទាំង​៣​នៅកម្ពុជា

ក្រសួងរសុខាភិបាល៖ ដាក់ឧបករណ៍ត្រួតពិនិត្យជំងឺឆ្លង​ នៅតាមច្រកព្រលានយន្តហោះ​ទាំង​៣​នៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានដាក់ឧបករណ៍ត្រួតពិនិត្យជំងឺឆ្លង នៅច្រកអាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ ខេត្តព្រះសីហនុ និងសៀមរាប ដើម្បីធានាទប់ស្កាត់ការរាតត្បាតជំងឺរលាកសួតថ្មី កូរ៉ូណាវីរុស ឆ្លងចូលមកប្រទេស កម្ពុជា។ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល បានសាព័ត៌មានក្នុងស្រុកនៅថ្ងៃទី២២ ខែមករានេះថា ជំងឺ​ផ្លូវដង្ហើមនេះ កំពុងរាតត្បាតយ៉ាងខ្លាំងនៅប្រទេសចិន និងឆ្លងដល់ប្រទេសមួយចំនួនទៀត។ គិត​មកដល់ពេលនេះ គេរកឃើញជំងឺនេះចំនួន ៤៤៥ករណី (ប្រទេសចិន​ ៤៤0​ ប្រទេសថៃ​ ២​ ប្រទេស​ជប៉ុន​ ១​​ កូរ៉េខាងត្បូង​ ១​ និងសហរដ្ឋអាមេរិក​ ១)។ ក្នុងនោះស្លាប់​ ៩នាក់​ និង​ជាង​ ៣០​នាក់ ជាសះស្បើយចេញពីមន្ទីរពេទ្យនៅប្រទេសចិន។ ប្រភេទមេរោគ​ កូរ៉ូណាវីរុស​ថ្មី​ ដែលរកឃើញដំបូងបង្អស់នៅថ្ងៃទី​៧​ ខែមករា​ ឆ្នាំ ២០២០ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី បាននាំចូលជំងឺទៅខេត្តក្រុងដទៃក្នុងប្រទេស ចិន​ ចំនួន​ ១៣ខេត្តហើយ។ អ្នកជំនាញបានអះអា...
ចំនួនមនុស្សស្លាប់កើនឡើងដល់៩នាក់ដោយជម្ងឺរលាកផ្លូវដង្ហើមប្រភេទថ្មី

ចំនួនមនុស្សស្លាប់កើនឡើងដល់៩នាក់ដោយជម្ងឺរលាកផ្លូវដង្ហើមប្រភេទថ្មី

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
មន្ត្រីក្រសួងសុខាភិបាលរបស់ប្រទេសចិន បានប្រកាសនៅថ្ងៃចន្ទ ទី២២ ខែមករានេះថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់៦នាក់ហើយដោយសារវីរុសជម្ងឺរលាកផ្លូវដង្ហើមប្រភេទថ្មី Coronavirus  ។ នេះបើតាមការចុះផ្សាយរបស់ Reuters ។ ក្រោយពីសម្លាប់មនុស្ស៦នាក់នៅចិន វីរុសប្រភេទថ្មីនេះ ក៏បានឆ្លងរាលដាលទៅ ដល់៤ប្រទេសហើយដែរនៅពេលបច្ចុប្បន្ននេះ គឺមានប្រទេសថៃ ជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកចុងក្រោយគេ ដែលត្រូវបានប្រកាសពីវត្តមានវីរុសនេះកាលពីថ្ងៃអង្គារ ទី២១ ខែមករានេះ ។ នៅប្រទេសចិន វីរុសជម្ងឺរលាកផ្លូវដង្ហើមថ្មីប្រភេទ Coronavirus នេះ បានឆ្លងរាល់ ដាលដល់មនុស្សប្រមាណជាង៣០០នាក់ ហើយវីរុសប្រភេទថ្មីនេះអាចនឹងឆ្លង រាល ដាលកាន់តែខ្លាំងនៅរដូវចូលឆ្នាំថ្មីប្រពៃណីចិនខាងមុខនេះ ។ នៅថ្ងៃពុធ ទី២២ ខែមករាដដែលនេះ ក្រសួងសុខាភិបាលចិន នឹងជួបប្រជុំជាមួយអង្គការសុខភាពពិភពលោក WHO ដើម្បីពិចារណាថាតើគួរប្រកាសអាសន្នជាលក្ខណៈអន្តរជាតិឫអត់ ពាក់ព័ន្ធនឹងការឆ្ល...