ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតអបអរសាទរ និងគោរពជូនពរ ឯកឧត្តម ជីវ កេង ក្នុងឱកាសត្រូវបានតែងតាំងជាប្រធានតុលាការកំពូល
ភ្នំពេញ:លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមសម្តែងនូវអំណរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ជូនចំពោះ ឯកឧត្តម ជីវ កេង ក្នុងឱកាសដែលឯកឧត្តមត្រូវបាន ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំង ជាប្រធានតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា។
យើងខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងចក្ខុវិស័យវែងឆ្ងាយរបស់ ឯកឧត្តម, តុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា នឹងកាន់តែ មានភាពរីកចម្រើន ជាពិសេស ការបន្តសម្រេចបាននូវជោគជ័យដ៏ត្រចះត្រចង់ថ្មីៗបន្ថែមទៀត បម្រើឱ្យវិស័យយុត្តិធម៌ ជាពិសេសការរួមចំណែកក្នុងការដ្ឋានកែទម្រង់ វិស័យយុត្តិធម៌ សំដៅពង្រឹង និងលើកកម្ពស់ «នីតិរដ្ឋ» និង «យុត្តិធម៌នៅក្នុងសង្គមជាតិ» និងធានាថែរក្សាបាននូវស្ថិរភាពសង្គម សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាគ្រឹះសម្រាប់ភាពសុខសាន្ត របស់ប្រ...








