ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

លោក វង សូត និងក្រុមគ្រួសាររៀបចំពិធីបង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណក្ខន្ធញាតិសន្តាន នៅភូមិកំណើត។

លោក វង សូត និងក្រុមគ្រួសាររៀបចំពិធីបង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណក្ខន្ធញាតិសន្តាន នៅភូមិកំណើត។

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នាព្រឹកថ្ងៃអង្គារ៍ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ លោក វង សូត អនុប្រធានទី២រដ្ឋសភា និងលោកជំទាវ ហេង ពៅ លោក កែវ ពិសិដ្ឋ តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ និងលោកជំទាវ ព្រមទាំងកូនចៅ បាននិមន្តព្រះសង្ឃបង្សុកូលនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដើម្បីឧទ្ទិសកុសលជូនអ្នកមានគុណ ជីដូនជីតា បុព្វការីជន និងញាតិការប្រាំពីរសន្តាន ដែលបានចែកឋានហើយបានអញ្ជើញទៅកាន់បរមសុខកុំបីឃ្លៀងឃ្លាតឡើយ ស្ថិតនៅភូមិជាចត្បូង ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។ ជារៀងរាល់ឆ្នាំ នៅក្នុងរដូវបុណ្យចូលឆ្នាំប្រពៃណីជាតិ លោក វង សូត និងលោកជំទាវ ហេង ពៅ ព្រមទាំងបុត្រាបុត្រី ញាតិមិត្ត បងប្អូនទាំងអស់ តែងតែរៀបចំពិធីសូត្រមន្តបង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណក្ខន្ធ ជីដូន ជីតា មាតា បិតា ញាតិកាទាំង៧សន្តាន ឥតមានអាកខានម្តងណាឡើយ ដើម្បីជាកិច្ចដឹងគុណចំពោះជីដូន ជីតា មាតា បិតា ដែលកាលលោកនៅមានជម្មាយុ បានខិតខំបី...
ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំពិធីសូត្រមន្តលើករាសីសម្រាប់ឆ្នាំថ្មី

ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំពិធីសូត្រមន្តលើករាសីសម្រាប់ឆ្នាំថ្មី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ជិតឈានចូលមកដល់នាពេលខាងមុខនេះ នៅទីស្តីការក្រសួង រដ្ឋមន្ត្រី ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំង លោក លោកជំទាវ ជាថ្នាក់ដឹកនាំ និង អស់លោក លោកស្រី ជាមន្ត្រីរាជការក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិធីសូត្រមន្ត និងការសម្តែងរបាំត្រុឌ ដើម្បីបណ្តេញគ្រោះឧបទ្រពចង្រៃឆ្នាំចាស់ និងលើករាសីសម្រាប់ឆ្នាំថ្មី។ សូមទេវតាឆ្នាំថ្មីព្រះនាម គោរាគទេវី សូមអោយពរអោយជ័យ សិរីសួស្តី និងជួយតាមថែរក្សាបីបាច់ដល់លោក លោកជំទាវ ជាថ្នាក់ដឹកនាំ និង អស់លោក លោកស្រី ជាមន្ត្រីរាជការក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទាំងអស់ អោយមានសុខភាពល្អ កម្លាំងពលំមាំមួន ដើម្បីចូលរួមបម្រើលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អោយទទួលបានជោគជ័យ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕...
ឧកញ៉ា ឡាយ ឈុនហួ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់របស់ក្រុមហ៊ុន City Rice Import Export Co., Ltd ចេញសារលិខិតជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ឧកញ៉ា ឡាយ ឈុនហួ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់របស់ក្រុមហ៊ុន City Rice Import Export Co., Ltd ចេញសារលិខិតជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សារលិខិតជូនពរ គោរពជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យវត្ថុស័ក្តិសិទ្ធទាំងអស់ក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ តាមបីបាច់ថែរក្សាសម្ដេច និងក្រុមគ្រួសារ ព្រមទាំងបុត្រាបុត្រីជាទីស្រឡាញ់ ជួបនូវពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ សូមគោរពជូនពរពី ខ្ញុំបាទ ឡាយ ឈុនហួ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់របស់ក្រុមហ៊ុន ស៊ីធីរ៉ាយស៍ អ៊ីមផត អិចផតខូអិលធីឌី...
ឧកញ៉ា ឡាយ ឈុនហួ និងភរិយា សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លា នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ឧកញ៉ា ឡាយ ឈុនហួ និងភរិយា សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លា នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សារលិខិតជូនពរ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លា នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យវត្ថុស័ក្តិសិទ្ធទាំងអស់ក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ តាមបីបាច់ថែរក្សាសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គប្រកបដោយព្រះរាជកាយពលមាំមួន ព្រះរាជសុខភាព ល្អបរិបូរណ៍ និងព្រះរាជជន្មាយុយឺនយូរជាងរយព្រះវស្សា ។ ក្រាបបង្គំទូលថ្វាយពី ទូលព្រះបង្គំ ជាខ្ញុំ ឡាយ ឈុនហួ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់របស់ក្រុមហ៊ុន ស៊ីធីរ៉ាយស៍ អ៊ីមផត អិចផតខូអិលធីឌី...
ឃាត់ចាប់រថយន្តមួយគ្រឿង ដឹកសត្វមាន់រស់ចំនួន ៥៥ទ្រុង ស្មើនឹង៦៦០ក្បាល សង្កាត់បាគូ ខណ្ឌដង្កោដឹកសត្វមាន់ចេញពីប្រទេសវៀតណាមតាមច្រករបៀង ស្រុកគិរីវង់ ខេត្តតាកែវ

ឃាត់ចាប់រថយន្តមួយគ្រឿង ដឹកសត្វមាន់រស់ចំនួន ៥៥ទ្រុង ស្មើនឹង៦៦០ក្បាល សង្កាត់បាគូ ខណ្ឌដង្កោដឹកសត្វមាន់ចេញពីប្រទេសវៀតណាមតាមច្រករបៀង ស្រុកគិរីវង់ ខេត្តតាកែវ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅវេលាម៉ោង០៦និង០៥នាទីព្រឹក នាថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០២៥ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចចលនាសត្វនៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះឃាត់ចាប់រថយន្តមួយគ្រឿង ម៉ាកSSANGYONG ISTANA ដឹកសត្វមាន់រស់ចំនួន ៥៥ទ្រុង ស្មើនឹង៦៦០ក្បាល លើផ្លូវចំការដូង ជិតភ្លើងស្តុបបាគូ សង្កាត់បាគូ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រថយន្តខាងលើបានដឹកសត្វមាន់ចេញពីប្រទេសវៀតណាម តាមច្រករបៀង ស្រុកគិរីវង់ ខេត្តតាកែវ ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ ក្រុមការងារបាននាំយកវត្ថុតាងនិងបទល្មើសទាំងនេះទៅរក្សាទុកនៅចត្តាឡីស័ក របស់អគ្គដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ដើម្បីចាត់ការទៅតាមនីតិវិធី។...
សហគ្រាស លាងឡេងចូលរួមកម្មវិធីមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥

សហគ្រាស លាងឡេងចូលរួមកម្មវិធីមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ រដ្ឋមន្ត្រី ហែម វណ្ណឌី (រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍) និងក្រោមអធិបតីរបស់ ឧកញ៉ា តែ តាំងប៉ (ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (FASMEC) រាជធានីភ្នំពេញ ថ្ងៃច័ន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥។...
លោក ស ថេត និងលោកជំទាវ អញ្ជើញចូលគោរពជូនពរ សម្តេចអគ្គមហាពញាចក្រី  ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

លោក ស ថេត និងលោកជំទាវ អញ្ជើញចូលគោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ លោក ស ថេត អគ្គស្នងការនគរបាលជាតិនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញចូលគោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី នៅភូមិគ្រឹះសម្តេចចំការមន នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥។ ក្នុងឱកាសគោរពជូនពរ ប្រកបដោយក្តីសោមនស្សរីករាយនេះ លោក បានសម្តែងនូវគារវភក្តីគោរព ជូនចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដែលជាឥស្សរជនជាន់ខ្ពស់មួយរូប បានតស៊ូរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ និងបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ ស្មារតី និងបទពិសោធន៍ ដើម្បីបំពេញភារកិច្ចដ៏ឧត្តុងឧត្តម ក្នុងការបម្រើប្រទេសជាតិមាតុភូមិដ៏បវររុងរឿង នៃយើង ឱ្យមានការរីកចម្រើនជឿនលឿនខ្លាំងក្លា តាមរយៈការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការអភិវឌ្ឍសង្...
រដ្ឋមន្រ្តី ហេង សួរ អញ្ជើញថ្លែងសុន្ទរកថា នៅក្នុងវេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក (Asia Global Accelerator Policy)

រដ្ឋមន្រ្តី ហេង សួរ អញ្ជើញថ្លែងសុន្ទរកថា នៅក្នុងវេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក (Asia Global Accelerator Policy)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ រដ្ឋមន្រ្តី ហេង សួរ រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញថ្លែងសុន្ទរកថា នៅក្នុងវេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក (Asia Global Accelerator Policy) ដែលធ្វើឡើងនៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥។ វេទិកានេះ មានវត្តមានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់របស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានវត្តមានចូលរួមពី លោកស្រី Mia Seppo ជំនួយការអគ្គនាយកទទួលបន្ទុកការងារ និងកិច្ចគាំពារសង្គម លោក David McLachlan-Karr នាយកប្រចាំតំបន់នៃការិយាល័យសម្របសម្រួលអភិវឌ្ឍន៍អង្គការសហប្រជាជាតិសម្រាប់អាស៊ីប៉ាស៊ីហ្វិក រួមទាំងវត្តមានពីបណ្តាប្រទេសឥណ្ឌូនេស៊ី នេប៉ាល់ ហ្វីលីពីន ប៉ាគីស្ថាន និងវៀតណាម ព្រមទាំងដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ជាច្រើនរូបផងដែរ៕...
រដ្ឋមន្រ្តី ហេង សួរ រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញអមលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលជួបសម្តែងការគួរសម និង ពិភាក្សាកាងារជាមួយ លោកស្រី Mia Seppo ជំនួយការអគ្គនាយកទទួលបន្ទុកការងារ និងកិច្ចគាំពារសង្គម។

រដ្ឋមន្រ្តី ហេង សួរ រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញអមលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលជួបសម្តែងការគួរសម និង ពិភាក្សាកាងារជាមួយ លោកស្រី Mia Seppo ជំនួយការអគ្គនាយកទទួលបន្ទុកការងារ និងកិច្ចគាំពារសង្គម។

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រដ្ឋមន្រ្តី ហេង សួរ រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញអមលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលជួបសម្តែងការគួរសម និង ពិភាក្សាកាងារជាមួយ លោកស្រី Mia Seppo ជំនួយការអគ្គនាយកទទួលបន្ទុកការងារ និងកិច្ចគាំពារសង្គម។ ជំនួបនេះធ្វើឡើង នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នាព្រឹក ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥៕...
លោក ប៉ែន បូណា ៖ អ្នកមានចេតនានិយាយអាក្រក់ បំផ្លាញកម្ពុជា សូមបញ្ឈប់ទៅ

លោក ប៉ែន បូណា ៖ អ្នកមានចេតនានិយាយអាក្រក់ បំផ្លាញកម្ពុជា សូមបញ្ឈប់ទៅ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានមានប្រសាសន៍ ផ្តាំផ្ញើទៅក្រុមមនុស្សមួយចំនួនតូច នៅក្រៅប្រទេសដែលមានចេតនានិយាយបំផ្លាញកម្ពុជា សូមបញ្ឈប់សកម្មភាពទៅ ។ ក្នុងវេទិកាស្តីពីទំនាក់ទំនងកម្ពុជា-ចិន ក្នុងបរិបទថ្មី នាថ្ងៃ៧ មេសា លោក ប៉ែន បូណា បានលើកឡើងថា ជៀសមិនផុតនោះ សម្រាប់ប្រទេសនីមួយៗ ដែលមានបញ្ហាអសកម្មកើតមានឡើង ប៉ុន្តែការកើតនោះក៏បានបង្ក្រាបផងដែរ ដូច្នេះជនមួយក្តាប់តូច ដែលបំផ្លើសការពិត ក្នុងគោលបំណងបំផ្លាញកម្ពុជា សូមបញ្ឈប់ទៅ គួរតែងាករួមគ្នាមកជួយអភិវឌ្ឍន៍ប្រទេសទើបជាការប្រសើរ ហើយរួមចំណែកនិយាយការពីកម្ពុជា។លោកបន្តថា គួរតែផ្តល់យោបល់ ក្នុងគោលបំណងរិះគន់ ដើម្បីស្ថាបនាទើបជាការល្អ មិនមែននិយាយមកដូចមនុស្ស មួយចំនួននៅក្រៅ ប្រទេសផ្សាយព័ត៌មាន ទៅក្នុងចេតនាបំផ្លើសការពិតនោះទេ ៕...