
នាយករដ្ឋបាលខណ្ឌព្រែកព្នៅ លើកគ្នាមករកដីតម្រូវប្លង់ តែដកថយវិញខ្លាចខ្មាសគេព្រោះទំហំព្រំដីនៅលើក្រដាសធំជាងទំហំព្រំដីជាក់ស្តែង
ភ្នំពេញ៖ មន្ត្រីសាលាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានលើកគ្នាមកកំណត់ព្រំដី ដើម្បីឲ្យស៊ីគ្នាទៅនឹងប័ណ្ណកម្មសិទ្ធិ ដែលត្រូវបានកសាងឡើងតាមគោលនយោបាយចុះបញ្ជីជាប្រព័ន្ធប៉ុន្តែបានដកថយទៅវិញ ដោយសារទំហំព្រំដីនៅលើក្រដាសធំជាងទំហំព្រំដីជាក់ស្តែង។
នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩នេះ មន្ត្រីសាលាខណ្ឌព្រកព្នៅ ដឹកនាំផ្ទាល់ដោយលោក ស៊ឹម សុផង់ នាយករដ្ឋបាលខណ្ឌព្រែកព្នៅ បានចុះទៅរកដីតម្រូវប័ណ្ណ គឺនៅក្នុងករណីទំនាស់ព្រំដី និងផ្លូវចូលផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិស្វាយចេក សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលតវ៉ាថា ប័ណ្ណកម្មសិទ្ធិដីធ្លីចុះបញ្ជីជាប្រព័ន្ធ ឬហៅថា អិលម៉ាប (LMAP) បានគ្របលើផ្លូវសាធារណៈ និងផ្ទះអ្នកជិតខាង។
ប្រជាពលរដ្ឋនិងជាម្ចាស់ផ្ទះ បានរៀបរាប់អំពីសាវតាថា ផ្លូវចាស់មានទំហំ៣ម៉ែត្រកន្លះ ចំណែកដីមានទំហំតូច ប៉ុន្តែក្រោយពីម្ចាស់ដីដើមនៅជាប់គ្នានេះ លក់ទៅឲ្យអ្នកផ្សេង ទើបពួកគាត់ដឹងថា ម្ចាស់ថ្មីធ្វើប័ណ្ណកម្មសិ...