ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមជ្ឈមណ្ឌលផ្ដល់សេវាវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមជ្ឈមណ្ឌលផ្ដល់សេវាវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

សង្គម និងកម្សាន្ត
ខេត្តសៀមរាប ជាតំបន់ទេសចរមួយដ៏មានសក្តានុពលនៃព្រះរា ជាណាចក្រកម្ពុជា និងជាខេត្តមួយដែលមានការវិវត្តរីកចម្រើនយ៉ាងឆាប់រហ័ស ដូច្នេះវិស័យសុខាភិបាល​ ពិសេសការងារផ្តល់សេវាសុខភាពត្រូវរត់តាមការវិវត្តន៍នៃសង្គមនិងសេដ្ឋកិច្ចនៃខេត្តនេះផងដែរ។ នៅមុនឆ្នាំ២០០០ ថ្វីត្បិត តែមានការវិវត្តន៍ឈានឡើងជាបណ្តើរៗក៏ដោយ ក៏លទ្ធភាពនៃការផ្តល់សេវា គុណភាពនៃសេវា អត្រាប្រើប្រាស់សេវា និង ហេដ្ឋារចនាសម្ព័ន្ធនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ស្ថិតក្នុងស្ថានភាពមួយដែលមានកម្រឹតបំផុត និងមិនមានភាពប្រសើរនៅឡើយ។ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់បញ្ចកោណទី១ គឺជាការអភិវឌ្ឍមូលធនមនុស្ស ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបាន សម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងភាពធន់។ មូលធនមនុស្ស មានសុខភាពល្អ និងគុណភាពខ្ពស់ គឺជាទ្រព្យសកម្មជាតិដ៏មានតម្លៃ និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ...
រដ្ឋមន្រ្តីក្រសួងការងារចុះកិច្ចព្រមព្រៀងជាមួយអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងប្រសិទ្ធភាពនៃការបញ្ជូនពលករក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ (EPS)

រដ្ឋមន្រ្តីក្រសួងការងារចុះកិច្ចព្រមព្រៀងជាមួយអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងប្រសិទ្ធភាពនៃការបញ្ជូនពលករក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ (EPS)

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងបញ្ជាក់ប្រាប់ លោក លី វ៉ូយ៉ុង (Lee Woo Young) ប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្ស នៃក្រសួងមុខរបរ និងការងារនៃសាធារណរដ្ឋកូរ៉េ (HRDK) នៅក្នុងជំនួបពិភាក្សាការងារ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះថា សាធារណរដ្ឋកូរ៉េគឺជាទីផ្សារការងារដ៏ល្អមួយសម្រាប់ពលករកម្ពុជាដោយអាចទៅធ្វើការងារលើវិស័យសំខាន់ៗជាច្រើននៅទីនោះ ហើយនឹងក្លាយជាកម្លាំងពលកម្មជំនាញពេលវិលត្រលប់មកប្រទេសកម្ពុជាវិញទៀតផង។ ទន្ទឹមនេះ លោករដ្ឋមន្ត្រី ជឿជាក់ថាតាមរយៈកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃក្រសួងមុខរបរ និងការងារនៃសាធារណរដ្ឋកូរ៉េ នឹងមិនត្រឹមតែផ្តោតលើការជ្រើសរើសពលករកម្ពុជាទៅធ្វើការងារនៅប្រទេសកូរ៉េប៉ុណ្ណោះទេ តែក៏នឹងជួយលើការពង្រឹងជំនាញការងារដល់ពលករកម្ពុជាផងដែរ។ ក្នុងន័យនេះ លោករដ្ឋមន្ត្រី បានបង្ហាញពីចក្...
អគ្គលេខាធិការដ្ឋាននៃ គ.ល.ក.រកឃើញគេហទំព័រហ្វេសប៊ុក និងប្រព័ន្ធតេលេក្រាម ចំនួន ២៥ទំព័រហើយ ដែលជាល្បែងស៊ីសងខុសច្បាប់

អគ្គលេខាធិការដ្ឋាននៃ គ.ល.ក.រកឃើញគេហទំព័រហ្វេសប៊ុក និងប្រព័ន្ធតេលេក្រាម ចំនួន ២៥ទំព័រហើយ ដែលជាល្បែងស៊ីសងខុសច្បាប់

សង្គម និងកម្សាន្ត
ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក.បានពិនិត្យឃើញមានការផ្សព្វផ្សាយពាណិជ្ជកម្មអំពីល្បែងកាស៊ីណូអនឡាញ និងល្បែងភ្នាល់អនឡាញដែលជាល្បែងស៊ីសងខុសច្បាប់តាមទំព័រហ្វេសប៊ុក និងប្រព័ន្ធតេលេក្រាម ចំនួន ២៥ទំព័រដែលជាល្បែងស៊ីសងខុសច្បាប់។ ល្បែងភ្នាល់អនឡាញ មានឈ្មោះ និងរូបភាពបង្ហាញខាងក្រោម៖ (១)T.Win888 ផ្លូវការណ៍ (២)Uiosfiii (៣)Pes66 register (៤)U99 (៥)ភ្នាក់ងារ ៨៩ឡាក់គី (៦)Platform: Ufo9 Kh (៧)Betwos88 (៨)Game online 006 (៩)RRK-Bet26 (១០)YN25kh ហ្គេមអនឡាញ VIP 2 (១១)Like-0030 (១២)BA666 (១៣)Uwon KH (១៤)SB24-New (១៥)Jamael Kjsksj1។ ទី (១៦)SB24 Win Win (១៧)E-Casino (១៨)FAFA366 (១៩)Fafa88CS (២០)H99 VIP (២១)Sports788 (២២)Efteb (២៣)SureWin cs1 (២៤)2MWIN Cs2 និង(២៥)ST Vegas89 ដែលជាសកម្មភាពល្មើសនឹងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងច្បាប់ស្ដីពីការបង្រ្កាបល្បែងស៊ីសង។ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក.បានរកឃើញថា ក...
គ.ល.ក. បានពិនិត្យឃើញមានការផ្សព្វផ្សាយពាណិជ្ជកម្មអំពីល្បែងកាស៊ីណូអនឡាញ និងល្បែងភ្នាល់អនឡាញដែលជាល្បែងស៊ីសងខុសច្បាប់តាមទំព័រហ្វេសប៊ុក និងប្រព័ន្ធតេលេក្រាម ចំនួន ២៥ទំព័រ

គ.ល.ក. បានពិនិត្យឃើញមានការផ្សព្វផ្សាយពាណិជ្ជកម្មអំពីល្បែងកាស៊ីណូអនឡាញ និងល្បែងភ្នាល់អនឡាញដែលជាល្បែងស៊ីសងខុសច្បាប់តាមទំព័រហ្វេសប៊ុក និងប្រព័ន្ធតេលេក្រាម ចំនួន ២៥ទំព័រ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លេខាធិការដ្ឋាននៃ គ.ល.ក. បានពិនិត្យឃើញមានការផ្សព្វផ្សាយពាណិជ្ជកម្មអំពីល្បែងកាស៊ីណូអនឡាញ និងល្បែងភ្នាល់អនឡាញដែលជាល្បែងស៊ីសងខុសច្បាប់តាមទំព័រហ្វេសប៊ុក និងប្រព័ន្ធតេលេក្រាម ចំនួន ២៥ទំព័រ ដូចមានឈ្មោះ និងរូបភាពបង្ហាញខាងក្រោម៖ (១)Nation News Cambodia (២)FAFA138 (៣)WlN88 VIP01 (៤)8mfun (៥)Thy Mooser (៦)5G Lotto8888 new2 (៧)កាស៊ីណូអនឡាញ (៨)ពិភពល្បែងអនឡាញភ្នាល់ដោយសេរី ណាឫទ្ធិ (៩)ពិភពហ្គេមអនឡាញ (១០)Ufa88kh ទី(១១)ល្បែងបាញ់ត្រី (១២)កាស៊ីណូអនឡាញ GOLD KH (១៣)ស្លត់អនឡាញថ្មី (១៤)Joker123HB88 (១៥)Galaxy96 Gameon (១៦)96Superkh (១៧)HB88kh - Cambodia Most Trusted (១៨)FF96 Craze (១៩)Gala X96 (២០)Naga168 X'mas SPromo (២១)Kim Hour (២២)Crown88 Vip315 (២៣)Iplay369 (២៤)Ccwbetkh v2 និង(២៥)188Asia ដែលជាសកម្មភាពល្មើសនឹងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងច្បាប់ស្ដីពីការបង្រ្កាបល្បែងស៊ីសង។ ការផ្សព្វផ...

កម្ពុជាអរគុណសាធារណរដ្ឋកូរ៉េចំពោះកិច្ចសហការយ៉ាងល្អលើវិស័យការងារ

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ lok ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងអំណរគុណចំពោះ លោក​​ LEE Jaeyoo (លី ជេយូ) អគ្គស្នងការនៃអគ្គស្នងការដ្ឋានអន្តោប្រវេសន៍ នៃក្រសួងយុត្តិធម៌របស់សាធារណរដ្ឋកូរ៉េ ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការគាំទ្រយ៉ាងល្អចំពោះវិស័យការងារ នៃប្រទេសទាំងពីរប្រកបដោយផ្លែផ្កាសម្រាប់ប្រជាជាតិទាំងសងខាង។ ការបញ្ជាក់យ៉ាងដូចនេះ គឺធ្វើឡើងក្នុងជំនួបទ្វេភាគីនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ។ លោក​​រដ្ឋមន្ត្រីបានគូសបញ្ជាក់ពីចំណងនៃកិច្ចសហការដ៏ល្អរបស់រដ្ឋាភិបាលរបស់ប្រទេសទាំងពីរ ចាប់តាំងពីឆ្នាំ២០០៧ ដែលបាននិងកំពុងផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋទាំងសងខាង។ ក្នុងនោះលោក​​រដ្ឋមន្ត្រី បានលើកឡើងថា តាមរយៈកិច្ចគាំទ្រនៃសហប្រតិបត្តិការដ៏ល្អនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការជូនរាជរដ្ឋាភិបាលកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នាជ...
ក្រសួងការងារបញ្ជាក់ ករណីប្រជាពលរដ្ឋខ្មែរចំនួន ៧៨នាក់ ដែលបានចាញ់បោកមេខ្យល់នាំទៅធ្វើការនៅប្រទេសអារ៉ាប់ប៊ីសាអូឌីត!

ក្រសួងការងារបញ្ជាក់ ករណីប្រជាពលរដ្ឋខ្មែរចំនួន ៧៨នាក់ ដែលបានចាញ់បោកមេខ្យល់នាំទៅធ្វើការនៅប្រទេសអារ៉ាប់ប៊ីសាអូឌីត!

សង្គម និងកម្សាន្ត
ភ្នំពេញ: ក្រោយការទទួលបានព័ត៌មាននេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប់ប៊ីសាអូឌីត ដែលមាននិវេសនដ្ឋានទីក្រុងគែរ ប្រទេសអេ ហ្ស៊ីប បានទំនាក់ទំនងរកឃើញទីតាំង ហើយ កំពុងរៀបចំសំបុត្រយន្តហោះជូនបងប្អូនឱ្យបានត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៩ ខែមេសា ចំនួន ២៩នាក់, នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ចំនួន ២៧នាក់, និងថ្ងៃចុងក្រោយគឺថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ចំនួន ២២នាក់។ សូមជម្រាបថាបងប្អូនប្រជាពលរដ្ឋទាំង ៧៨នាក់នេះ មានចំនួន ៥១នាក់ កំពុងស្ថិតនៅទីក្រុង Jeddah ចំនួន ១៥នាក់ កំពុងស្ថិតនៅរាជធានី Riyadh និងចំនួន ១២នាក់ កំពុងស្ថិតនៅទីក្រុង Dammam នៃប្រទេសអារ៉ាប់ប៊ីសាអូឌីត។ បច្ចុប្បន្នបងប្អូនបានស្ថិតនៅក្នុងកន្លែងប្រមូលផ្តុំតាមទីក្រុងនីមួយៗ ដើម្បីរង់ចាំការរៀបចំសំបុត្រយន្តហោះ។ ក្នុងអំឡុងពេលរង់ចាំនេះ ឯកឧត្តម អ៊ុក សារុន អគ្គ...
ឯកឧត្តម ហេង សួរ និងលោកជំទាវ សូមគោរពជូនពរ ចំពោះ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េ មី និងលោកជំទាវ  ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ឯកឧត្តម ហេង សួរ និងលោកជំទាវ សូមគោរពជូនពរ ចំពោះ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េ មី និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

សង្គម និងកម្សាន្ត
ភ្មំពេញ: ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបួងសួងទេវតាឆ្នាំថ្មី សូមជួយអភិបាលប្រោះព្រំប្រទានព្រះរាជសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ ឯកឧត្តម កែវ រ៉េ មី ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី សូមសមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ក្នុងឱកាសដ៏មហានក្ខត្តឫក្ស ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ យើងខ្ញុំសូមលំឱនកាយវាចាចិត្តបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក ជាពិសេស ទេវតាឆ្នាំថ្មី ព្រះនាមមហោទរាទេវី សូមប្រទាននូវពរជ័យបវរមហាប្រសើរជូន សម្តេចទាំង៥ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមមានសុខភាពល្អបរិបូរណ៍ ...
ឧកញ៉ា តែ តាំងប៉ និងលោកជំទាវផ្ញើសារជូនពរ អ្នកឧកញ៉ា ឧកញ៉ាជាថ្នាក់ដឹកនាំនិងសមាជិកនៃសមាគមមូលនិធិសម្ដេចតេជោ និង FASMEC ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

ឧកញ៉ា តែ តាំងប៉ និងលោកជំទាវផ្ញើសារជូនពរ អ្នកឧកញ៉ា ឧកញ៉ាជាថ្នាក់ដឹកនាំនិងសមាជិកនៃសមាគមមូលនិធិសម្ដេចតេជោ និង FASMEC ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

សង្គម និងកម្សាន្ត
ភ្នំពេញ:លិខិតជូនពររបស់ឧកញ៉ា តែ តាំងប៉ និងលោកជំទាវជូនចំពោះអ្នកឧកញ៉ា ឧកញ៉ា និងលោកជំទាវ លោក លោកស្រីទាំងអស់ដែលជាអនុប្រធាន សមាជិកក្រុមប្រឹក្សាភិបាល អគ្គលេខាធិការ សមាជិក សមាជិកា នៃសមាគមមូលនិធិសម្ដេចតេជោ និង FASMEC ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ឈានចូល ពុទ្ធសករាជ ២៥៦៨នេះ។ សូមទេវតាឆ្នាំថ្មីព្រះនាម មហោទរាទេវី តាមថែរក្សា អ្នកឧកញ៉ា ឧកញ៉ា និងលោជំទាវ ព្រមទាំងក្រុមគ្រួសារ សូមជួបតែសេចក្ដីសុខ ចម្រុងចម្រើន ប្រកបដោយសុភមង្គល និងជោគជ័យគ្រប់ភារកិច្ច និងមានសុវត្ថិភាពក្នុងការធ្វើដំណើរគ្រប់ទិសទី។...
លោកបណ្ឌិតរដ្ឋមន្រ្តី អ៊ាង សុផល្លែត អញ្ជើញចូលរួមបើកព្រឹត្តិការណ៍សង្រ្កាន្តអូររាំងឪ នៅឧទ្យានទន្លេស្ងួត  ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ

លោកបណ្ឌិតរដ្ឋមន្រ្តី អ៊ាង សុផល្លែត អញ្ជើញចូលរួមបើកព្រឹត្តិការណ៍សង្រ្កាន្តអូររាំងឪ នៅឧទ្យានទន្លេស្ងួត ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ

សង្គម និងកម្សាន្ត
ត្បូងឃ្មុំ: លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងលោកជំទាវ អញ្ជើញបើកសង្រ្កាន្តអូររាំងឪ នារសៀលថ្ងៃសុក្រទី១២ ខែមេសា ឆ្នាំ២០២៤ នៅក្នុងឧទ្យានទន្លេស្ងួត នាភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤។ ក្នុងឱកាសដ៏មហានក្ខត្តឫក្សនិងអធឹកអធមនេះលោក បណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ ជាពិសេសនៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលបានចូលរួមគាំទ្រដល់គោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងបានចូលរួមអភិវឌ្ឍន៍មូលដ្ឋានប្រកបដោយសមិទ្ធផលផ្លែផ្កាជាច្រើន កើតឡើងក្រោមម្លាប់សន្...
ឯកឧត្តម ហេង សួរ និងលោកជំទាវ សូមគោរព ជូនពរ ចំពោះ ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ឯកឧត្តម ហេង សួរ និងលោកជំទាវ សូមគោរព ជូនពរ ចំពោះ ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

សង្គម និងកម្សាន្ត
ភ្មំពេញ: ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ ឯកឧត្តម ហេង សួរ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមបួងសួងទេវតាឆ្នាំថ្មី សូមជួយអភិបាលប្រោះព្រំប្រទានព្រះរាជសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី សូមសមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ក្នុងឱកាសដ៏មហានក្ខត្តឫក្ស ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ យើងខ្ញុំសូមលំឱនកាយវាចាចិត្តបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក ជាពិសេស ទេវតាឆ្នាំថ្មី ព្រះនាមមហោទរាទេវី សូមប្រទាននូវពរជ័យបវរមហាប្រសើរជូន សម្តេចទាំង៥ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមមានសុខភាពល្...