សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ រដ្ឋសភាបានកំពុងធ្វើកំណែទម្រង់ក្នុងការពង្រឹងគណនេយ្យភាព តម្លាភាព ស័ក្តិសិទ្ធិភាព និងការទទួលខុសត្រូវ ដើម្បីផ្តល់សេវាកម្មជូនតំណាងរាស្រ្តឱ្យបានកាន់តែល្អប្រសើរ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធ នៃក្រសួង-ស្ថាប័ន របស់រាជរដ្ឋាភិបាល» បានមានប្រសាសន៏លើកឡើងថា ស្របពេលស្ថាប័ននីតិប្រតិបត្តិបានកំពុងអនុវត្តកំណែទម្រង់រដ្ឋបាលសាធារណៈនោះ ស្ថាប័នរដ្ឋសភា ក្នុងនីតិកាលទី៧នេះ ក៏បានដាក់ចេញនូវចក្ខុវិស័យ និងគោលដៅច្បាស់លាស់ ក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅ និងការលើកកម្ពស់អភិបាលកិច្ចល្អ តាមរយៈការពង្រឹងគណនេយ្យភាព តម្លាភាព ស័ក្តិសិទ្ធិភាព និងការទទួលខុសត្រូវ របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីផ្តល់សេវាកម្មជូនតំណាងរាស្រ្តឱ្យបានកាន់តែល្អប្រសើរទាន់ពេលវេលា មានប្រសិទ្ធភាព និងគុណភាពខ្ពស់ ផងដែរ។
សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា ក្នុងរយៈពេល ២០ខែ កន្លងមកនេះ រដ្ឋសភាកម្ពុជាបានដាក់ចេញនូវវិធានការ និងអនុវត្តសកម្មភាពគន្លឹះមួយចំនួន ...








