ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

លោក​​ ឯល រ៉ូហ្សែត អគ្គនាយកក្រុមហ៊ុន( IIS )និងភរិយា សូមគោរពជូនពរថ្ងៃខួបកំណើត អភិបាលនៃគណអភិបាលខេត្តកំពង់ស្ពឺ  វី សំណាង គម្រប់ជន្មាយុ ៤៨ឈានចូល ៤៩ឆ្នាំ

លោក​​ ឯល រ៉ូហ្សែត អគ្គនាយកក្រុមហ៊ុន( IIS )និងភរិយា សូមគោរពជូនពរថ្ងៃខួបកំណើត អភិបាលនៃគណអភិបាលខេត្តកំពង់ស្ពឺ វី សំណាង គម្រប់ជន្មាយុ ៤៨ឈានចូល ៤៩ឆ្នាំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:លោក​​ ឯល រ៉ូហ្សែត អគ្គនាយកក្រុមហ៊ុនអាយអាយអេស( IIS )និងភរិយា ព្រមទាំងសហការី សូមគោរពជូនពរថ្ងៃខួបកំណើត អភិបាលនៃគណអភិបាលខេត្តកំពង់ស្ពឺ លោក វី សំណាង គម្រប់ជន្មាយុ ៤៨ឈានចូល ៤៩ឆ្នាំ។ លោក រ៉ូហ្សែត​ សូមបួងសួងដល់ទេវតាឆ្នាំថ្មី តាមឃុំគ្រងបីបាច់ថែរក្សា លោក​​អភិបាលខេត្ត​​និងភរិយា​​បុត្រា បុត្រី សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវ គ្រប់ទិសទី និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ សូមគុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យជូន លោក​អភិបាល​ខេត្ត​​និងលោកភរិយា​​ សូមបានសមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិភានៈកុំបីឃ្លៀងឃ្លាតឡើយ៕​​​ គោរពជូនពរពី លោក​​ ឯល រ៉ូហ្សែត និងភរិយា ព្រមទាំង សហការីទាំងអស់។...
លោក ចាប សារ៉ន ដាក់កម្លាំងចូលទៅជ្រៀកឈើគ្រប់ប្រភេទនៅក្នុងព្រៃឡង់ហើយដឹងជញ្ជូនទៅដាក់នៅក្នុងក្រុមហ៑ុនមួយនៅខេត្ដកំពង់ធំ

លោក ចាប សារ៉ន ដាក់កម្លាំងចូលទៅជ្រៀកឈើគ្រប់ប្រភេទនៅក្នុងព្រៃឡង់ហើយដឹងជញ្ជូនទៅដាក់នៅក្នុងក្រុមហ៑ុនមួយនៅខេត្ដកំពង់ធំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្ដកំពង់ធំ៖ សេចក្តីរាយការណ៍ពីពលរដ្ឋ​​និង​មន្រ្តីសង្គម​ស៊ីវិលបាន​ឲ្យដឹងថា សព្វថ្ងៃនេះ​ ឈ្មោះចាប សារ៉ន កំពុងតែមានឈ្មោះបោះសម្លេងយ៉ាងខ្លាំងនៅខេត្ដកំពង់ធំខាងគៀងគរប្រជាពលរដ្ឋចូលទៅកាប់ឈើនៅព្រៃឡង់ត្រង់ចំណុចអូស្ពង់និងអូអាចម៍ដែក ដែលស្ថិតនៅព្រំប្រទល់មុំបីបីខេត្ត គឺខេត្តស្ទឹងត្រែង,ខេត្តព្រះវិហារ និងខេត្តកំពង់ធំ។ សេចក្តីរាយការណ៍​បាន​បន្តថា ក្នុងមួយថ្ងៃៗលោកចាប សារ៉ន កាប់ឈើនិងដឹកជញ្ជូនមិនក្រោមពី​២០ទៅ៣០គោយន្តកន្ត្រៃនោះទេហើយមិនមានមន្ដ្រីណាហ៑ានប៉ះពាល់នោះទេពោលគឺដឹកជញ្ជូនបានដោយរលួនមិនទាក់ក្រសែភ្នែកមន្ដ្រីណាម្នាក់នោះទេ។ មហាជនបានដាក់សង្ស័យថាទំនងជា លោក ចាប សារ៉ន ត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរមានសមត្ថកិច្ចអស់ហើយទេដឹងបានជាមិនមានចំណាត់ការទៅលើលោកចាប សារ៉ន ទើបបណ្ដោយឲ្យលោកចាប សារ៉ន កាប់បំផ្លាញ់ឈើព្រៃឡង់បានយ៉ាងរលួនបែបនេះទៅវិញ។ ជុំវិញករណីខាងលើនេះសារព័ត៌មាន ដេលីខ្មែរ មិនអាចសុំការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធណាមួយបានឡើយទេ ...
អ្នកជំនួញនៅកម្ពុជានាំគ្នាជំរុញផលិតផលទឹកត្រចៀកកាំ ជីន ស៊ុន បង្ហាញខ្លួនលើទីផ្សារកម្ពុជា

អ្នកជំនួញនៅកម្ពុជានាំគ្នាជំរុញផលិតផលទឹកត្រចៀកកាំ ជីន ស៊ុន បង្ហាញខ្លួនលើទីផ្សារកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ថ្មីៗនេះសម្តេចនាយករដ្ឋមន្រ្តីបានកោតសរសើរពីស្ថានភាពសេដ្ឋកិច្ចជាតិល្អរយៈពេល៣ខែដើមឆ្នាំនេះក៏បានផ្តល់ឱកាសឡើងវិញ ចំពោះផលិតករនៅកម្ពុជាក្នុងនោះផលិតផលទឹកត្រចៀកកាំ ជីន ស៊ុន បានប្រកាសផងដែរពីការធ្វើចរាចរណ៍លើទីផ្សារកម្ពុជា។ លោក ជុំសម វាសនា ជានាយកគ្រប់គ្រងរបស់ក្រុមហ៊ុន ជីនស៊ុនបានលើកឡើងក្នុងកម្មវិធីក្នុងពិធីចុះកិច្ចព្រមព្រៀងនៅថ្ងៃទី១ខែឧសភានេះថា ដោយសារតែមូលហេតុការងើបឡើងវិញសេដ្ឋកិច្ចជាតិយើង ទើបថ្ងៃនេះ ក្រុមហ៊ុនទឹកត្រចៀកកាំ ជីន ស៊ុន គឺជាក្រុមហ៊ុនដែលគិតពី គុណភាព និងសុខភាពជាចម្បងដែលចំនុចនេះជាកត្តាមួយសំខាន់នាំមកនូវភាពរីកចំរើនដល់សព្វថ្ងៃនេះ។ លោកបានលើកឡើងទៀតថា អ្វីដែលពិសេសនៅក្នុងពេលនេះគឺក្រុមហ៊ុនទឹកត្រចៀកកាំជីន ស៊ុនបានធ្វើការជ្រើសរើសលោក ថមមី ជាទូតសុឆន្ទៈតំណាងផលិតផលរបស់ក្រុមហ៊ុន ហើយការជ្រើសរើសនេះបានឆ្លងកាត់ការគិតគូរយ៉ាងល្អិតល្អន់លើសមត្ថភាពនិងប្រជាប្រិយភាពរបស់ លោក ថមមី បូករួមនិងភាពជោគជ័យក្នុងមុខជំនួញ...
ប្រជាពលរដ្ឋនៅ​​ឃុំស្វាយជ្រុំចោទ លោក គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករចាក់ដីបំពានចូលទន្លេមេគង្គ ដើម្បីយកធ្វើជាកម្មសិទ្ធិ!

ប្រជាពលរដ្ឋនៅ​​ឃុំស្វាយជ្រុំចោទ លោក គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករចាក់ដីបំពានចូលទន្លេមេគង្គ ដើម្បីយកធ្វើជាកម្មសិទ្ធិ!

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ស្វាយជ្រុំខេត្តកណ្តាល៖ ក្រុមប្រជាពលរដ្ឋរស់នៅក្នុងភូមិបារាច ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានចោទលោក​ គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករថា បាន​​ចាក់ដីបំពានចូលទន្លេមេគង្គ ដើម្បីយកធ្វើជាកម្មសិទ្ធិ!។​​ ពលរដ្ឋខាងលើ​លើកឡើងថា ដីនេះជាប្រភេទដីចំណីទន្លេ ច្រាំងខាងកើតទន្លេមេគង្គ ត្រូវក្រុមឈ្មួញប្រើរូបភាពដើរប្រមូលទិញពីអ្នកភូមិ ដែលធ្លាប់បានអាស្រ័យផលលើដីច្រាំងទន្លេទាំងនេះ ប៉ុន្តែមិនមានឯកសារទទួលស្គាល់កម្មសិទ្ធិគ្រប់គ្រាន់ឡើយ។ អ្នកភូមិខ្លះ ដឹងប្រវត្តិដីចំណីទន្លេខាងលើនេះរំលឹកថា អ្នកធ្លាប់អាស្រ័យផលអ្នកខ្លះលក់ដីចំណីទន្លេនេះក្នុងទឹកប្រាក់ពី២០ ០០០ដុល្លារ ទៅ៣០០០០ដុល្លារ តាមទំហំជាក់ស្តែង ដោយក្រុមអ្នកប្រមូលទិញដី ប្រាប់ពួកគាត់ថា លោក គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាជាអ្នកឲ្យទិញលោក ដើម្បីយកធ្វើជាកម្មសិទ្ធិឯកជន។ លោក ឈ្មោះ ថា ប៊ុនថន ពលរដ្ឋនៅទីនោះ​ ជាអ្នកមើលដីថែដីជូនលោក គុណ ញឹម បាននិយាយព្រមាន និ...
អ្នកជំនួញម្នាក់បាន​ដឹកដៃភរិយាយកថវិកានិង​គ្រឿងឧបភោគបរិភោគមួយចំនួន​ប្រគល់ជូន​​លោក បេន ដែលជាសកម្មជនការពារព្រៃឈើនិងសត្វព្រៃ ក្នុងភូមិ​សា​ស្ត្រខេត្តព្រះវិហារ

អ្នកជំនួញម្នាក់បាន​ដឹកដៃភរិយាយកថវិកានិង​គ្រឿងឧបភោគបរិភោគមួយចំនួន​ប្រគល់ជូន​​លោក បេន ដែលជាសកម្មជនការពារព្រៃឈើនិងសត្វព្រៃ ក្នុងភូមិ​សា​ស្ត្រខេត្តព្រះវិហារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះវិហារ៖អ្នកជំនួញម្នាក់បាន​ដឹកដៃភរិយាយកថវិកានិង​គ្រឿងឧបភោគបរិភោគមួយចំនួន​ប្រគល់ជូន​​លោក បេន ដែលជាសកម្មជនការពារព្រៃឈើនិង សត្វព្រៃ ក្នុងភូមិ​សា​ស្ត្រខេត្តព្រះវិហារនៅថ្ងៃទី៣១ ខែមីនានេះ។​ អ្នកជំនួញខាងលើ​នេះគឺ ឈ្មោះ លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា និង​លោកជំទាវ នង ស្រីពេជ្រ ដែលអ្នកទាំងពីរ​កំពុងតែ​​កាន់​កាប់ជំនួញក្រុមហ៊ុន​​ ហាងបញ្ចាំ​​និង​អចលនទ្រព្យ​​​។​ លោកឧកញ៉ា វិចិត្រដារ៉ា លើក​ឡើងថា «ថ្ងៃនេះជាថ្ងៃ ខួបចំរើនវ័យរបស់ខ្ញុំ31/03/2022 ខ្ញុំសូមផ្លាស់​ប្តូរពី​ការជប់លាង ជួបជុំយកថវិកាចូលរួមរួមជាមួយលោកបេន មានមី កញ្ចប់៥ កេសទឹកក្រូចនិង ភេសជ្ជៈគោជល់៥កេសថវិការ៥០០ដុល្លា ជូនគាត់ ដែលជាសកម្មជនការពារព្រៃឈើនិងសត្វព្រៃ ក្នុង ភូមិសាស្ត្រខេត្តព្រះវិហារ ។ អ្នកជំនួញខាងលើ​បាន​​រំលឹកថា​ សូមអបអរសាទរដល់លោកបេន និងក្រុមគ្រួសារដែលត្រូវបាន​​ព្រះ​មហាក្សត្រសព្វព្រះរាជហឫទ័យផ្តល់ជូននៅសញ្ជាតិកម្ពុជាជូនគាត់ទាំងគ្រួសារផងដែរ​។...
ក្រសួងសុខាភិបាល​រកឃើញអ្នកឆ្លងថ្មី 59 នាក់ទៀត(អូមីក្រុងទាំងអស់) ជាសះស្បើយ 97 នាក់ និងស្លាប់ គ្មាន

ក្រសួងសុខាភិបាល​រកឃើញអ្នកឆ្លងថ្មី 59 នាក់ទៀត(អូមីក្រុងទាំងអស់) ជាសះស្បើយ 97 នាក់ និងស្លាប់ គ្មាន

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងសុខាភិបាល​រកឃើញអ្នកឆ្លងថ្មី 59 នាក់ទៀត (អូមីក្រុងទាំងអស់) ជាសះស្បើយ 97 នាក់ និងស្លាប់ គ្មាន ករណីឆ្លងសហគមន៍ 58 នាក់ (អូមីក្រុង) អ្នកដំណើរពីបរទេស 01 នាក់ (អូមីក្រុង)។ គិតត្រឹមព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ អ្នកឆ្លងសរុប= 135,344 នាក់ អ្នកជាសះស្បើយ= 131,313 នាក់ និង​អ្នកស្លាប់= 3,054 នាក់។
កម្មវិធីជួបសំណេះសំណាលនិងចុះត្រួតពិនិត្យមើលវឌ្ឍនៈភាពការប្រើប្រាស់ឥណទានគ្រួសារកងទ័ពក្នុងកងពលធំអន្តរាគមន៍លេខ៣

កម្មវិធីជួបសំណេះសំណាលនិងចុះត្រួតពិនិត្យមើលវឌ្ឍនៈភាពការប្រើប្រាស់ឥណទានគ្រួសារកងទ័ពក្នុងកងពលធំអន្តរាគមន៍លេខ៣

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តព្រះវិហារ៖លោក​​បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មនៅ​ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះបាន​អញ្ជើញចូលជួបតំណាងសហគមគ្រួសារកងទ័ពដែលអញ្ជើញមកពីកងពលធំអន្តរាគមន៍លេខ៣, កង​ពលតូ​ចអន្តរាគមន៍លេខ ៧, ៨, ៩។ ជំនួប​នោះគឺ​ ដើម្បីពិភាក្សាការងារ និងលើកផែនការអនុវត្តបន្តក្នុងគោលដៅជំរុញឱ្យមានប្រសិទ្ធភាពចំពោះការអនុវត្តគម្រោងឥណទានគ្រួសារកងទ័ព។ក្នុងជំនួបនៃកិច្ចពិភាក្សា នាឳកាសនោះលោក​​បណ្ឌិត បានលើកយកនូវអនុសាសន៍មួយចំនូន មាន៖ ១.ស្នើសុំឱ្យសហគមគ្រួសារកងទ័ពរៀបចំកែសម្រួលរចនាសម្ព័ន្ធរបស់សហគមឡើងវិញ ដោយក្នុងនោះពិនិត្យ និងជ្រើសរើសសមាជិកដែលមានឆន្ទៈពិតប្រាកដ។ ២.រៀបចំឳ្យមានផែនការអាជីវកម្មកំណត់ត្រាហិរញ្ញវត្ថុអោយបានច្បាស់លាស់និងគួរជ្រើសរើសមុខរបរ ឬ ដំដុះដំណាំប្រភេទណាដែលមានសក្កដានុពល ឬការចញ្ចឹមសត្វជាដើម ដែលអាចឆ្លើយតបបានទៅនឹងការបង់ការប្រាក់ធនាគារបាន និង/អាចបង្វិលសាច់ប្រាក់បាន។ ...
លិខិតមិត្តអ្នកអាន៖ លោក អ៊ាង គង្គា ហៅគ្រូមហាជុំ ជិះរថយន្តពាក់ផ្លាកលេខ ខេមរភូមិន្ទ ២-៩២៩៧ តើ​​គេចពន្ធឬយ៉ាងណា?

លិខិតមិត្តអ្នកអាន៖ លោក អ៊ាង គង្គា ហៅគ្រូមហាជុំ ជិះរថយន្តពាក់ផ្លាកលេខ ខេមរភូមិន្ទ ២-៩២៩៧ តើ​​គេចពន្ធឬយ៉ាងណា?

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លិខិត​មិត្តអ្នកអាន​! ភ្នំពេញ ៖លោក អ៊ាង គង្គា ហៅគ្រូមហាជុំ អតីតពិធីករទូរទស្សន៍ក្នុងស្រុក​មួយ​​ និងឧកញ៉ា សេង ប៉េងគុណ ហៅលោកគ្រូមហាជ័យ ដែលបាន​​រៀបចំពិធីបួងសួងរំលឹកគុណព្រះម៉ែស្ដេច​នាគ និង​មានស្ដេចនាគចូលសណ្ឋិតនោះ​​ ពេលនេះ​​មានការសង្ស័យថា តើ​លោក ​​អ៊ាង គង្គា ហៅគ្រូមហាជុំ ពិតជាមានតួនាទីឬក្របខណ្ឌ​​ជាមន្រ្តីខេមរភូមិន្ទមែនឬយ៉ាងណា​ ដែល​ហ៊ាន​​ជិះរថយន្តពាក់ផ្លាកលេខ ខេមរភូមិន្ទ ២-៩២៩៧ តើ​​រថយន្តនោះជារថយន្ត​​​គេចពន្ធឬយ៉ាងណា? នេះ​ជាសំណួរ ដែល​មហាជន​មានការសង្ស័យ​យ៉ាងខ្លាំង​​​​​​ ដោយ​​ចង់​សួរ​ទៅ លោក អ៊ាង គង្គា ហៅគ្រូមហាជុំ ពីការ​​ប្រើប្រាស់រថយន្តទំនើប Lexus 570 ពាក់ស្លាកលេខ ខេមរភូមិន្ទ ២​-៩២៩៧ តើលោក​​ពិតជា​​ធ្វើការនៅអង្គភាពរដ្ឋមួយណាពិតប្រាកដ បានជាមានសិទ្ធិប្រើប្រាស់ស្លាកលេខខេមរៈភូមិន្ទ ជាស្ថាប័នក្រសួងការពារជាតិទៅវិញ? លោក អ៊ាង គង្គា ហៅគ្រូមហាជុំ មួយរយៈនេះ​បាន​​តាំងខ្លួនធ្វើជាគ្រូហោរមានទស្សន៍ទាយ ណែ​នាំវត្ថុស...
ឧកញ៉ា កែវ មុំ បានស្នើឲ្យអង្គការតម្លាភាពកម្ពុជាលុបចោលវីដេអូ និងរូបភាព Traller ដែលបានបង្ហោះផ្សាយក្នុងផេកហ្វេស៊ុករបស់អង្គការតម្លាភាពនាពេលថ្មីៗនេះ

ឧកញ៉ា កែវ មុំ បានស្នើឲ្យអង្គការតម្លាភាពកម្ពុជាលុបចោលវីដេអូ និងរូបភាព Traller ដែលបានបង្ហោះផ្សាយក្នុងផេកហ្វេស៊ុករបស់អង្គការតម្លាភាពនាពេលថ្មីៗនេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:ឧកញ៉ា កែវ មុំ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុននំស្រួយលីលី និងជាប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានចេញសេចក្តីកែតម្រូវ ដោយស្នើឲ្យអង្គការតម្លាភាពកម្ពុជាលុបចោលរវីដេអូ និងរូបភាព Trallerក្នុងផេកហ្វេសប៊ុករបស់អង្គការតម្លាភាពដែលបានផ្សព្វផ្សាយកន្លងទៅថ្មីៗនេះ។ ខាងក្រោមនេះជាខ្លឹមសាររួមទាំងស្រុង:សូមអាន!...
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 238 នាក់ទៀត (អូមីក្រុងទាំងអស់) ជាសះស្បើយ 312 នាក់ និងស្លាប់​ 01 នាក់

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 238 នាក់ទៀត (អូមីក្រុងទាំងអស់) ជាសះស្បើយ 312 នាក់ និងស្លាប់​ 01 នាក់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 238 នាក់ទៀត (អូមីក្រុងទាំងអស់) ជាសះស្បើយ 312 នាក់ និងស្លាប់​ 01 នាក់ ករណីឆ្លងសហគមន៍ 214 នាក់ (អូមីក្រុង) អ្នកដំណើរពីបរទេស 24 នាក់ (អូមីក្រុង)។ គិតត្រឹមព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ អ្នកឆ្លងសរុប= 133,501 នាក់ អ្នកជាសះស្បើយ= 127,995 នាក់ អ្នកស្លាប់= 3,044 នាក់។