ម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត២ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបចំនួន ១៨០៥៧នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១១ នៅស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឲ្យដឹងថា រោងចក្រ សហគ្រាស ចំនួន ១១ ជាប្រភេទរោងចក្រកាត់ដេរ ចំនួន ៣, ផលិតផលធ្វើដំណើរ និងកាបូប ចំនួន ២, ដេរស្បែកជើងចំនួន ៣, បោះពុម្ពលើស្បែកជើងកីឡា ចំនួន ១, ផលិតសម្ភារកាដូ ចំនួន ១ និងផលិតជ័រ និងផ្លាស្ទិក ចំនួន ១។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេស សហគមន៍ អ៊ឺរ៉ុប សហរដ្ឋអាមេរិកប្រទេសកាណាដា ប្រទេសជប៉ុន ។ល។
លោកបណ្ឌិត បានបញ្ជាក់ថា នៅខេត្តកំពង់ឆ្នាំង ឆ្នាំ២០២៣ មានរោងចក្រ សហគ្រាស ចំនួន១៧៣ មានកម្មករនិយោជិតប្រមាណជាង ៥ម៉...








