ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដាក់ចេញនូវអនុសាសន៍ ៦ចំណុច ដល់គណៈកម្មាធិការកណ្តាល ក៏ដូចជាសមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេសចូលរួមអនុវត្ត

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដាក់ចេញនូវអនុសាសន៍ ៦ចំណុច ដល់គណៈកម្មាធិការកណ្តាល ក៏ដូចជាសមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេសចូលរួមអនុវត្ត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវអនុសាសន៍ ៦ ចំណុចដល់គណៈកម្មាធិការកណ្តាល ក៏ដូចជាសមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេសចូលរួមអនុវត្ត។ នៅក្នុងពិធិបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅសាលសន្និសីទសណ្ឋាគារ សុខាសៀមរាប សម្តេចបបវរធិបតី​ បានគូសរំលេចថា៖ ១. បន្តយកចិត្តទុកដាក់ធ្វើទំនើបកម្មស្ថាប័នឱ្យក្លាយជាយន្តការមានរដ្ឋបាលទំនើប យកចិត្តទុកដាក់លើលើកកម្ពស់ការងារអប់រំ តម្រង់ទិស និងបន្តកសាងពង្រឹងអត្តចរិតមនសិការចរិយាមាយាថ តម្លៃសីលធម៌ ស្មារតីទទួលខុសត្រូវក្នុងជួរថ្នាក់ដឹកនាំ សមាជិក សមាជិកា ថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋាន ២. បន្តយកចិត្តទុកដាក់ផ្ដល់នូវគំរូល្អក្នុងភាពជាអ្នកដឹកនាំប្រកបដោយគុណធម៌ ផ្ដល់នូវភាពកក់ក្ដៅ និងជំនឿជឿជាក់ក្នុងបរិយាកាសគ្មានវិវាទក្រោមស្មារតីសាមគ្គីភាព មិត្តភាព ភាតរភាព ឯកភាពផ្ទៃក្នុង...
រដ្ឋមន្ត្រី ហួត ហាក់៖ មគ្គុទ្ទេសក៍ទាំងអស់ បានដើរតួនាទីជាតួអង្គដ៏សំខាន់ ដើម្បីនាំកម្ពុជា ទៅកាន់ពិភពលោក និងនាំពិភពលោក មកកាន់កម្ពុជា វិញ

រដ្ឋមន្ត្រី ហួត ហាក់៖ មគ្គុទ្ទេសក៍ទាំងអស់ បានដើរតួនាទីជាតួអង្គដ៏សំខាន់ ដើម្បីនាំកម្ពុជា ទៅកាន់ពិភពលោក និងនាំពិភពលោក មកកាន់កម្ពុជា វិញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តសៀមរាប៖ នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋមន្ត្រី ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលវិក្រឹតការមគ្គុទ្ទេសក៍ទេសចរណ៍តំបន់សៀមរាបសម្រាប់ឆ្នាំ២០២៥ ដែលវគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល៥ថ្ងៃ រៀបចំឡើងក្នុងគោលបំណងពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពចំណេះដឹងនិងជំនាញមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សាររបស់វិស័យទេសចរណ៍នាពេលបច្ចុប្បន្ន។ ក្នុងពិធីដ៏អធិកអធមនេះ មានការអញ្ជើញចូលរួមពីលោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងលោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប, លោក លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា, លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា(CATA), លោក លោកជំទាវ លោក លោកស្រី, តំណាងក្រសួង ស្ថាប័ន, មន្ទីរទេសចរណ៍ខេត្តសៀមរាប,សមាគមទេសចរណ៍កម្ពុជាខេត្តសៀមរាប, សហគមន៍ក្លឹបទេសចរណ៍សៀមរាប, សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទ...
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះសួរសុខទុក្ខនិងពិនិត្យស្ថានភាពរស់នៅបណ្តោះអាសន្នរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានជម្លៀសដោយស្ម័គ្រចិត្តមកកាន់មណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម ចំនួន ១,២៨២គ្រួសារ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះសួរសុខទុក្ខនិងពិនិត្យស្ថានភាពរស់នៅបណ្តោះអាសន្នរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានជម្លៀសដោយស្ម័គ្រចិត្តមកកាន់មណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម ចំនួន ១,២៨២គ្រួសារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះវិហារ:សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះសួរសុខទុក្ខនិងពិនិត្យស្ថានភាពរស់នៅបណ្តោះអាសន្នរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានជម្លៀសដោយស្ម័គ្រចិត្តមកកាន់មណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម ចំនួន ១,២៨២គ្រួសារ។ សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទូទាំងខេត្តព្រះវិហារ ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ជួយសម្រួលដោះស្រាយទុក្ខលំបាកដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជម្លៀសខ្លួនមកពីបណ្តាតំបន់ប្រឈមហានិភ័យតាមបណ្តាលព្រំដែន ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត មកកាន់មណ្ឌលសុវត្ថិភាពនេះ។ នេះជាស្មារតីទទួលខុសត្រូវ និងបង្ការជាមុនចំពោះសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលមានកាតព្វកិច្ចការពារផលប្រយោជន៍ជាតិ ប្រកាន់ជំហរការពារអធិបតេយ្យភាពជាតិដោយសន្តិភាព ជ្រើសយកច្បាប់អន្តរជាតិមកដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយនាំយកតំបន់ដែលកំពុងតានតឹងទាំង៤ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដ...
អភិបាលខេត្តតាកែវ រម្លឹកពីគម្រូវីរៈភាពរបស់បងប្អូនអតីតយុទ្ធជនដែលនាំឱ្យប្រទេសមានសន្តិភាព និងការអភិវឌ្ឍន៍

អភិបាលខេត្តតាកែវ រម្លឹកពីគម្រូវីរៈភាពរបស់បងប្អូនអតីតយុទ្ធជនដែលនាំឱ្យប្រទេសមានសន្តិភាព និងការអភិវឌ្ឍន៍

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
តាកែវ៖ ថ្លែងនៅក្នុងឱកាសអញ្ជើញចូលរួមទិវាអតីតយុទ្ធជនកម្ពុជា ខួបលើកទី១៨ នៅថ្ងៃច័ន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥ អភិបាលខេត្តតាកែវ លោក វ៉ី សំណាង បានមានប្រសាសន៍ថា នៅពេលប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍន៍លើគ្រប់វិស័យ យើងទាំងអស់គ្នាតែងតែរំលឹកដល់គុណវីរភាពរបស់បងប្អូនអតីតយុទ្ធជន យុទ្ធនារីទាំងអស់ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ប្រឈមមុខនឹងគ្រោះថ្នាក់គ្រប់កាលៈទេសៈ ដើម្បីសង្គ្រោះប្រទេសជាតិ អោយមានការអភិវឌ្ឍន៍ជាតិមានសន្តិភាព ដូចសព្វថ្ងៃនេះ។ លោកអភិបាលខេត្តតាកែវ បានមាប្រសាសន៍បន្តថា ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា គឺជាទិវាប្រវត្តិសាស្ត្រប្រកបដោយមោទនភាពចំពោះបងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីរំលឹកដល់គំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន វីរយុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធ ដែលបានធ្វើពលិកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ក្នុងសមរភូមិ ដើម្បីរំដោះជាតិមាតុភូមិពីរបបប្រល័យពូជសាសន៍ប៉ុល ពត...
ឯកឧត្តម តាំង សុខឃី ម្ចាស់កសិដ្ឋាននៅខេត្តកំពង់ស្ពឺ កំពុងតែពង្រីកផលិតកម្មក្នុងការដាំដុះបន្លែ ផ្លែឈើ ការចិញ្ចឹមមាន់ ទា ក្ងាន និងវារីវប្បកម្ម គាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល  ដើម្បីចូលរួមកាត់បន្ថយការនាំចូលបន្លែ ផ្លែឈើ និងត្រីសាច់នានា

ឯកឧត្តម តាំង សុខឃី ម្ចាស់កសិដ្ឋាននៅខេត្តកំពង់ស្ពឺ កំពុងតែពង្រីកផលិតកម្មក្នុងការដាំដុះបន្លែ ផ្លែឈើ ការចិញ្ចឹមមាន់ ទា ក្ងាន និងវារីវប្បកម្ម គាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមកាត់បន្ថយការនាំចូលបន្លែ ផ្លែឈើ និងត្រីសាច់នានា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ស្ពឺ ÷ ម្ចាស់កសិដ្ឋានមួយកន្លែង នៅខេត្តកំពង់ស្ពឺ កំពុងពង្រឹង និងពង្រីកផលិតកម្មក្នុងការដាំដុះបន្លែ ផ្លែឈើ ការចិញ្ចឹមមាន់ ទា ក្ងាន និងវារីវប្បកម្ម គាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល និងចូលរួមកាត់បន្ថយការនាំចូលបន្លែ ផ្លែឈើ និងត្រីសាច់នានា និងបាន កំពុងបង្កើនផលិតកម្មបន្ថែម ជំរុញដល់ទីផ្សារនាំចេញ។ ឯកឧត្តម តាំង សុខឃី ទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី, ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ឃី ចិន្តា ឌីវេឡុបម៉ិន ឯ.ក និងជាម្ចាស់កសិកដ្ឋានដាំដុះដំណាំ វារីវប្បកម្ម និងការចិញ្ចឹមមាន់ ទា ក្ងាន នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ លើកឡើង ក្នុងបទបង្ហាញជូនដល់កសិករ និងអ្នកចូលរួម នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ នេះថា ជុំវិញការអភិឌ្ឍន៍វិស័យកសិកម្ម ឯកឧត្តម បានកំពុងអនុវត្តបន្ស៊ីទៅនិងគោលនយោបាយ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបាននិងកំពុងយកចិត្តទុកដាក់ ធានាដល់លំនឹងថ្លៃកសិកម្ម ដើម្បីរក្សាឱ្យនៅក្នុ...
មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមមានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែក នៅច្រកព្រំដែនអន្តរជាតិដូង និងមណ្ឌលសំចតច្រកដូង ខេត្តបាត់ដំបង បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ព័ត៌មានស្តីអំពីឱកាសការងារដ៏សម្បូរបែប ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ប.ស.ស. ដែលជាការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជាដល់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ៕

(ច្រកព្រំដែនអន្តរជាតិដូង)៖ ចាប់ពីម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមមានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែក នៅច្រកព្រំដែនអន្តរជាតិដូង និងមណ្ឌលសំចតច្រកដូង ខេត្តបាត់ដំបង បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ព័ត៌មានស្តីអំពីឱកាសការងារដ៏សម្បូរបែប ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ប.ស.ស. ដែលជាការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជាដល់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ៕...
ក្រសួងការងារ បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ព័ត៌មានស្តីអំពីឱកាសការងារដ៏សម្បូរបែប ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ប.ស.ស.

ក្រសួងការងារ បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ព័ត៌មានស្តីអំពីឱកាសការងារដ៏សម្បូរបែប ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ប.ស.ស.

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ច្រកព្រំដែនអន្តរជាតិចាំយាម)៖ គិតចាប់ពីម៉ោង៧:៣០នាទីព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះ មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមមានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកនៅច្រកព្រំដែនអន្តរជាតិចាំយាម និងកន្លែងទទួលពលករច្រកចាំយាម បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ព័ត៌មានស្តីអំពីឱកាសការងារដ៏សម្បូរបែប ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ប.ស.ស. ដែលជាការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជាដល់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ៕ #MLVT #HENGSour...
ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកោះចិនស្រុកពញាឮ ខេត្តកណ្តាល បានសហការជាមួយតំណាងក្រុមប្រឹក្សាឃុំកោះចិន និងក្រុមយុវជនបក្សឃុំកោះចិន រៀបចំពិធីប្រគល់ប័ណ្ណសមាជិកគណបក្ស ចំនួន៨៤៣ប័ណ្ណ

ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកោះចិនស្រុកពញាឮ ខេត្តកណ្តាល បានសហការជាមួយតំណាងក្រុមប្រឹក្សាឃុំកោះចិន និងក្រុមយុវជនបក្សឃុំកោះចិន រៀបចំពិធីប្រគល់ប័ណ្ណសមាជិកគណបក្ស ចំនួន៨៤៣ប័ណ្ណ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កណ្កាល: ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកោះចិនស្រុកពញាឮ ខេត្តកណ្តាល បានសហការជាមួយតំណាងក្រុមប្រឹក្សាឃុំកោះចិន និងក្រុមយុវជនបក្សឃុំកោះចិន រៀបចំពិធីប្រគល់ប័ណ្ណសមាជិកគណបក្ស ចំនួន៨៤៣ប័ណ្ណ នៅឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ ភីរុណ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាឮ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល និងមានការចូលរួមពីសំណាក់ លោក ថន សុវណ្ណា ប្រធានគណបក្សស្រុកពញាឮ និងជាអភិបាលស្រុកពញាឮ ព្រមទាំងសមាជិក-សមាជិកា។ ជាកិច្ចបញ្ចប់ ឯកឧត្តម រស់ ភីរុណ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាឮ បានផ្តាំផ្ញើជូនសមាជិក-សមាជិកាទាំងអស់ សូមគាំទ្រពោរពេញដោយទឹកចិត្តភក្តីភាព និងភាពជឿជាក់ស្មោះស្ម័គ្រចំពោះ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានគណបក្សប្រជាជនកម្ពុជា និងជា យករដ្ឋមន្ត្រ...
លោក ហ៊ុន ម៉ានី​ ​អញ្ជើញបើកកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា

លោក ហ៊ុន ម៉ានី​ ​អញ្ជើញបើកកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នាព្រឹកថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៥ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំបើកកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ក្រោមការដឹកនាំរបស់ លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. និងដោយមានវត្តមានចូលរួមពីសំណាក់លោក លោកជំទាវ អនុប្រធាន និងសមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ ព្រមទាំងសមាជិក សមាជិកា គណៈកម្មាធិការកណ្តាល ប្រមាណ ៥០០ នាក់។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងតាមដាន ត្រួតពិនិត្យវឌ្ឍនភាពការងារផែនការយុទ្ធសាស្រ្ត និងកម្មវិធីផ្សេងៗ ដែល ស.ស.យ.ក. បានអនុវត្តកន្លងមក រួមទាំងកំណត់អាទិភាព លើកទិសដៅសកម្មភាពបន្ត ស្វែងរកធាតុចូលបន្ថែម តាមរយៈកិច្ចពិភាក្សា និងបទអន្តរាគមន៍នានា ដើម្បីផ្សាភ្ជាប់ផែនការការងារឲ្យស្របតាមការវិវត្តជាក់ស្តែងរបស់សង្គម ។ ការជួបជុំគ្នានាឱកាសនេះ ក៏ជាការពង្រឹង និងពង្រីកសាមគ្គីភាពនៃក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។ សូមជម្រាបថា កិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក. នឹងប្រព្រឹត្តទៅក្ន...