ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

នាយឧត្តមសេនីយ៍ ស ថេត ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Hoong Wee Teck អគ្គស្នងការ នៃកងកម្លាំងនគរបាលសិង្ហបុរី

នាយឧត្តមសេនីយ៍ ស ថេត ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Hoong Wee Teck អគ្គស្នងការ នៃកងកម្លាំងនគរបាលសិង្ហបុរី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សិង្ហបុរី ៖ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅមជ្ឈមណ្ឌលប្រឆាំងបទល្មើសឆបោកតាមអនឡាញ (Anti-Scam Centra @ Police Cantonment Complex) រួចមក នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបន្តដឹកនាំគណៈប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Hoong Wee Teck អគ្គស្នងការ នៃកងកម្លាំងនគរបាលសិង្ហបុរី នៅ ទីបញ្ជាការកងកម្លាំងនគរបាលសិង្ហបុរី New Phoenix Park (NPPK)៕...
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ពលរដ្ឋចូលរួមគាំទ្រ និងថែរក្សាសន្តិភាព ដើម្បីបង្កបរិយាកាសដ៏ល្អឱ្យមានការរីកចម្រើនជាបន្តទៅមុខទៀត

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ពលរដ្ឋចូលរួមគាំទ្រ និងថែរក្សាសន្តិភាព ដើម្បីបង្កបរិយាកាសដ៏ល្អឱ្យមានការរីកចម្រើនជាបន្តទៅមុខទៀត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្នុងឱកាសខួបលើកទី៨ ទិវាជាតិនៃការចងចាំ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ចូលរួមគាំទ្រ និងថែរក្សាសន្តិភាពដើម្បីឱ្យសន្តិភាពនេះ នៅស្ថិតស្ថេរ ដើម្បីបង្កបរិយាកាសដ៏ល្អឱ្យមានការរីកចម្រើនជាបន្តទៅមុខទៀត សម្រាប់ប្រជាជនកម្ពុជា និងមនុស្សជំនាន់ក្រោយ។ តាមរយៈសារលិខិត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបលើកទី៨ ទិវាជាតិនៃការចងចាំ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ សម្តេចបវរធិបតី បានឱ្យដឹងថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹងនិងយល់ច្បាស់អំពីរឿងរ៉ាវ សោកនាដកម្មដ៏ជូរចត់ដែលបានកើតឡើងក្នុងប្រវត្តិសាស្ត្រកម្ពុជា។ ប្រជាពលរដ្ឋកម្ពុជាទាំងអស់បានហែលឆ្លង កាត់ឈាមនិងទឹកភ្នែក ការកាប់សម្លាប់ ការធ្វើទុក្ខបុកម្នេញសព្វបែបយ៉ាង ហើយខ្មែរក្រហមបានបំផ្លិចបំផ្លាញ ចោលស្ទើរគ្មានសល់នូវខឿនសេដ្ឋកិច្ចជាតិ ខឿនវប្បធម៌ជាតិ និងធ្វើទារុណកម្មទាំងផ្លូវកាយនិងផ្លូវចិត្ត ចាប់បង្ខំឱ្យ ធ្វើការដ...
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ស្ថានភាពមិនប្រាកដប្រជា និងការវិវត្តផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃពិភពលោក ជះឥទ្ធិពល ដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ក្នុងការបំពេញការងារ ប្រកបដោយប្រសិទ្ធភាព

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ស្ថានភាពមិនប្រាកដប្រជា និងការវិវត្តផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃពិភពលោក ជះឥទ្ធិពល ដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ក្នុងការបំពេញការងារ ប្រកបដោយប្រសិទ្ធភាព

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ថា "ខណៈដែលកម្ពុជា ជាប្រធានប្តូរវេនលើកទី២នេះ ពិភពលោកកំពុងមានការវិវត្តយ៉ាងឆាប់រហ័សផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាមួយនឹងស្ថានភាពមិនប្រាកដប្រជា ដែលកំពុងទទួលរងភាពតានតឹងនៃកត្តាភូមិសាស្ត្រនយោបាយ ការប្រកួតប្រជែងរវាង មហាអំណាច ភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល និងការកើនឡើងនៃបញ្ហា សន្តិសុខប្រពៃណី និងបញ្ហាសន្តិសុខមិនប្រពៃណី។ កត្តាទាំងអស់នេះ បានជះឥទ្ធិពល ដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់យើង ក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាព និងក្នុងការលើកកម្ពស់វិស័យសាធារណៈក្នុងតំបន់។" ការគូសបញ្ជាក់របស់ ឧបនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងពិធីបើកកិច្ចប្រជុំត្រៀម កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ កិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥។ រដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា "ទោះជាយ៉ាងណា ភាពរឹងមាំរប...
អ្នកទិញផ្ទះ​ពីបុរីពិភពថ្មី របស់ឧកញ៉ា​ ហុង ពីវ ពេលនេះក្រុមហ៊ុន អស់លទ្ធភាពទិញវិញទៀតហើយ!  ក្រោយ ពេលក្រុមហ៊ុនចំណាយលុយជាង៣៨លានដុល្លារ ទិញផ្ទះពីអតិថិជនរបស់ខ្លួនកន្លងមក…!!។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី១៩.០៥.២០២៥៕

អ្នកទិញផ្ទះ​ពីបុរីពិភពថ្មី របស់ឧកញ៉ា​ ហុង ពីវ ពេលនេះក្រុមហ៊ុន អស់លទ្ធភាពទិញវិញទៀតហើយ! ក្រោយ ពេលក្រុមហ៊ុនចំណាយលុយជាង៣៨លានដុល្លារ ទិញផ្ទះពីអតិថិជនរបស់ខ្លួនកន្លងមក…!!។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី១៩.០៥.២០២៥៕

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ទីតាំងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញស្ថិតនៅផ្លូវលេខ៤៧៤ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន បង្រ្កាបមិនបានប៉ុន្មានផង ឥឡូវស្រាប់តែបើកដំណើរការឡើងវិញ

ទីតាំងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញស្ថិតនៅផ្លូវលេខ៤៧៤ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន បង្រ្កាបមិនបានប៉ុន្មានផង ឥឡូវស្រាប់តែបើកដំណើរការឡើងវិញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញស្ថិតនៅផ្លូវលេខ៤៧៤ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន បង្រ្កាបមិនបានប៉ុន្មានផង ឥឡូវស្រាប់តែបើកដំណើរការឡើងវិញ ដោយឡែកអភិបាលខណ្ឌចំការមនមិនមានវិធានការទាល់តែសោះ។ ទីតាំងមួយកន្លែងសង្ស័យបង្កប់លេងល្បែងស៊ីសងខុសច្បាប់”កត់បាល់” តាមប្រព័ន្ធអនឡាញមានអ្នកចេញចូលលេងយ៉ាងគគ្រឹក គគ្រេងខណៈដែលសមត្ថកិច្ចខណ្ឌចំការមន ចុះអើតឡឺមៗជាច្រើនលើកច្រើនសារនៅតែមិនអាចមានទំងន់ឬមន្ត្រីទាំងនោះអសមត្ថិភាព ទីតាំងបង្កប់ល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ និង កត់បាល់ខាងលើស្ថិតនៅតាមបណ្ដោយផ្លូវ ៤៧៤ នៅទល់មុខ”ការ៉ាស់សាំង”Ptt”ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ កាលពីកន្លងទៅនៅវេលាម៉ោង ០៥ល្ងាច ថ្ងៃទី ២១ ខែ មករា ឆ្នាំ២០២៥នេះ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងលោកវរៈសេនីយ៍ឯក អេង សោភា ប្រធានការិយាល័យព្រហ្មទណ្ឌកម្...
រយៈពេល៥០ថ្ងៃនៃគ្រោះរញ្ជួយដីនៅថៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការរាជរដ្ឋាភិបាលបានដើរតួនាទីគន្លឹះយ៉ាងសំខាន់បំផុតមួយដែលមិនអាចរំលងបានក្នុងការជួយពលកររងគ្រោះ

រយៈពេល៥០ថ្ងៃនៃគ្រោះរញ្ជួយដីនៅថៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការរាជរដ្ឋាភិបាលបានដើរតួនាទីគន្លឹះយ៉ាងសំខាន់បំផុតមួយដែលមិនអាចរំលងបានក្នុងការជួយពលកររងគ្រោះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក ស៊ុន មេសា បានលើកឡើងថា ពេលណា និងកាលៈទេសៈណាក៏ដោយដែលពលករខ្មែរមានទុក្ខព្រួយ និងការលំបាក ពេលនោះមានវត្តមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការរាជរដ្ឋាភិបាលចេញមុខខ្នះខ្នែងជួយដោយមិនទុកឱ្យបងប្អូនរងាឡើយ។ គិតមកដល់ពេលនេះ គឺ៥០ថ្ងៃនៃហេតុការណ៍គ្រោះរញ្ជួយដីដ៏កំណាចនៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ បានសម្លាប់មនុស្សជាង ១០០នាក់ និងធ្វើមនុស្សរាប់សិបនាក់ផ្សេងទៀតរងរបួស។ ក្នុងនោះពលករខ្មែរស្លូតត្រង់ចំនួន ៤រូបក៏បានបាត់បង់ជីវិត និង២រូបផ្សេងទៀតរងរបួសផងដែរ។ នេះគឺជាទុក្ខសោករបស់កម្ពុជាដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងនាមជាអាណាព្យាបាល។ តើរយៈពេល ៥០ថ្ងៃកន្លងមកនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានធ្វើអ្វីខ្លះជ...
ឯកឧត្តមបណ្ឌិត កៅ ថាច និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃធនាគារ ARDB សូមគោរពជូនពរ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម ក្នុងឱកាសចម្រើនវយវឌ្ឍនាការ

ឯកឧត្តមបណ្ឌិត កៅ ថាច និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃធនាគារ ARDB សូមគោរពជូនពរ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម ក្នុងឱកាសចម្រើនវយវឌ្ឍនាការ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅក្នុងវេលាដ៏មង្គលប្រសើរថ្លៃថ្លា នៃឱកាសចម្រើនវយវឌ្ឍនាការរបស់ លោកជំទាវរដ្ឋមន្ត្រី យើងខ្ញុំសូមគោរពជូនពរ លោកជំទាវរដ្ឋមន្ត្រី ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ និងសូមប្រកបដោយពុទ្ធពរ និងពរដ៏ថ្លៃថ្លាទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។...
ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានអញ្ជើញ ចូលរួមជាគណៈអធិបតីនៅក្នុងកម្មវិធីអបអរសាទរខួប ១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥

ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានអញ្ជើញ ចូលរួមជាគណៈអធិបតីនៅក្នុងកម្មវិធីអបអរសាទរខួប ១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ចាម: ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមជាគណៈអធិបតីនៅក្នុងកម្មវិធីអបអរសាទរខួប ១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តកំពង់ចាម៕...
លោក នូ សុីថា រងការចោទពីអ្នករកស៊ីដឹកជញ្ជូនថា កំពុងដាក់មន្រ្តីគយនិងជនសុីវិលពង្រាយគ្រប់ច្រក ផ្លូវទូទាំងប្រទេសដើរគៀបលើក្រុមហ៊ុនដឹកជញ្ជូនទំនិញមិនញញើតច្បាប់

លោក នូ សុីថា រងការចោទពីអ្នករកស៊ីដឹកជញ្ជូនថា កំពុងដាក់មន្រ្តីគយនិងជនសុីវិលពង្រាយគ្រប់ច្រក ផ្លូវទូទាំងប្រទេសដើរគៀបលើក្រុមហ៊ុនដឹកជញ្ជូនទំនិញមិនញញើតច្បាប់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ យោងតាមសេចក្តីរាយការណ៍មន្រ្តីស្និទ្ធនិងក្រុមហ៊ុនដឹកជញ្ជូនបានលើកឡើងថា ក្រោមលេសកំណែទម្រង់លោក នូ សុីថា ដាក់មន្រ្តីគយនិងជនសុីវិលពង្រាយគ្រប់ច្រកល្ហរតាមផ្លូវទូទាំងប្រទេសដើរជញ្ជាក់កាក់ល្អិតមិនលើកលែងបន្ទាប់ពីបានឡើងតំណែងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ប្រភពខាងលើបញ្ជាក់ថា លោក នូ សុីថា បានធ្វើឲ្យរំជើបរំជួលដល់ក្រុមអ្នករកស៊ីតូចធំទូទាំងប្រទេសចំពោះវិធានការថ្មីនៃការប្រមូលពន្ធដើម្បីទៅ រកប្រាក់ចំណូលជូនជាតិ។ ប៉ុន្តែតាមប្រភពពីឈ្មួញនិយាយថា គឺក្រុមលោក នូ ស៊ីថា ប្រមូលថវិកាចូលហោប៉ៅផ្ទាល់ខ្លួនច្រើនជាងចូលហិបថវិកាជាតិ។ អ្វីដែលពិសេសគឺមានក្រុមជំនួយការផ្ទាល់ ជាជនស៊ីវិលដើរធ្វើការជាមួយពួកឈ្មួញធំៗនៅតាមច្រកព្រំដែន និងនៅរាជធានីភ្នំពេញផ្ទាល់តែម្ដង។ករណីនេះគេហៅថា កំណែទម្រង់សេដ្ឋកិច្ចដើម្បីប្រមូលពន្ធជូនជាតិ។ ប្រភពព័ត៌មានរាយការណ៍ថា លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការនិ...
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីពិធីបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីពិធីបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កណ្តាល: ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ប្រធានក្រុមការងារចលនាយុវជនស្រុកខ្សាច់កណ្តាល ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល នៅថ្ងៃទី១៧ ខែឧសភានេះបានអញ្ជើញជាអធិបតីពិធីបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ។ នៅក្នុងពិធីអបអរសាទរនៃការបើកការប្រគួតកីឡាបាល់ទាត់ពានរង្វាន់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រចាំស្រុកខ្សាច់កណ្តាលឆ្នាំ២០២៥ គឺ ជាលើកទី៦ហើយ ដែលកម្មវិធីថ្ងៃនេះ មានការអញ្ជើញចូលរួមពី លោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្តាល លោកប្រធាន និងសមាជិកក្រុម ប្រឹក្សាស្រុក គណៈអភិបាលស្រុក គណៈកម្មការរៀបចំការប្រកួត ក្រុមគ្រូពេទ្យ កងកម្លាំងការពារ  និងសមាជិកក្រុមការងារចលនាយុ...