ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

អគ្គនាយកដ្ឋាន«ក.ប.ប.»រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «ជំនាញទន់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត»

អគ្គនាយកដ្ឋាន«ក.ប.ប.»រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «ជំនាញទន់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះបានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «ជំនាញទន់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត» ក្រោមការសម្របសម្រួលពីឯកឧត្ដម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និង លោក Frank Jattke, ប្រធានក្រុមការងារកិច្ចការអាស៊ានប្រចាំប្រទេសកម្ពុជា នៃភ្នាក់ងារ GIZ (Team Leader ASEAN Cambodia, GIZ)។ វគ្គបណ្ដុះបណ្ដាលនេះមានការចូលរួមពីលោកអគ្គនាយករង ប្រធាននាយដ្ឋាន លោក លោកស្រី អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធាននាយកដ្ឋាន និងមន្រ្តីរាជការ នៃនាយកដ្ឋានជំនាញទាំង៦ និងគ្រូបង្គោលអញ្ជើញមកពីទីភ្នាក់ងារ GIZ។ វគ្គបណ្ដុះបណ្ដាលនេះគឺផ្ដោតសំខាន់លើការប្រើប្រាស់បញ្ញាសិប្បនិម្មិត Artificial Intelligence (AI) ស៊ីជម្រៅ៖ - ការណែនាំអំពីវិធីសាស្រ្តនិងរចនាសម្ព័ន្ធនៃការបញ្ចូលព័ត៌មាន (Pro...
គម្រោងវិនិយោគចំនួន ៦៧ ទុនវិនិយោគសរុប ៩៤៤លានដុល្លារ ត្រូវបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែកក្កដា ឆ្នាំ២០២៥

គម្រោងវិនិយោគចំនួន ៦៧ ទុនវិនិយោគសរុប ៩៤៤លានដុល្លារ ត្រូវបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែកក្កដា ឆ្នាំ២០២៥

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖ តាមសេចក្តីប្រកាសព័ត៌មានរបស់ CDC បង្ហាញថា គម្រោងវិនិយោគចំនួន ៦៧ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩៤៤លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីដោយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងខែកក្កដា ឆ្នាំ២០២៥។ សេចក្តីប្រកាសព័ត៌មាន ក្នុងខែកក្កដា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេច ចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន៦៧គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ៩៤៤លានដុល្លារ អាម៉េរិក និងអាចបង្កើតការងារបានប្រមាណ៥៧ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៤៣គម្រោង និងគម្រោង វិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២៤គម្រោង។ ជារួម ការចុះបញ្ជី គម្រោងវិនិយោគមានការកើនឡើងចំនួន ២៣គម្រោង ខណៈទំហំទុនវិនិយោគមានការកើនឡើងប្រមាណ ៥៤៧លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ១៣៨% ធ...
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់កាកាបទី២ បានរៀបចំវេទិកាសាធារណៈ ដើម្បីស្តាប់សំណើរ សំណូមពរដោយផ្ទាល់ពីបងប្អូនប្រជាពលរដ្ឋនៅក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់កាកាបទី២ បានរៀបចំវេទិកាសាធារណៈ ដើម្បីស្តាប់សំណើរ សំណូមពរដោយផ្ទាល់ពីបងប្អូនប្រជាពលរដ្ឋនៅក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញជាអធិបតីបើកវេទិកាសាធារណៈថ្នាក់សង្កាត់ ដោយមានការចូលរួមពីក្រុមប្រឹក្សាសង្កាត់ ឯកឧត្តមអនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់កាកាបទី១ រដ្ឋបាលសង្កាត់ នៅភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ វេទិកាត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីចុះជួបប្រាស្រ័យផ្ទាល់ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន លើកកម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនងរវាងរាជរដ្ឋាភិបាល ស្វែងយល់អំពីជីវភាពរស់នៅ និងអាចស្តាប់បាននូវទុក្ខកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈមនានា។ ក្នុងវេទិកានេះ ឯកឧត្តម សោម ចំណាន បានធ្វើការផ្សព្វផ្សាយអំពីឱកាសការងារ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ TVET ១,៥លាននាក់ និងអត្ថប្រយោជន៍នៃរ...
លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញព្រមានម្ចាស់សំណង់កម្ពស់៧ជាន់នៅតែផ្គើនលួចសាងសង់ដោយគ្មានច្បាប់អនុញ្ញាត

លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញព្រមានម្ចាស់សំណង់កម្ពស់៧ជាន់នៅតែផ្គើនលួចសាងសង់ដោយគ្មានច្បាប់អនុញ្ញាត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖អភិបាលរងរាជធានីភ្នំពេញលោក ឃ្លាំង ហួត បានព្រមានថា បើម្ចាស់សំណង់នៅតែផ្គើនលួចសាងសង់ដោយគ្មានច្បាប់អនុញ្ញាតទៀត អាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះសំណង់កម្ពស់៧ជាន់នេះ។ លោក ឃ្លាំង ហួត ព្រមានបែបនេះខណៈលោកដឹកនាំមន្ត្រីជំនាញផ្នែកសុរិយោដីខណ្ឌ-រាជធានី ចុះទៅឃាត់សំណង់រឹងមាំចំនួន៧ជាន់ និងត្រៀមសាងសង់១ជាន់ថែមទៀត ដែលជាកម្មសិទ្ធិរបស់ឈ្មោះ អ៊ុយ អ៊ាងហេង បានសាងសង់ដោយគ្មានច្បាប់អនុញ្ញាត គ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ស្ថិតតាមបណ្តោយ ផ្លូវលេខ១៨៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។ លោក ឃ្លាំង ហួត បានបញ្ជាក់ថា លោកទទួលបានបញ្ជាពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឲ្យដឹកនាំមន្ត្រីជំនាញ ចុះមកត្រួតពិនិត្យសំណង់មួយនេះ ដែលបាននិងកំពង់សាងសង់ រំលោភច្បាប់។ ជាមួយគ្នានេះលោក ឃ្លាំង ហួត បានបញ្ជាឲ្យអាជ្ញាធរខណ្ឌ ត្រូវផ្អាកការដ្ឋានសាងសង់ជាបន្ទាន់ ហើយកម្មករត្រូវចាកចេញពីការដ្ឋានជាបន្ទាន់។ មន្ទីរ ដ.ន.ស.ស ត្រូវពិនិត្យលិខិតអនុ...
ឯកឧត្ដម គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋាន«ក.ប.ប.» បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារចាំបាច់មួយចំនួន ជាមួយនាយកដ្ឋានកិច្ចការប្រកួតប្រជែង និងនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ នៃអគ្គនាយកដ្ឋាន ក.ប.ប.

ឯកឧត្ដម គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋាន«ក.ប.ប.» បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារចាំបាច់មួយចំនួន ជាមួយនាយកដ្ឋានកិច្ចការប្រកួតប្រជែង និងនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ នៃអគ្គនាយកដ្ឋាន ក.ប.ប.

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ឯកឧត្ដម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.»នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះបានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារចាំបាច់មួយចំនួន ជាមួយនាយកដ្ឋានកិច្ចការប្រកួតប្រជែង និងនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ នៃអគ្គនាយកដ្ឋាន ក.ប.ប.។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកអគ្គនាយករង ទទួលបន្ទុកនាយកដ្ឋានទាំងពីរ លោកប្រធាននាយកដ្ឋាន និងសហការីទាំងអស់នៃនាយកដ្ឋានទាំងពីរ ផងដែរ។...
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់តំណាងរបស់ខ្លួន ចូលរួមគោរពវិញ្ញាណក្ខន្ធវីរ:សេនីយ៍ត្រី សូត្រ ពេជ្រ យុទ្ធជនពលីក្នុងសមរភូមិមុខនៃជម្លោះព្រំដែនកម្ពុជា-ថៃ

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់តំណាងរបស់ខ្លួន ចូលរួមគោរពវិញ្ញាណក្ខន្ធវីរ:សេនីយ៍ត្រី សូត្រ ពេជ្រ យុទ្ធជនពលីក្នុងសមរភូមិមុខនៃជម្លោះព្រំដែនកម្ពុជា-ថៃ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ាបណ្ឌិត ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី វីរ:សេនីយ៍ត្រី សូត្រ ពេជ្រ ដែលបានពលីជីវិតក្នុងការការពារបូរណភាពជាតិ និងអធិបតេយ្យជាតិ។ លោកឧកញ៉ា និងលោកជំទាវឧកញ៉ាបណ្ឌិត ក៏បានសម្តែងនូវការរំលែកទុក្ខជូនដល់គ្រួសារយុទ្ធជនពលី ដែលនេះគឺជាការបាត់បង់យុទ្ធជនដ៏អង់អាចក្លាហាន កូនជាទីស្រឡាញ់ បងប្អូនជាទីគោរព ឪពុកដ៏មានព្រហ្មវិហារធម៌ និងស្វាមីដែលមានភក្តីភាព សម្រាប់ជាតិ ព្រមទាំងក្រុមគ្រួសារ។ បន្ថែមពីនេះ លោកឧកញ៉ាក៏បានពាំនាំនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជូនដល់ក្រុមគ្រួសារសពនៃយុទ្ធជនពលី ដោយបានកត់សម្គាល់ថា ការពលីរបស់យុទ្ធជនជួរមុខកម្ពុជា នឹងត្រូវចងចាំទុកជាវីរភាព ប្រកបដោយឆន្ទៈមោះមុត ក្នុងបុព្វហេតុបម្រើជាតិ...
ឯកឧត្តម ហេង សួរ និង ឯកឧត្តម អ៊ុក គឹមសាន អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារបានដឹកនាំក្រុមការងារចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគចែកជូនប្រជាពលរដ្ឋជាជនភៀសសឹកចំនួន ៥១៤គ្រួសារ

ឯកឧត្តម ហេង សួរ និង ឯកឧត្តម អ៊ុក គឹមសាន អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារបានដឹកនាំក្រុមការងារចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគចែកជូនប្រជាពលរដ្ឋជាជនភៀសសឹកចំនួន ៥១៤គ្រួសារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះវិហារ:ឯកឧត្តម ហេង សួរ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ និង ឯកឧត្តម អ៊ុក គឹមសាន អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារ ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ចែកជូនប្រជាពលរដ្ឋជាជនភៀសសឹកចំនួន ៥១៤គ្រួសារ ស្មើនឹង ៣,១៤០នាក់ នៅក្នុងបរិវេណវត្តត្រាវកៀត ភូមិត្រាវកៀត ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។ ក្នុងនោះ ក៏មានការចូលរួមពីសំណាក់សមាជិកក្រុមការងារប្រចាំនៅសាធារណរដ្ឋកូរ៉េផងដែរ៕ ...
ឯកឧត្តម វង សូត និងលោកជំទាវអញ្ជើញសួរសុខទុក្ខក្រុមគ្រួសារសព វីរកងទ័ព២រូបដែលបានពលីជីវិតនៅលើសមរភូមិ

ឯកឧត្តម វង សូត និងលោកជំទាវអញ្ជើញសួរសុខទុក្ខក្រុមគ្រួសារសព វីរកងទ័ព២រូបដែលបានពលីជីវិតនៅលើសមរភូមិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ រួមជាមួយឯកឧត្តម លោកជំទាវ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញសួរសុខទុក្ខគ្រួសារសព លោក ព្រឹន្ទបាលទោ ឆៃ រ័ត្ន និងលោកអនុសេនីយ៍ឯក អ៊ុន វណ្ណា ដល់គេហដ្ឋានផ្ទាល់ ស្ថិតនៅស្រុកក្រូចឆ្មារ និងស្រុកមេមត់ ក្នុងខេត្តត្បូងឃ្មុំ។ លោក ព្រឹន្ទបាលទោ ឆៃ រ័ត្ន និងលោកអនុសេនីយ៍ឯក អ៊ុន វណ្ណា ជាយុទ្ធជនសមរភូមិជួរមុខ ដែលបានពលីជីវិតក្នុងការការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់ទាហ៊ានសៀម រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០២៥ ហើយសពរបស់យុទ្ធជនទាំងពីររូប ត្រូវបានតម្កល់ធ្វើបុណ្យ តាមប្រពៃណីសាសនានៅតាមគេហដ្ឋានរៀងៗខ្លួន។ ក្នុងវេលាដ៏ក្រៀមក្រំបំផុតនេះ ឯកឧត្តម វង សូត បានពាំនាំមកនូវការរំលែកទុក្ខពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណ...
ឧកញ៉ា កែវ មុំ គ្រោងពង្រីករោងចក្រ ផលិតទឹកដោះគោជូរ ដើម្បីជំរុញការផលិតក្នុងស្រុក និងរួមចំណែកផ្តល់ការងារនៅក្នុងស្រុក

ឧកញ៉ា កែវ មុំ គ្រោងពង្រីករោងចក្រ ផលិតទឹកដោះគោជូរ ដើម្បីជំរុញការផលិតក្នុងស្រុក និងរួមចំណែកផ្តល់ការងារនៅក្នុងស្រុក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ឧកញ៉ាជំទាវបណ្ឌិត កែវ មុំ ម្ចាស់សហគ្រាស ផលិតផលនំស្រួយ លី លី បានប្រកាសពីគម្រោងពង្រីករោងចក្រ ផលិតទឹកដោះគោជូរម៉ាក IQ Milk ដើម្បីជំរុញការផលិតក្នុងស្រុក និងរួមចំណែកផ្តល់ការងារនៅក្នុងស្រុក។ អភិបាល នៃក្រុមហ៊ុន លីលី ហ្វ៊ូដ អ៉ិនដាសទ្រី ខូលអិលធីឌី បានបញ្ជាក់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ថា «ខ្ញុំជឿជាក់លើរាជរដ្ឋាភិបាល និងដោយសារមានការគាំទ្រការប្រើប្រាស់ផលិតផលនំស្រួយលីលី និងទឹកដោះគោជូរម៉ាក IQ Milk កាន់តែច្រើនឡើង ខ្ញុំសម្រេចចិត្តបុកគ្រិះសាងសង់រោងចក្របន្ថែមទៀតសម្រាប់ការផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សាររបស់ខ្មែរយើង ខ្មែរគាំទ្រផលិតផលខ្មែរ»។ ជាមួយនឹងការប្រកាសពង្រីករោងចក្រ ផលិតទឹកដោះគោជូរម៉ាក IQ Milk ឧកញ៉ា បណ្ឌិត កែវ មុំ ក៏បានប្រកាសជ្រើសរើស អ្នកគ្រប់គ្រងរោងចក្រ មេជាង អ្នកចេះផ្នែកហិរញ្ញវត្ថុ និងគណនេយ្យផងដែរ៕...
ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ

ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិនិងលោកជំទាវ និងលោកជំទាវ សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស់៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ចម្រើនជន្មាយុគម្រប់៧៣ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអង្គារ ១១កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥។ យើងខ្ញុំសូមអនុញ្ញាតចូលរួមសម្តែង នូវសេចក្តីអំណរសាទរឥតឧបមា ជូននូវសព្ទសាធុការពរ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកបដោយមនោសញ្ចេតនា គោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងកតញ្ញូកតវេទីតាធម៌យ៉ាងស្មោះស្ម័គ្របំផុត ចំពោះកិច្ចខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធន៍ ប្រកបដោយគតិបណ្ឌិត ក្នុងការដឹកនាំនាវា...