អ្នកនាំពាក្យក្រសួងសាធារណការ៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ អនុវត្តតាមគោលការណ៍ និងមាត្រដ្ឋានដែលទទួលស្គាល់ពីអន្តរជាតិ
ភ្នំពេញ៖ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ លោក ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក ថាមានចម្ងល់ សំនួរ និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ពាក់ព័ន្ធនឹងភ្លើងបំភ្លឺផ្លូវ។
ឆ្លើយតបនឹងមតិយោបល់របស់សាធារណជនពាក់ព័ន្ធនឹងការបំពាក់ភ្លើងបំភ្លឺតាមដងផ្លូវល្បឿនលឿន៖
១/-ផ្លូវល្បឿនលឿនត្រូវបានបំពាក់នូវប្រព័ន្ធចំណាំងផ្លាតលើផ្លូវ ដែលអាចឆ្លុះបញ្ចាំងឃើញគំនូសផ្លូវ ទ្រូងផ្លូវ គំនូសបែងចែកគន្លងផ្លូវ និងរបាំងកណ្តាលបានយ៉ាងច្បាស់លាស់។ ពេលអ្នកបើកបរបើកភ្លើងបំភ្លឺផ្លូវខាងមុខនៅពេលយប់ ប្រព័ន្ធចំណាំងផ្លាតគន្លងផ្លូវទាំងសងខាងនឹងផ្លាតពន្លឺបានយ៉ាងច្បាស់នៅពេលប៉ះជាមួយភ្លើងរថយន្ត។
២/-ផ្លូវល្បឿនលឿន គឺមិនអនុញ្ញាតិឱ្យអ្នកថ្មើរជើង ទោចក្រយាន (កម្លាំងក្រោម៥០០CC) ត្រីចក្រយាន យានអូសដោយសត្វ ម៉ូតូកង់បួនប្រើប្រាស់ផ្លូវនេះទេ។ ភ្លើងបំភ្លឺ...








