ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ឃុំខ្លួននាយកប្រតិបត្តិក្រុមហ៊ុនA.B.S.Dខនស្ត្រាក់សិនពាក់ព័ន្ធការកិបកេងលុយ ៤០ម៉ឺនដុល្លារអាមេរិកពីក្រុមហ៊ុន

ឃុំខ្លួននាយកប្រតិបត្តិក្រុមហ៊ុនA.B.S.Dខនស្ត្រាក់សិនពាក់ព័ន្ធការកិបកេងលុយ ៤០ម៉ឺនដុល្លារអាមេរិកពីក្រុមហ៊ុន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ហម ម៉េងសែ កាលពីថ្ងៃទី ២១ ខែ មេសា ឆ្នាំ២០២២នេះបានបង្គាប់ឲ្យឃុំខ្លួនបុរសត្រូវចោទម្នាក់ដែលមានតួនាទីជានាយក​​ប្រតិបត្តិក្រុមហ៊ុន A.B.S.D ខនស្ត្រាក់សិននិងបញ្ជូនខ្លួនគាត់ទៅឃុំខ្លួនជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារដើម្បីរង់ចាំ ដោះស្រាយ តាមផ្លូវច្បាប់ជាប់ពាក់ព័ន្ធនឹងបទល្មើសរំលោភលើទំនុកចិត្តនិងកិបកេងលុយ ជាង៤០ម៉ឺនដុល្លារអាមេរិកពីក្រុមហ៊ុនដែលគាត់ធ្វើការ ប្រព្រឹត្តនៅរាជធានីភ្នំពេញ ចន្លោះ ឆ្នាំ ២០១៩ និង ២០២១។ យោងតាមដីការបស់លោកចៅក្រមស៊ើបសួរបានឱ្យដឹងថាជនត្រូវចោទរូបនេះមានឈ្មោះ លី ស៊ីឌឿន ភេទប្រុស អាយុ ៣៥ ឆ្នាំ មានមុខរបរ ជានាយកប្រតិបត្តិក្រុមហ៊ុន A.B.S.D ខនស្ត្រាក់សិន រកស៊ីខាងទទួលការសាងសង់សំណង់ទូទៅមានទៅលំនៅ ភូមិព្រៃទា,សង្កាត់ចោមចៅ, ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនត្រូវចោទត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ"រំលោភលើទំនុកចិត្តពិសេសដោយអភិបាលឬបុគ្គលផ្សេងទៀត ...
ជនជួញដូរគ្រឿងញៀន បាញ់សម្លាប់មន្ត្រីនគរបាលពីរនាក់ ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន នៅខេត្តកណ្តាល

ជនជួញដូរគ្រឿងញៀន បាញ់សម្លាប់មន្ត្រីនគរបាលពីរនាក់ ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន នៅខេត្តកណ្តាល

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
កណ្តាល៖ ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាកប្រាប់ប្រព័ន្ធផ្សព្វផ្សាយ នៅមុននេះបន្តិចថា នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនមួយករណី ក្នុងទឹកដីស្រុកអង្គស្នូល ខេត្តកណ្តាល នាយប៉ុស្តិ៍នគរបាល ត្រូវបានជនសង្ស័យជាមុខសញ្ញាជួញដូររឿងញៀន បាញ់ស្លាប់នៅព្រឹកមិញនេះ។ ចំណែកប្រភពផ្សេងទៀត បានរាយការណ៍មកថា នគរបាលប៉ុស្តិ៍ទួលព្រិលពីររូប ត្រូវស្លាប់ក្នុងប្រតិបត្តិការនេះ គឺលោកមេប៉ុស្តិ៍ និងមន្ត្រីនគរបាលប៉ុស្តិ៍ ចំណែកពីរនាក់ទៀតរងរបួស។  លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនខាងលើនេះ លោក ជុច សុភា នាយនគរបាលប៉ុស្តិ៍ឃុំទួលព្រិច ស្រុកអង្គស្នួល ត្រូវជនល្មើសបាញ់ស្លាប់ ចំណែកមន្ត្រីនគរបាលប៉ុស្តិ៍ម្នាក់ទៀត ឈ្មោះ រីម សុផាន់ណា ជាមន្ត្រីផ្នែកគ្រឿងញៀនប្រចាំប៉ុស្តិ៍ ក៏ត្រូវស្លាប់ដែរ។ លោកស្នងការបានបញ្ញាក់ថា​ ឧក្រិដ្ឋជន...
រថយន្តដឹកទំនិញរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ ក្រឡាប់លើផ្លូវជាតិលេខ៨ ក្នុងខេត្តព្រៃវែង ឆេះភ្លឺពេញមេឃ

រថយន្តដឹកទំនិញរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ ក្រឡាប់លើផ្លូវជាតិលេខ៨ ក្នុងខេត្តព្រៃវែង ឆេះភ្លឺពេញមេឃ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ព្រៃវែង៖ រថយន្តដឹកទំនិញធុនធំរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ មួយគ្រឿង នាវេលារំលងអាធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ បានក្រឡាប់ និងឆេះយ៉ាងសន្ធោសន្ធៅ នៅលើផ្លូវជាតិ៨ ស្ថិតក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយបង្កឲ្យមនុស្សប្រាំពីរនាក់រងរបួស។ មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនាវេលាប្រហែលម៉ោង៣ ទៀបភ្លឺ នៅចំណុចភូមិក្រសាំងគយ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង លើផ្លូវជាតិលេខ៨ ដោយសាររថយន្តនេះបែកកង់ និងក្រឡាប់លើទ្រូងផ្លូវបណ្តាលឲ្យឆេះខូចខាតយ៉ាងធ្ងន់ធ្ងរ។ សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តប្រភេទដឹកអ្នកដំណើរធុនធំ ប៉ុន្តែក្រុមហ៊ុន វីរៈប៊ុនថាំ ប្រើប្រាស់សម្រាប់ដឹកមនុស្សផង និងដឹកទំនិញធុនធ្ងន់ផង គឺមានស្លាកលេខភ្នំពេញ 3D.8981 ចេញដំណើរពីភ្នំពេញ ផ្ទុកពេញដោយអីវ៉ាន់បញ្ញើ និងម៉ូតូបួនគ្រឿង ហើយមានមនុស្សប្រាំពីរនាក់នៅលើរថយន្តនេះ។ ក្រុមរថយន្តបង្កាពន្លត់អគ្គីភ័យ បានបាញ់ទឹកអ...
មន្ត្រីសាលាស្រុកម្នាក់ នៅខេត្តសៀមរាប ត្រូវក្រពើខាំស្លាប់ បន្ទាប់ពីធ្លាក់ចូលក្នុងអាងក្រពើ

មន្ត្រីសាលាស្រុកម្នាក់ នៅខេត្តសៀមរាប ត្រូវក្រពើខាំស្លាប់ បន្ទាប់ពីធ្លាក់ចូលក្នុងអាងក្រពើ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
សៀមរាប៖ មន្ត្រីរដ្ឋបាលសាលាស្រុកម្នាក់ នៅក្នុងខេត្តសៀមរាប បានស្លាប់នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ ដោយសាររងរបួសធ្ងន់ធ្ងរពេក ហើយក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន បន្ទាប់ត្រូវក្រពើព្រួតគ្នាខាំឲ្យរបួសជាច្រើនកន្លែង ក្រោយពីធ្លាក់ចូលក្នុងអាងក្រពើនាពេលរាត្រី កាលពីបួនថ្ងៃមុន។ លោក ស៊ូ សុធា អាយុ៣៧ឆ្នាំ ជាមន្ត្រីរដ្ឋបាលសាលាស្រុកពួក ខេត្តសៀមរាប កាលពីវេលាម៉ោងមួយយប់ ឈានចូលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ បានធ្លាក់ចូលអាងក្រពើ បណ្ដាលឲ្យក្រពើព្រួតគ្នាខាំរហូតរបួសជាច្រើនកន្លែង ក្នុងអាងក្រពើមួយ ស្ថិតនៅក្នុងភូមិកំពង់តាយ៉ង ឃុំពួក ស្រុកពួក ខេត្តសៀមរាប។ ក្រុមគ្រួសារបុរសស្លាប់ដោយក្រពើខាំនេះ បាននិយាយរំឭកថា លោក ស៊ូ សុធា គឺជាអ្នកមើលថែលើការចិញ្ចឹមសត្វក្រពើ ហើយតែងតែដេកតែម្នាក់ឯង ក្នុងអង្រឹងនៅលើរោងទ្រុងក្រពើ  ហើយនៅល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ ដែលជាថ្ងៃតែឆ្លងឆ្នាំថ្មី ក្រុមគ្រួសាររបស់បុរសនេះ បានជួបជុំផឹកស៊ីជុំគ្នាអស...
ជនរងគ្រោះស្នើឲ្យថ្នាក់ដឹកនាំ ពិនិត្យមើលចៅក្រមតុលាការខេត្តកំពង់ឆ្នាំង ដែលដោះលែងជនឆបោកប្រាក់ ជាទាហានផ្កាយពីរ គឹម ណារិទ្ធ ជាថ្នូរនឹងប្រាក់បីម៉ឺនដុល្លារ? 

ជនរងគ្រោះស្នើឲ្យថ្នាក់ដឹកនាំ ពិនិត្យមើលចៅក្រមតុលាការខេត្តកំពង់ឆ្នាំង ដែលដោះលែងជនឆបោកប្រាក់ ជាទាហានផ្កាយពីរ គឹម ណារិទ្ធ ជាថ្នូរនឹងប្រាក់បីម៉ឺនដុល្លារ? 

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
កំពង់ឆ្នាំង៖ ជនរងគ្រោះក្នុងអំពើឆបោកប្រាក់ជិតប្រាំសែនដុល្លារ សំណូមពរដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មេត្តាជួយរកយុត្តិធម៌ បន្ទាប់ពីតុលាការខេត្តកំពង់ឆ្នាំង សម្រេចដោះលែងជនល្មើសឲ្យនៅក្រៅឃុំ ក្រោយពីចាប់ខ្លួនបានមួយរយៈពេលខ្លី។ លោក ហ៊ុន ចំរើន ដែលអះអាងថា ជាម្ចាស់ទឹកប្រាក់ជិតប្រាំសែនដុល្លារនេះ ក៏បានសំណូមពរដល់លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងទទូចដល់ស្ថាប័នឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជួយពិនិត្យមើលចំណាត់ការរបស់តុលាការខេត្តកំពង់ឆ្នាំង ព្រោះលោកអស់ជំនឿ ក្រោយមានការដោះលែងជនល្មើសឲ្យរួចពីការឃុំខ្លួនក្នុងគុក។ ដោយសារងអំពើអយុត្តធម៌នេះ ជនរងគ្រោះក៏បានស្នើសុំដល់អង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតលើភាពមិនប្រក្រតីរបស់ចៅក្រមផងដែរ។ ជនសង្ស័យទាំងពីរនាក់ជាគូស្នេហ៍នឹងគ្នា គឺឈ្មោះ គឹម ណារិទ្ធ ភេទប្រុស អាយុ៤៨ឆ្នាំ​ ជាទាហានផ្កាយព...
ក្រសួងសុខាភិបាលហាមឃាត់ការចែកចាយលក់ផលិតផលគ្រឿងសម្អាង«សាប៊ូម្អងក្បាលល្មៀតខ្មែរ»ផ្ទុកសារធាតុគីមីធ្វើឲ្យប៉ះពាល់គ្រោះថ្នាក់សុខភាពអាយុជីវិតអ្នកប្រើប្រាស់

ក្រសួងសុខាភិបាលហាមឃាត់ការចែកចាយលក់ផលិតផលគ្រឿងសម្អាង«សាប៊ូម្អងក្បាលល្មៀតខ្មែរ»ផ្ទុកសារធាតុគីមីធ្វើឲ្យប៉ះពាល់គ្រោះថ្នាក់សុខភាពអាយុជីវិតអ្នកប្រើប្រាស់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ក្រសួងសុខាភិបាលបានរកឃើញគ្រឿងសម្អាងឈ្មោះ «សាប៊ូលម្អងក្បាលល្មៀតខ្មែរ» របស់គ្រឹះស្ថានអាហរ័ណ នីហរ័ណ ផលិតផលគ្រឿងសម្អាងភ្នំទ្រទ្រង់ខេមបូឌាដែលមាន លោក វ៉ាន់ ឈុនឡន ហៅ ពូឈឹម ជាប្រធានគ្រឹះស្ថានមួយនេះ គឺមានផ្ទុកសារធាតុគីមីបារ៉តលើសកម្រិតបទដ្ឋានស្តង់ដាបច្ចេកទេសកំណត់ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុខភាពស្បែកនិងអាយុជីវិតរបស់អ្នកប្រើប្រាស់ ។ យោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ស្តីពី ការហាមឃាត់ការចែកចាយឬលក់គ្រឿងសម្អាងឈ្មោះ «សាប៊ូលម្អងក្បាលល្មៀតខ្មែរ» គ្មានលេខប្រវេទន៍និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល ។ សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលដែលបណ្ដាញព័ត៌មានទទួលបាន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ នេះ ក្រសួងសុខាភិបាលបញ្ជាក់ថា តាមលទ្ធផលនៃការត្រួតពិនិត្យគុណភាពដោយមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលនៃក្រសួងសុខាភិបាល គឺ គ្រឿងសម្អាងឈ្មោះ «សាប៊ូលម្អងក្បាលល្ម...
ឯកឧត្តម នង វាសនា និងលោកជំទាវ សូមគោរព​ជូនពរ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ក្នុងឱកាសដ៏នក្ខត្តឬក្សថ្លៃថ្លានៃព្រះរាជពិធីបុណ្យចូលឆ្នាំថ្មី

ឯកឧត្តម នង វាសនា និងលោកជំទាវ សូមគោរព​ជូនពរ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ក្នុងឱកាសដ៏នក្ខត្តឬក្សថ្លៃថ្លានៃព្រះរាជពិធីបុណ្យចូលឆ្នាំថ្មី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:ឯកឧត្តម នង វាសនា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំណង់ធំ និងលោកជំទាវ សូមគោរព​ជូនពរ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ក្នុងឱកាសដ៏នក្ខត្តឬក្សថ្លៃថ្លានៃព្រះរាជពិធីបុណ្យចូលឆ្នាំថ្មីសូមគោរព​ជូនពរ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ក្នុងឱកាសដ៏នក្ខត្តឬក្សថ្លៃថ្លានៃព្រះរាជពិធីបុណ្យចូលឆ្នាំថ្មីសូមគោរព​ជូនពរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ក្នុងឱកាសដ៏នក្ខត្តឬក្សថ្លៃថ្លានៃព្រះរាជពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦។ ឯកឧត្តមបានផ្ញើសារថា” ខ្ញុំបាទ និងក្រុមគ្រួសារ សូមសម្តែងនូវ សេចក្តី អំណរសាទរ ឥតឧបមានិងសូមអនុញ្ញាតគោរពជូននូវសព្វសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចតេជោ និងសម្តេចកិតិ្តព្រិតបណ្ឌិតប្រកបដោយទឹកចិត្តគោរពស្រឡាញ់ យ៉ាងជ្រាលជ្រៅន...
ថ្នាក់ដឹកនាំនិងបុគ្គលិកទាំងអស់នៃក្រុមហ៊ុន(IIS)សូមគោរពជូនពរ​ លោក ឯក រ៉ូហ្សែត និងភរិយា ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណីខ្មែរ​

ថ្នាក់ដឹកនាំនិងបុគ្គលិកទាំងអស់នៃក្រុមហ៊ុន(IIS)សូមគោរពជូនពរ​ លោក ឯក រ៉ូហ្សែត និងភរិយា ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណីខ្មែរ​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ថ្នាក់ដឹកនាំនិងបុគ្គលិកទាំងអស់នៃក្រុមហ៊ុន(IIS)សូមគោរពជូនពរ​ លោក ឯក រ៉ូហ្សែត និងភរិយា ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណីខ្មែរ​។ ភ្នំពេញ: ថ្នាក់ដឹកនាំនិងបុគ្គលិកទាំងអស់នៃក្រុមហ៊ុន(IIS)សូមគោរពជូនពរ​ លោក ឯក រ៉ូហ្សែត និងភរិយា ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណីខ្មែរ ឆ្នាំ​ ខាល ចត្វាស័ក​ ព.ស​ ២៥៦៦ គ.ស​ ២០២២។...
គណៈកម្មាធិការជាតិសុវតិ្ថភាពចរាចរណ៍ផ្លូវគោកអំពាវនាវដល់សាធារណជន បង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ខាងមុខនេះ

គណៈកម្មាធិការជាតិសុវតិ្ថភាពចរាចរណ៍ផ្លូវគោកអំពាវនាវដល់សាធារណជន បង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ខាងមុខនេះ

សង្គម និងកម្សាន្ត
ភ្នុះពេញ:គណៈកម្មាធិការជាតិសុវតិ្ថភាពចរាចរណ៍ផ្លូវគោកអំពាវនាវដល់សាធារណជន បង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ខាងមុខនេះ។
លោក​​ ឯល រ៉ូហ្សែត អគ្គនាយកក្រុមហ៊ុន( IIS )និងភរិយា សូមគោរពជូនពរថ្ងៃខួបកំណើត អភិបាលនៃគណអភិបាលខេត្តកំពង់ស្ពឺ  វី សំណាង គម្រប់ជន្មាយុ ៤៨ឈានចូល ៤៩ឆ្នាំ

លោក​​ ឯល រ៉ូហ្សែត អគ្គនាយកក្រុមហ៊ុន( IIS )និងភរិយា សូមគោរពជូនពរថ្ងៃខួបកំណើត អភិបាលនៃគណអភិបាលខេត្តកំពង់ស្ពឺ វី សំណាង គម្រប់ជន្មាយុ ៤៨ឈានចូល ៤៩ឆ្នាំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:លោក​​ ឯល រ៉ូហ្សែត អគ្គនាយកក្រុមហ៊ុនអាយអាយអេស( IIS )និងភរិយា ព្រមទាំងសហការី សូមគោរពជូនពរថ្ងៃខួបកំណើត អភិបាលនៃគណអភិបាលខេត្តកំពង់ស្ពឺ លោក វី សំណាង គម្រប់ជន្មាយុ ៤៨ឈានចូល ៤៩ឆ្នាំ។ លោក រ៉ូហ្សែត​ សូមបួងសួងដល់ទេវតាឆ្នាំថ្មី តាមឃុំគ្រងបីបាច់ថែរក្សា លោក​​អភិបាលខេត្ត​​និងភរិយា​​បុត្រា បុត្រី សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវ គ្រប់ទិសទី និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ សូមគុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យជូន លោក​អភិបាល​ខេត្ត​​និងលោកភរិយា​​ សូមបានសមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិភានៈកុំបីឃ្លៀងឃ្លាតឡើយ៕​​​ គោរពជូនពរពី លោក​​ ឯល រ៉ូហ្សែត និងភរិយា ព្រមទាំង សហការីទាំងអស់។...