អគ្គនាយកដ្ឋាន ក.ប.ប.បាននាំយកផលិតផលហាឡាលកម្ពុជានិងលិខិតបទដ្ឋានគតិយុត្តនានាតាំងបង្ហាញ ក្នុងពិព័រណ៍ផលិតផលខ្មែរនិងបន្លែផ្លែឈើលើកទី១៧នៅខេត្តសៀមរាប
សៀមរាប៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្មបាននាំយកផលិតផលហាឡាលកម្ពុជានិងលិខិតបទដ្ឋានគតិយុត្តនានា តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៧ នៅខេត្តសៀមរាប ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម មានរយៈពេលចំនួន៤ថ្ងៃ ចាប់ពីថ្ងៃទី២២-២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានស្តង់ចំនួន១២៥ បានចូលរួមដាក់តាំងបង្ហាញផលិតផល និងសេវាកម្មរបស់ខ្លួន។
ជាមួយគ្នានេះដែរ នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ត្រីនៃនាយកដ្ឋានកិច្ចការហាឡាល និងសាខា ក.ប.ប. ខេត្តសៀមរាបបានចូលរួមក្នុងពិធីបើកពិព័រណ៍ផលិតផលខ្មែរនិងបន្លែផ្លែឈើលើកទី១៧ ក្រោមអធិបតីភាព លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម រដ្ឋបាលខេត្ត និងមន្ទីរជុំវិញខេត្ត ធុរជន...