រដ្ឋមន្រ្តីក្រសួងការងារ ហេង សួរ៖ ការអភិវឌ្ឍជំនាញ គឺជាគន្លឹះរួមចំណែកឱ្យកម្ពុជាទាក់ទាញវិនិយោគបន្ថែម និងជាចន្ទល់ប្រែក្លាយជាប្រទេសរីកចម្រើន
(ភ្នំពេញ)៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ការអភិវឌ្ឍជំនាញបច្ចេកទេសវិជ្ជាជីវៈ គឺជាគន្លឹះដ៏សំខាន់ក្នុងការកសាងសមត្ថភាពពលរដ្ឋកម្ពុជាឱ្យក្លាយជាកម្លាំងពលកម្មជំនាញដែលមានផលិតភាពខ្ពស់សម្រាប់ទាក់ទាញការវិនិយោគបន្ថែម និងជាចន្ទល់ដ៏រឹងមាំសម្រាប់កម្ពុជាប្រែក្លាយជាប្រទេសរីកចម្រើននាពេលខាងមុខ។
លោករដ្ឋមន្ត្រីបានលើកឡើងបែបនេះក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត “កម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត”ដែលធ្វើឡើងនារសៀលថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤ នាទីស្តីការក្រសួង។
នៅចំពោះមុខដៃគូអន្តរជាតិដូចជាធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD)លោករដ្ឋមន្ត្រីបានពន្យល់ថា ការបណ្តុះបណ្តាលជំនាញនេះ នឹងធ្វើឱ្យកម្ពុជាក្លាយទៅជាប្រទេសដែលសម្បូរដោយកម្លាំងពលកម្មជំនាញប្រកបដោយភាពទាក់ទាញសម្រាប់វិនិយោគបរទេសដែលកំពុងបង្វែរការបោះទុនមកកាន់តំបន់អាស៊ីអាគេ្នយ៍ ហើយតាមរ...








