ឃាត់ខ្លួននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលជាអ្នកកាងទំនិញដ៏សកម្មចេញពីវៀតណាម ចូលមកកម្ពុជា
ភ្នំពេញ៖ មន្ត្រីនគរបាលមួយរូបជានាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលជាអ្នកកាងទំនិញដ៏សកម្មចេញពីប្រទេសវៀតណាម ចូលមកក្នុងប្រទេសកម្ពុជា ស្ថិតក្នុងភូមិសាស្ត្រខេត្តតាកែវ ពេលនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយកំពុងបន្តនីតិវិធីកសាងសំណុំរឿង នឹងបញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣។
យោងតាមការផ្សព្វផ្សាយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបញ្ជាក់ថា ដោយសារមន្ត្រីនគរបាលរូបនេះ បានផ្ទុះអាវុធរារាំង និងរំដោះរថយន្តដឹកទំនិញគេចពន្ធពីសមត្ថកិច្ចគយ ដែលកំពុងចុះប្រតិបត្តការណ៍បង្ក្រាបបទល្មើសទំនិញគេចពន្ធ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង០៨:៤០នាទីព្រឹក នៅតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិបន្ទាយ ឃុំជីខ្មារ ស្រុកទ្រាំង ខេត្តតាកែវ ។
មានករណីរារាំងការអនុវត្តច្បាប់របស់មន្ត្រីសាធារណៈ និងប្រើប្រាស់អាវុធខុសច្បាប់បានកើតឡើង ដែលបង្កឡើងដោយបុរស...








