ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ឯកឧត្តម ហេង សួរ ពិភាក្សាជាមួយតំណាង IDP Education និងធុរកិច្ចអូស្រ្តាលី ដើម្បីពង្រីកកិច្ចសហការលើការបណ្តុះបណ្តាលវិជ្ជាជីវៈ (TVET) និងបញ្ជ្រាបចំណេះដឹងភាសាអង់គ្លេសនៅកម្ពុជា

ឯកឧត្តម ហេង សួរ ពិភាក្សាជាមួយតំណាង IDP Education និងធុរកិច្ចអូស្រ្តាលី ដើម្បីពង្រីកកិច្ចសហការលើការបណ្តុះបណ្តាលវិជ្ជាជីវៈ (TVET) និងបញ្ជ្រាបចំណេះដឹងភាសាអង់គ្លេសនៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦ នាទីស្តីការក្រសួង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី ប្រីជែត ខូលៀរ (Bridget Collier) ភារធារីស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា និងលោកស្រី ធេនណាល អូហ្សេនណេស៊ី (Tennealle O'Shannessy) នាយិការប្រតិបត្តិនៃ IDP Education និងជាអ្នកធុរកិច្ចឆ្នើមអូស្ត្រាលីប្រចាំនៅកម្ពុជា ដើម្បីផ្លាស់ប្តូរមតិយោបល់ពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូស្ត្រាលីក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ (TVET) ការបណ្តុះបណ្តាលភាសាអង់គ្លេស និងការជំរុញទំនាក់ទំនងធុរកិច្ចរវាងប្រទេសទាំងពីរ។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរឹងមាំរវាងកម្ពុជា និងអូស្ត្រាលី ជាពិសេសក្នុងវិស័យអប់រំ ការអភិវឌ្ឍជំនាញ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក៏ដូចជា តួនាទីរបស់ស្ថាប័នអ...
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំសហការីចុះសិក្សាពីយន្តការផ្តល់ឥណទានចំគោលដៅ ដល់កសិដ្ឋានគោយកទឹកដោះគំរូរបស់ធនាគារ Rabobank នៅប្រទេសនូវែលហ្សេឡង់

ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំសហការីចុះសិក្សាពីយន្តការផ្តល់ឥណទានចំគោលដៅ ដល់កសិដ្ឋានគោយកទឹកដោះគំរូរបស់ធនាគារ Rabobank នៅប្រទេសនូវែលហ្សេឡង់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
[នូវែលហ្សេឡង់] ៖ ក្រោមកិច្ចសម្របសម្រួលយ៉ាងជិតស្និទ្ធពី ធនាគារ Rabobank NZ, លោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់ និង លោកបណ្ឌិត Vijay Kumar តំណាងសាកលវិទ្យាល័យ University of Waikato៖ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំសហការី ចុះទស្សនកិច្ចសិក្សាដោយផ្ទាល់នៅកសិដ្ឋានចិញ្ចឹមគោយកទឹកដោះចំនួន ៣ ទីតាំង ក្នុងក្រុងហាមីលតុន (Hamilton) ប្រទេសនូវែលហ្សេឡង់។ គោលបំណងសំខាន់នៃដំណើរបេសកកម្មនេះគឺ៖ • ការសិក្សាពីឥណទានចំគោលដៅ៖ ពិនិត្យ និងសិក្សាស្វែងយល់ពីយន្តការផ្តល់ឥណទានរបស់ ធនាគារ Rabobank ជូនដល់អតិថិជនទាំង ៣ ទីតាំងខាងលើដែលចិញ្ចឹមគោយកទឹកដោះ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការប្រើប្រាស់ទុន និងការរីកចម្រើនប្រកបដោយចីរភាព។ • បច្ចេកទេសកសិកម្មទំនើបនៃការចិញ្ចឹមគោយកទឹកដោះ៖...
ARDB Bank Governor Invited to Discuss Work with Rabobank Representatives from New Zealand

ARDB Bank Governor Invited to Discuss Work with Rabobank Representatives from New Zealand

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
New Zealand: On March 16, 2026, during an official working visit to New Zealand, Dr. Kau Thach, Government Delegate and Governor of the Agricultural and Rural Development Bank (ARDB), was invited to meet and discuss work and exchange experiences with representatives of Rabobank, facilitated by Mr. Khuy Maikol, Head of the Cambodian Trade Representative Office in New Zealand. In this important discussion meeting, both parties deeply exchanged experiences regarding their work as agricultural development banks, focusing on key points including: 1- Experience Sharing: Management of banking institutions, credit policies, and strategies for direct engagement with farmers as specialized banks developing the agricultural sector. 2- Study Visit Invitation: As a starting point for a better ...
ដំណើរទស្សនកិច្ចសម្តែងការគួរសម និងកិច្ចប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម NAGAI Manabu អនុរដ្ឋមន្ត្រី នៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៅប្រទេសជប៉ុន

ដំណើរទស្សនកិច្ចសម្តែងការគួរសម និងកិច្ចប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម NAGAI Manabu អនុរដ្ឋមន្ត្រី នៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៅប្រទេសជប៉ុន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ទីក្រុងតូក្យូ ៖ នាវេលាម៉ោង ១:៣០ នាទីរសៀល ថ្ងៃចន្ទទី១៦ ខែមីនា ឆ្នាំ២០២៦ នៅក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) និងជាប្រធានក្រុមប្រឹក្សាភិបាល កសស, និងឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ តំណាង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំ សមាជិក នៃក្រុមប្រឹក្សាភិបាល កសស និងថ្នាក់ដឹកនាំ កសស ចូលជួបសម្តែងការគួរសម និងកិច្ចប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម NAGAI Manabu អនុរដ្ឋមន្ត្រីសភា នៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន ស្តីពីស្ថានភាពវិវត្តន៍ថ្មី និងការអភិវឌ្ឍរបស់ កសស ។ កិច្ចប្រជុំនេះ បានផ្តោតលើខួបអនុស្សាវរីយ៍លើកទី៣០ (១៩៩៦~២០២៦) នៃជំនួយកិច្ចសហប្រតិបត្តិការផ្លូវការរបស់ ទីភ្នាក់ងារសហប្រតិបត្តិការ...
ឯកឧត្តម លូ គឹមឈន់  ដំណើរទស្សនកិច្ចសម្តែងការគួរសម និងកិច្ចប្រជុំពិភាក្សាការងារជាមួយ លោកជំទាវ KUNIMITSU Ayano អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន នៅប្រទេសជប៉ុន

ឯកឧត្តម លូ គឹមឈន់ ដំណើរទស្សនកិច្ចសម្តែងការគួរសម និងកិច្ចប្រជុំពិភាក្សាការងារជាមួយ លោកជំទាវ KUNIMITSU Ayano អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន នៅប្រទេសជប៉ុន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ទីក្រុងតូក្យូ ៖ នាវេលាម៉ោង ១០:៥០ នាទីព្រឹក ថ្ងៃចន្ទទី១៦ ខែមីនា ឆ្នាំ២០២៦នេះ នៅក្រសួងការបរទេសជប៉ុន ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) និងជាប្រធានក្រុមប្រឹក្សាភិបាល កសស អាណត្តិទី៩ និង ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ តំណាង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំ សមាជិក នៃក្រុមប្រឹក្សាភិបាល កសស និងថ្នាក់ដឹកនាំ កសស ធ្វើដំណើរទស្សនកិច្ចសម្តែងការគួរសម និងចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយ លោកជំទាវ KUNIMITSU Ayano អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ស្តីពីស្ថានភាពវិវត្តន៍ថ្មី និងការអភិវឌ្ឍរបស់ កសស ។ ក្នុងងឱកាសដ៍វិសេសវិសាលនេះ ឯកឧត្តមប្រធានគណៈប្រតិភូសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ តាមរយៈក្រសួងការបរទេស ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជានិច្ចកាលបានគាំទ្រ និងឧបត្ថម្ភ ផែ្នកជំនួយឥតសំណង កម...
ក្រុមអធិការកិច្ចអន្តរក្រសួងប្រជុំពិនិត្យវឌ្ឍនភាពការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦

ក្រុមអធិការកិច្ចអន្តរក្រសួងប្រជុំពិនិត្យវឌ្ឍនភាពការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររៀបចំក្រុមអធិការកិច្ចអន្តរក្រសួង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ តំណាងឱ្យក្រសួងពាក់ព័ន្ធចំនួន ៧ រួមមាន៖ (១). ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ,(២). ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍,(៣). ក្រសួងបរិស្ថាន,(៤). ក្រសួងទេសចរណ៍,(៥). ក្រសួងសុខាភិបាល,(៦). ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង(៧). ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ថ្លែងទៅកាន់អង្គប្រជុំ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលសម្រេចបានក...
អគ្គនាយកដ្ឋាន ក.ប.ប. និង សភាពាណិជ្ជកម្មកម្ពុជារៀបចំនូវកិច្ចប្រជុំពិភាក្សាពង្រឹងនិងពង្រីកកិច្ចសហការរវាងស្ថាប័នទាំងពីរពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែង

អគ្គនាយកដ្ឋាន ក.ប.ប. និង សភាពាណិជ្ជកម្មកម្ពុជារៀបចំនូវកិច្ចប្រជុំពិភាក្សាពង្រឹងនិងពង្រីកកិច្ចសហការរវាងស្ថាប័នទាំងពីរពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួប្រជែង នៃក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃចន្ទទី៩ ខែមីនា ឆ្នាំ២០២៦នេះ មានរៀបចំនូវកិច្ចប្រជុំពិភាក្សាការងាររវាងអគ្គនាយកដ្ឋាន ក.ប.ប. និង សភាពាណិជ្ជកម្មកម្ពុជា។ កិច្ចប្រជុំនោះគឺ ដឹកនាំសម្របសម្រួលដោយ ឯកឧត្ដម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និង ឯកឧត្ដមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ក្នុងគោលបំណងពង្រឹងនិងពង្រីកកិច្ចសហការរវាងស្ថាប័នទាំងពីរពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែង។...
ឯកឧត្តម រស់ ភីរុណ  ត្រូវបានតែងតាំងជា អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ឯកឧត្តម រស់ ភីរុណ ត្រូវបានតែងតាំងជា អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១២ ខែមីនាឆ្នាំ២០២៦នេះ ដែលសារព័ត៌មាន ដេលីខ្មែរទទួលបាននៅថ្ងៃទី១៦ខែមីនាឆ្នាំ២០២៦នេះគឺ ឯកឧត្តម រស់ ភីរុណ អតីត រស់ ភីរុណ អតីតអគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ត្រូវបានតែងតាំងមុខតំណែង ជាអនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ សូមបញ្ជាក់ថា ឯកឧត្តម រស់ ភីរុណ កាលកាន់ដំណែងជាអគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាកន្លងមកបានអនុវត្តការងារយ៉ាងសកម្មលើវិធានការច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មដោយអនុវត្តតាម បទបញ្ជាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៃព្រះរាជាណាចក្រកម្ពុជាដូចជា ៖ -ពង្រឹងការស្រាវជ្រាវពីប្រភពនៃប្រតិបត្តិការល្បែង និងស្នើសុំកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដូចជា អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីចាត់វិធានការតាមនីតិវិធី។ -បង្កើនយុទ្ធន...
ឯកឧត្តម នេត្រ ភក្ត្រា ជំរុញឲ្យរក្សាពូជ «ក្រូចថ្លុងកោះទ្រង់» ឲ្យបានល្អ ដើម្បីបង្កើនចំណូល និងលើកស្ទួយជីវភាពគ្រួសារ

ឯកឧត្តម នេត្រ ភក្ត្រា ជំរុញឲ្យរក្សាពូជ «ក្រូចថ្លុងកោះទ្រង់» ឲ្យបានល្អ ដើម្បីបង្កើនចំណូល និងលើកស្ទួយជីវភាពគ្រួសារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(AKP) ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលដាំក្រូចថ្លុងក្នុងសង្កាត់កោះទ្រង់ ក្រុងក្រចេះ ខេត្តក្រចេះ រក្សាពូជ «ក្រូចថ្លុងកោះទ្រង់» ដែលត្រូវបានចុះបញ្ជីសម្គាល់ម៉ាកសម្គាល់ភូមិសាស្រ្ត (GI) ឲ្យបានល្អ និងពង្រីកការដាំដុះបន្ថែម ដើម្បីបង្កើនចំណូល និងលើកស្ទួយជីវភាពគ្រួសារ។ ការអំពាវនាវរបស់ឯកឧត្តមរដ្ឋមន្រ្តី ត្រូវបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមធ្វើជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអាគារស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់កោះទ្រង់ ក្រុងក្រចេះ ខេត្តក្រចេះ កាលពីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦។ ឯកឧត្តមថ្លែងថា៖«ក្រូចថ្លុងគឺជាផលិតផលមួយក្នុងចំណោមផលិតផលចំនួន ៨ ដែលទទួលបានការចុះបញ្ជីសម្គាល់ម៉ាកសម្គាល់ភូមិសាស្រ្ត (GI) របស់ប្រទេសកម្ពុជា។ វាជាមោទនភាពរបស់ខេត្តក្រចេះ ដែលមានផលិតផលនេះ ដូច្នេះយើងត្រ...
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញថ្វាយបង្គំព្រះសង្ឃ និងចូលរួមកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គី នៅវត្តខេមរាភិរតារាម ទីក្រុងអូក្លិន ប្រទេសណូវែលហ្សេឡង់

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញថ្វាយបង្គំព្រះសង្ឃ និងចូលរួមកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គី នៅវត្តខេមរាភិរតារាម ទីក្រុងអូក្លិន ប្រទេសណូវែលហ្សេឡង់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ទីក្រុងអូក្លិន៖  ថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២៦, ក្នុងឱកាសអញ្ជើញបំពេញបេសកកម្មការងារនៅប្រទេសណូវែលហ្សេឡង់ ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានអញ្ជើញទៅថ្វាយបង្គំព្រះសង្ឃ និងសួរសុខទុក្ខពុទ្ធបរិស័ទ នៅ វត្តខេមរាភិរតារាម ស្ថិតក្នុងទីក្រុងអូក្លិន ប្រទេសណូវែលហ្សេឡង់។ ការអញ្ជើញមកដល់របស់ឯកឧត្តមបណ្ឌិត និងសហការី គឺស្របពេលដែលទីអារាមកំពុងប្រារព្ធ កម្មវិធីបុណ្យផ្កាប្រាក់សាមគ្គី នាថ្ងៃនេះផងដែរ។ ក្នុងបរិយាកាសដ៏ជ្រះថ្លានេះ,  ឯកឧត្តមបណ្ឌិត បាននាំយកនូវថវិកាមួយចំនួន ដើម្បីចូលរួមចាប់មហាកុសលក្នុងកម្មវិធីបុណ្យ និងសម្រាប់ចូលរួមចំណែកកសាងសមិទ្ធផលនានាក្នុងវត្តខេមរាភិរតារាម ទុកជាឧត្តមប្រយោជន៍ក្នុងវិស័យព្រះពុទ្ធសាសនា។ សកម្មភាពដ៏ប្រពៃនេះ បានស្តែងឱ្យឃើញនូវទឹកចិត្តសទ្ធាជ្រះថ្លា និងការយកចិត្តទុកដាក់ខ្ពស់ក្នុងការទ្រទ្រង់ព្រះពុទ្ធសាសនា ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបងប្អូនខ្មែរយើងដែលរស់នៅឯនាយសមុទ្រ ...