ទំហំទឹកប្រាក់វិនិយោគពាណិជ្ជកម្មជប៉ុនកើនឡើងជិត៥០០លានដុល្លារអាមេរិក
ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ទំហំវិនិយោគពាណីជ្ជកម្មជប៉ុនកើនឡើងជិត៥០០លានដុល្លារអាមេរិក ខណៈដែលកម្ពុជានាំចេញទៅកាន់ប្រទេសជប៉ុន មានទំហំទឹកប្រាក់ជាង១៧០០ លានដុល្លារអាមេរិកផងដែរ។
លោកអគ្គបណ្ឌិតសភាចារ្យ បានបញ្ជាក់បែបនេះនៅក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា របស់លោកHidehisa HORINOUCHI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំកម្ពុជា កាលពីពេលកន្លងទៅថ្មីៗនេះ ។
លោក Hidehisa HORINOUCHI ឯកអគ្គរដ្ឋទូតជប៉ុន បានសម្តែងនូវសេចក្តីសោមនស្ស និងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងរីកចម្រើនស្ទើរគ្រប់វិស័យ ។
លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន នឹងបន្តពង្រឹង និងពង្រីកទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា រួមទាំងបន្តគាំទ្រផ្នែ...








