ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

រាជធានីភ្នំពេញ មានស្ពានអាកាសចំនួន១១កន្លែង កំពុងដាក់ឲ្យប្រើប្រាស់និងស្ពានអាកាសចំនួន ២កន្លែងទៀត កំពុងសាងសង់

រាជធានីភ្នំពេញ មានស្ពានអាកាសចំនួន១១កន្លែង កំពុងដាក់ឲ្យប្រើប្រាស់និងស្ពានអាកាសចំនួន ២កន្លែងទៀត កំពុងសាងសង់

សង្គម និងកម្សាន្ត
តើនៅរាជធានីភ្នំពេញ មានសមិទ្ឋផលស្ពានអាកាសចំនួន ប៉ុន្មានកន្លែង? ស្ពានអាកាសចំនួន ១១កន្លែង បាននិងកំពុងដាក់ឲ្យប្រើប្រាស់ក្នុងរាជធានីភ្នំពេញ និងស្ពានអាកាសចំនួន ២កន្លែងទៀត បាននឹងកំពុងសាងសង់ ។
(គ.ជ.ប)ចេញសេចក្តីជូនដំណឹង ការផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

(គ.ជ.ប)ចេញសេចក្តីជូនដំណឹង ការផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

សង្គម និងកម្សាន្ត
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹង ការផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។  
នាយករដ្ឋមន្រ្តី ប្រទេសហ្គីណេប៊ីសាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី២១-២៤ ខែកក្កដា នេះ

នាយករដ្ឋមន្រ្តី ប្រទេសហ្គីណេប៊ីសាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី២១-២៤ ខែកក្កដា នេះ

សង្គម និងកម្សាន្ត
  ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសឲ្យដឹងថា នាយករដ្ឋមន្រ្តី នៃប្រទេសហ្គីណេប៊ីសាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជាពីថ្ងៃទី២១-២៤ ខែកក្កដា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
លោក Pita នៅតែជាបេក្ខភាពនាយករដ្ឋមន្រ្តី ទោះបីតុលាការធម្មនុញ្ញ ព្យួរពីសមាជិកភាពសភា

លោក Pita នៅតែជាបេក្ខភាពនាយករដ្ឋមន្រ្តី ទោះបីតុលាការធម្មនុញ្ញ ព្យួរពីសមាជិកភាពសភា

សង្គម និងកម្សាន្ត
ថៃ៖ ចៅក្រមទាំង៩រូបរបស់តុលាការ ធម្មនុញ្ញថៃបានសម្រេចជាឯកច្ឆ័ន្ទ ព្យួរប្រធានគណបក្ស Move Forward និងបេក្ខជននាយករដ្ឋមន្ត្រីលោក Pita Limjaroenrat ពីសមាជិកសភា បន្ទាប់ពីតុលាការបានបោះឆ្នោត ទទួលយកញត្តិពីគណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) ប្រឆាំងនឹងរូបលោកសម្រាប់ការ ត្រួតពិនិត្យតាមផ្លូវតុលាការ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា តុលាការធម្មនុញ្ញាថៃបានប្រកាសថា លោក Pita ត្រូវបានព្យួរតំណែងជាសមាជិកសភា ក្នុងបញ្ជីគណបក្ស រហូតដល់តុលាការចេញសាលក្រម ក្នុងករណីដែល EC បានចោទប្រកាន់ Pita ថាមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីប្រកួតប្រជែងការបោះឆ្នោតកាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៣ ពីបទកាន់កាប់ភាគហ៊ុន នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ iTV Plc ។ ការសម្រេចចិត្តនេះ បានរារាំងលោក Pita ពីការចូលសភា ក្នុងនាមជាសមាជិកសភា ប៉ុន្តែលោកនៅតែអាចត្រូវបានគេ តែងតាំងជាបេក្ខជននាយករដ្ឋមន្ត...
 លោក វេង សាខុន ព្រមទាំងក្រុមការងារ បន្តចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំគគរ និងឃុំកោះមិត្ត

 លោក វេង សាខុន ព្រមទាំងក្រុមការងារ បន្តចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំគគរ និងឃុំកោះមិត្ត

សង្គម និងកម្សាន្ត
កំពង់ចាម៖ លោក វេង សាខុន ប្រធានក្រុមការងារគណបក្ស ប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម និងក្រុមការងារ បានចុះសំណេះសំណាល និងណែនាំអំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវដល់លោកយាយ លោកតា លោកអ៊ុំ ពូ មីង និងបងប្អូនសមាជិកគណបក្សនៅឃុំគគរចំនួន ១៧០នាក់ និងឃុំកោះមិត្តចំនួន ១៨០នាក់ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។ សូមជម្រាបជូនថា គិតត្រឹមថ្ងៃ១៩ ខែកក្កដា ឆ្នាំ២០២៣ ក្រុមការងារគណបក្សចុះ មូលដ្ឋានស្រុក ឃុំ និងភូមិ រួមទាំងមន្ត្រីគណបក្សមូលដ្ឋានបានអញ្ជើញចុះឃោសនាផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស និងបង្រៀនគូសសន្លឹកឆ្នោតនៅតាមខ្នងផ្ទះរបស់សមាជិក សមាជិកាទូទាំងស្រុកកំពង់សៀមបានចំនួន ២៥,១៧១ ខ្នងផ្ទះ និងមានសមាជិកចូលរួមចំនួន ៥០,៩៤៩នាក់ ស្នើនឹង ៨៥ភាគរយ៕ អង្គពិធីបានប្តេជ្ញាបន្តគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីក្នុងអាណត្តិថ្មីនេះ និងអាណត្តិក្រោយៗទៀត ...
(គ.ជ.ប) អំពាវនាវដល់គណបក្សនយោបាយទាំងអស់ បន្តប្រកាន់ខ្ជាប់ភាពចាស់ទុំក្នុងសកម្មភាពឃោសនាស្វែងរកសំឡេងឆ្នោត

(គ.ជ.ប) អំពាវនាវដល់គណបក្សនយោបាយទាំងអស់ បន្តប្រកាន់ខ្ជាប់ភាពចាស់ទុំក្នុងសកម្មភាពឃោសនាស្វែងរកសំឡេងឆ្នោត

សង្គម និងកម្សាន្ត
  ភ្នំពេញ៖  អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់បណ្ដាគណបក្សនយោបាយទាំងអស់ បន្តប្រកាន់ខ្ជាប់ភាពចាស់ទុំក្នុងសកម្មភាពឃោសនាស្វែងរកសំឡេងឆ្នោតដើម្បីឆ្ពោះទៅបិទយុទ្ធនាការឃោសនាបោះឆ្នោតនាថ្ងៃទី២១ ខែកក្កដា ខាងមុខនេះ។ លោក ហង្ស ពុទ្ធាបានថ្លែងថា រយៈពេលជិត ២០ ថ្ងៃនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាលទី៧ ឆ្នាំ២០២៣ ​គណបក្សនយោបាយនានា បានធ្វើសកម្មភាពឃោសនា​បោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មាន អំពើហិង្សាណាមួយកើតឡើងឡើយ។ សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នឹងត្រូវបិទបញ្ចប់​នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៣នេះ ។​ខណៈប្រជាពលរដ្ឋដែលមានឈ្មោះ​ក្នុង​បញ្ជីបោះឆ្នោតជាង ៩ លាន ៧ សែននាក់នឹងអញ្ជើញទៅចូលរួមបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា នេះ នៅតាមមណ្ឌលបោះឆ្នោតចំនួន ១២៥ នៅទូទាំង ២៥ រាជធានី-ខេត្...
កូរ៉េខាងជើង ​បាញ់​សាកល្បងមី​ស៊ី​ល ​២​គ្រាប់​ឆ្ពោះទៅ​សមុទ្រ​ជប៉ុន​

កូរ៉េខាងជើង ​បាញ់​សាកល្បងមី​ស៊ី​ល ​២​គ្រាប់​ឆ្ពោះទៅ​សមុទ្រ​ជប៉ុន​

សង្គម និងកម្សាន្ត
សេអ៊ូល៖ យោធាកូរ៉េខាងត្បូង បានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ២គ្រាប់ ទៅកាន់សមុទ្រជប៉ុន កាលពីថ្ងៃពុធ ។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Yasukazu Hamada បានប្រាប់អ្នកយកព័ត៌មានថា មីស៊ីលទាំងពីរគ្រាប់ទំនងជាបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេស ដែលលាតសន្ធឹងចម្ងាយប្រហែល ៣៧០ គីឡូម៉ែត្រពីឆ្នេរសមុទ្ររបស់ខ្លួន។ លោក Hamada បានលើកឡើងថា មីស៊ីលនីមួយៗបានហោះបានចម្ងាយរហូតដល់ ៦០០ គីឡូម៉ែត្រ ជាមួយនឹងរយៈកម្ពស់ខ្ពស់បំផុតប្រហែល ៥០ គីឡូម៉ែត្រ ដោយបន្ថែមថា មីស៊ីលទាំង ២គ្រាប់ប្រហែលជាបានធ្វើដំណើរលើគន្លងមិនទៀងទាត់។ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់មីស៊ីលចេញពីតំបន់ស៊ូណាន នៃទីក្រុងព្យុងយ៉ាង នៅចន្លោះម៉ោងប្រហែល ៣ និង៣០ព្រឹកដល់ម៉ោង ៣ និង ៤៦នាទីទៀបភ្លឺ។ លោក Ha...
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួនពីរ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួនពីរ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ រួមជាមួយក្រុមការងារ បាននាំយកទៀនព្រះវស្សា ព្រមទាំងថវិកា និងទេយ្យវត្ថុជាច្រើនមុខ ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួន០២ គឺវត្តព្រែកថ្លឹង និងវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។ សូមបញ្ជាក់ថា ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជានិច្ចកាលលោកបានយកចិត្តទុកដាក់ចុះ​ជួប និងសួសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ៕...
លោក ជួន ចាន់ភារុណ ចុះជួបសំណេះសំណាលជាមួយក្រុមការងារថ្នាក់កណ្ដាលគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋនៅភូមិទី១៣ ឃុំកោះសូទិន 

លោក ជួន ចាន់ភារុណ ចុះជួបសំណេះសំណាលជាមួយក្រុមការងារថ្នាក់កណ្ដាលគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋនៅភូមិទី១៣ ឃុំកោះសូទិន 

សង្គម និងកម្សាន្ត
  កំពង់ចាម៖ លោក ជួន ចាន់ភារុណ  ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំកោះសូទិន បានជួបសំណេះសំណាលជាមួយក្រុមការងារថ្នាក់កណ្ដាលគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋចំនួន៤១៥នាក់ នៅភូមិទី១៣ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ។ លោក ជួន ចាន់ភារុណ បានមានប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ឯកឧត្តម ខៀវ កញ្ញារិទ្ធ ប្រធានក្រុមការងារចុះជួយស្រុកកោះសូទិន ព្រមទាំងលោកជំទាវ និងបានថ្លែងអំណរគុណ កោតសរសើរចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា លោកប្រធានក្រុមការងារមូលដ្ឋានភូមិ ឃុំ កោះសូទិន ដែលបានចូលរួមចំណែកយ៉ាងសកម្ម ខិតខំប្រឹងប្រែងទាំងកាយ ទាំងចិត្ត ក្នុងការលៈបង់ពេលវេលា អនុវត្តកម្មវិធីគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ លោក ចាន់ភារុណ បានមានប្រសាសន៍បន្ដថា សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប...
ក្រុម​ឈ្មួញ​​ទំនិញ​ឆ្លងកាត់ខេត្តព្រៃវែង ចោទ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ថា កំពុងតែ​​គាបសង្កត់​លើពួកគាត់​​​​​​យ៉ាងខ្លាំង​​

ក្រុម​ឈ្មួញ​​ទំនិញ​ឆ្លងកាត់ខេត្តព្រៃវែង ចោទ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ថា កំពុងតែ​​គាបសង្កត់​លើពួកគាត់​​​​​​យ៉ាងខ្លាំង​​

សង្គម និងកម្សាន្ត
ព្រៃវែង៖ ​សេចក្តីរាយការណ៍​​ពី​មន្ត្រី​គយ​នៅ​ខេត្ត​ព្រៃវែង ដែលសុំលក្ខណ្ឌមិន​បញ្ចេញឈ្មោះ និងឈ្មួញអ្នក​រកស៊ី​​បានឲ្យដឹងថា ក្រោយពេល​ដែល​ទទួល​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តព្រៃវែង កាលពី​រសៀល​ថ្ងៃ​ទី​06 ខែកក្កដា ឆ្នាំ​2020 រហូតមកដល់​បច្ចុប្បន្ន​នេះ គឺ​លោក មួង ដា​រ៉ា ប្រើ​តួនាទី និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ច្រើន​រូបភាព​ដោយ​គ្មាន​ញញើត អង្គភាព​ប្រឆាំង​អំពេីពុករលួយ​ឡើយ​។​ ប្រភពព័ត៌មានបាន​លើក​ឡើងថា ​រឿងលោក មួង ដា​រ៉ា ប្រធាន​សាខាគយ​ខេត្ត​ព្រៃវែង ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ ក៏​លោក គុណ ញឹម អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា សម្ងំ​ស្ងាត់ឈឹង​តែម្ដង​។ ​បច្ចុប្បន្ន​នេះ​លោក មួង ដា​រ៉ា ត្រូវក្រុម​ឈ្មួញបង្ហើបថា កំពុងតែ​​បើកដៃ​ឲ្យ​មេៗ​គយ​តាម​ច្រក​ព្រំដែន​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រៃវែង ប្រមូល​លុយ​តាមរបៀប​ផ្សេងៗ ​ ដោយសារ​តែ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅ​ពីក្រោយ ចាំ​ជួយ​បិទបាំង​។​ ចំណែក ​ករណី​លោក ហង្ស វណ...