អ្នកនាំពាក្យក្រសួងកសិកម្ម៖ កម្ពុជាមិនមានបញ្ហាក្នុងការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីនោះឡើយ
"កម្ពុជាមិនមានបញ្ហាក្នុងការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីកែច្នៃទំហំ ៣ ០០០តោនក្នុងមួយឆ្នាំនោះទេ"។នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាមន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងកសិកម្មដដែលបានគូសរំលេចថា ក្នុងឆ្នាំ២០២៤ យើងផលិតបានគ្រាប់ស្វាយចន្ទីស្រស់ជិត៩០ ម៉ឺនតោន និងបាននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចជាង ៣ម៉ឺនតោន។ កម្ពុជានៅសល់សមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីយ៉ាងហោចណាស់ ៥ម៉ឺនតោនទៀត ដែលនៅមិនទាន់ប្រើប្រាស់ឱ្យអស់លទ្ធភាពនៅឡើយ ។ឯកឧត្តមសង្កត់ធ្ងន់ថា " គ្មានហេតុផលអ្វីដែលត្រូវព្រួយបារម្ភពីការមិនអាចផ្គត់ផ្គង់បរិមាណត្រឹមតែ ៣០០០តោនក្នុងមួយឆ្នាំ"។
ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងកសិកម្មជាការបំភ្លឺនិងកែតម្រូវឡើងវិញចំពោះព័ត៌មានចេញផ្សាយដោយវិទ្យុបារាំងអន្ដរជាតិ(RFI) ដែលបា...








