ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ឆ្នាំ១៩៩៤ “ហ៊ុន ម៉ាណែត” បានសរសេរលិខិតសម្ងាត់ ១ច្បាប់ពីអាមេរិកមកជូនក្រុមគ្រួសារ ដើម្បីបានរៀនខាងយោធា និងវិទ្យាសាស្រ្តនយោបាយ

ឆ្នាំ១៩៩៤ “ហ៊ុន ម៉ាណែត” បានសរសេរលិខិតសម្ងាត់ ១ច្បាប់ពីអាមេរិកមកជូនក្រុមគ្រួសារ ដើម្បីបានរៀនខាងយោធា និងវិទ្យាសាស្រ្តនយោបាយ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សម្តេចតេជោ ហ៊ុន សែន បានសរសេរលើហ្វេសប៊ុកសម្តេចដោយរំលឹកថា "សំបុត្រសម្ងាត់ឆ្នាំ១៩៩៤កូនប្រុសខ្ញុំ ហ៊ុន ម៉ាណែតដែលពេលនោះកំពុងសិក្សានៅសាកលវិទ្យាល័យមួយនាទីក្រុងញ៉ូវយ៉កសហរដ្ឋអាមេរិកបានសសេរលិខិតសម្ងាត់មួយច្បាប់មកខ្ញុំដើម្បីបានរៀនខាងយោធានិងវិទ្យាសាស្រ្តនយោ បាយជាមួយនឹងការប្តេជ្ញារបស់គេគឺឆរៀនយកបណ្ឌិតខាងសេដ្ឋកិច្ចឱ្យបាន។ លិខិតមួយច្បាប់នេះមិនមានការចាំបាច់រក្សាទុកជាសម្ងាត់ទៀតទេ ព្រោះវាបានកន្លងហួសជិត២៨ឆ្នាំមកហើយ។ ជាមួយនេះ ម៉ាណែតក៍មានចំណេះដឹងខាងសេដ្ឋកិច្ចនយោបាយនិងយោធាដូចដែលមាននៅក្នុងលិខិតនេះស្រាប់។ អានលិខិតនេះនិងយល់ពីម៉ាណែតកាន់តែច្បាស់ហើយអ្វីដែលមិនមានក្នុងលិខិតនេះ គឺម៉ាណែតបានចូលទៅធ្វើកម្មសិក្សានៅធនាគារពិភពលោកដែលត្រូវបានបញ្ជូនទៅធ្វើការងារនៅប្រទេសកុងហ្គោបន្ទាប់ពីជាប់បរិញ្ញាបត្រជាន់ខ្ពស់នៅ សកលវិទ្យាល័យញ៉ូវយ៉ក។ ម៉ាណែតធ្លាប់បានទៅរស់នៅជាមួយគ្រួសារបារាំងមួយនៅប្រទេសបារាំងដោយ សុីឈ្នួលបេះផ្លែប៉ោមឱ្យគ្រួសា...
បែកធ្លាយបញ្ជីឈ្មោះអ្នកមានប្រាក់-អំណាចបុណ្យស័ក្តិខ្ពង់ខ្ពស់បានរួមគំនិតគ្នាឈូសឆាយកាន់កាប់ដីព្រៃលិចទឹកនៅស្រុកកំពង់លែងយកជាកម្មសិទ្ធិខុសច្បាប់

បែកធ្លាយបញ្ជីឈ្មោះអ្នកមានប្រាក់-អំណាចបុណ្យស័ក្តិខ្ពង់ខ្ពស់បានរួមគំនិតគ្នាឈូសឆាយកាន់កាប់ដីព្រៃលិចទឹកនៅស្រុកកំពង់លែងយកជាកម្មសិទ្ធិខុសច្បាប់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: បែកធ្លាយបញ្ជីឈ្មោះអ្នកមានប្រាក់-មានអំណាច និងបុណ្យស័ក្តិខ្ពង់ខ្ពស់ ដែលបានរួមគំនិតគ្នា ឈូសឆាយ រំលោភកាន់កាប់ដីព្រៃលិចទឹកនៅស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងយកជាកម្មសិទ្ធិខុសច្បាប់ មាន៖ ✓០១-ឧត្ដមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរង មានដីព្រៃលិចទឹកទំហំ ៦៧៥ហិកតា! ✓០២-វរ:សេនីយ៍ទោ កែវ ណារុន នាយ-ការិយាល័យ មានដីព្រៃលិចទឹកទំហំ៣២ហិកតា! ✓០៣-លោក ស្រី ស៊ីថា មន្ត្រីចូលនិវត្តន៍ មានដីព្រៃលិចទឹកទំហំ២៥ហិកតា! ✓០៤-លោក យឹម សារ៉ាត់ មេសឹករង-ស្រុកំពង់លែង មានដីព្រៃលិចទឹកទំហំ ៦០ហិកតា! ✓០៥-លោក គង់ ស៊ីម មេឈ្មួញធំ មានដីព្រៃលិចទឹកទំហំ ២០០ហិកតា! ✓០៦-លោក ស៊ន បូរិន មន្រ្តីចូលនិវត្តន៍ មានដីព្រៃលិចទឹកទំហំ២៥ហិកតា! ✓០៧-លោក នូ ដេត មេឈ្មួញ មានដីព្រៃលិចទឹកទំហំ៨៩ហិកតា! ✓០៨-លោក ឡុង សុខេង មេឈ្មួញឈូសឆាយដីលក់ (សាច់ញាត្តិ ឡុង ស៊ីថា ព្រះរាជអាជ្ញារង កាន់ដីឲ្យ ឡុង ស៊ីថា) មានដីព្រៃលិចទឹកទំហំ ៤០០ហិកតា! ✓០៩-លោក ស៊ិន ប៉ូលីន ម...
ឧកញ៉ា ទៀ វិចិត្រ សោកស្ដាយចំពោះការបាត់បង់ជីវិតភ្ញៀវទេសចរបរទេស ខេត្ដព្រះសីហនុ

ឧកញ៉ា ទៀ វិចិត្រ សោកស្ដាយចំពោះការបាត់បង់ជីវិតភ្ញៀវទេសចរបរទេស ខេត្ដព្រះសីហនុ

នយោបាយ, ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ព្រះសីហនុ៖ នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព ជនជាតិអង់គ្លេសម្នាក់ ដែលបានស្លាប់នៅបញ្ជូនមកដល់មន្ទីរពេទ្យ។ លោកឧកញ៉ាបានសម្តែងសន្តានចិត្តបែបនេះ បន្ទាប់ពីលោកបានដឹងព័ត៌មានពីប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានថា មានករណីភ្ញៀវទេសចរបរទេសម្នាក់បានដួលសន្លប់នៅកោះរ៉ុងសន្លឹម ហើយបានស្លាប់នៅមន្ទីរពេទ្យក្នុងខេត្តព្រះសីហុន។ ត្រូវការជួយសង្គ្រោះបន្ទាន់ លោកបានបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន G.T.V.C ទៅទទួលយកភ្ញៀវទេសចរបរទេសរូបនោះ ដែលបានដួលសន្លប់នៅមុខបន្ទប់ផ្ទះសំណាក់ ប៊ិច ហៅ ស្ថិតនៅភូមិកោះរ៉ុងសន្លឹម ឬហៅថា ភូមិលេខ២៣ សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ បញ្ជូនយកមកសង្គ្រោះនៅមន្ទីរពេទ្យ ខេត្តព្រះសីហនុ។ លោកឧកញ៉ាបានបន្ដថា បុរសនេះឈ្មោះ វៀន ម៉ៃខល មីហ្គេន (Wayne Michael Meegan)  អាយុ៣៨ឆ្...
ប្រធានគណបក្សខ្មែរក្រោកបានសារភាពថា “ជាអ្នកដឹកនាំដោយផ្ទាល់ក្នុងប្រតិបត្តិការប្លន់ផ្ទះ អ៊ាន សៀវម៉ី”

ប្រធានគណបក្សខ្មែរក្រោកបានសារភាពថា “ជាអ្នកដឹកនាំដោយផ្ទាល់ក្នុងប្រតិបត្តិការប្លន់ផ្ទះ អ៊ាន សៀវម៉ី”

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោកបានសារភាពថា ប្រតិបត្តិការប្លន់ផ្ទះ អ៊ាន សៀវម៉ី គឺរូបគេជាអ្នកដឹកនាំដោយផ្ទាល់ដែលក្នុងនោះរូបគេរួមជាមួយកូនចៅ៤នាក់ផ្សេងទៀតប្រដាប់ដោយអាវុធចំនួន ៥ដើម (AK ០១ដើម និងកាំភ្លើងខ្លី០៤ដើម) បានចូលទៅបន្លំជាសមត្ថកិច្ចចុះអនុវត្តដីកា ហើយក៏ឆ្លៀតឱកាស ភ្ជង់ប្លន់ម្ចាស់ផ្ទះ។ លោកវីល្លៀម គ័ងបានបន្ថែមថា ពេលចូលក្នុងផ្ទះរូបខ្លួនបានកាន់កាំភ្លើងខ្លី០ ១ដើមឧបករណ៍ផ្តាច់សេវាទូរស័ព្ទ០១គ្រឿងនិងស្ពាយសាក់កាដូ០១ តែដោយ សាររូបខ្លួនមីញូបភ្នែកហើយមិនបានពាក់វ៉ែនតាខ្លួនក៏ត្រឡប់ចូលទៅអង្គុយចាំក្នុងរថយន្តវិញ។ ក្រោយពេលកូនចៅខ្លួនយកបានគ្រឿងពេជ្រជាច្រើនឈុតហើយ ទើបនាំគ្នាចូលឡានគេចខ្លួនតែម្តង ប៉ុន្តែយ៉ាងណាក៏នៅតែមិនអាចរត់រួចពីសំណាញ់ច្បាប់ដដែល៕...
ក្រុមពលរដ្ឋស្នើឲ្យលោក អ៊ុន ចាន់ដា ចាត់វិធានការលើលោក នឿ និងលោក វ៉ុន កំពុងបើកល្បែងសង្វៀនជល់មាន់ខុសច្បាប់នៅខេត្តកំពង់ចាម

ក្រុមពលរដ្ឋស្នើឲ្យលោក អ៊ុន ចាន់ដា ចាត់វិធានការលើលោក នឿ និងលោក វ៉ុន កំពុងបើកល្បែងសង្វៀនជល់មាន់ខុសច្បាប់នៅខេត្តកំពង់ចាម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ខេត្តកំពង់ចាម)៖ ពលរដ្ឋនៅខេត្តកំពង់ចាម បានទទួចឲ្យលោក អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាមចាត់វិធានការតាមផ្លូវច្បាប់លើទីតាំងសង្វៀនជល់មាន់និងអាប៉ោងមួយកន្លែងដែលគេស្គាល់ថា ជារបស់លោកលោក នឿ និងលោក វ៉ុន កំពុងបើកលេងយ៉ាងអាណាធិបតេយ្យ។ ក្រុមពលរដ្ឋនិយាយថា សព្វថ្ងៃនេះអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងចម្ការកៅស៊ូនៅចំណុចលើក្បាលភ្នំព្រែកស្កែ ស្ថិតនៅភូមិព្រែកស្កែ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមនិងអាជ្ញាធរមានសមត្ថកិច្ចស្ថិតនៅក្នុងមូលដ្ឋាននោះអត់ហ៊ានចុះការបង្ក្រាបនោះទេ ហើយទំនងជាទទួលបានលាភសក្ការ:ពីមេបនល្បែងនោះទៀតផង។ លើសពីនេះប្រជាពលរដ្ឋនិងមន្ត្រីរាជការសង្ស័យថា ម្ចាស់ទីតាំងមានអំណាចធំមែនហើយទើបហ៊ានបើកលេងបានដោយសេរីនូវទីតាំងល្បែងសុីសងនិងសង្វៀនជល់មាន់ខុសច្បាប់នោះនៅតែបន្តបើកលេងយ៉ាងសកម្មប្រចាំនៅភូមិ ឃុំខាងលើនេះ។ ក្រុមពលរដ្ឋលើកឡើងថា អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ឃុំពាម កោះស្នា ស្រុកស្ទឹងត្...
មេឈ្មួញឈើប្រចាំខេត្តព្រះវិហារឈ្មោះសិចរងការចោទថា “កំពុងកាប់និងដឹកជញ្ជូនឈើចេញពីព្រៃឡង់និងព្រៃព្រះរកា​ដោយបំពានច្បាប់

មេឈ្មួញឈើប្រចាំខេត្តព្រះវិហារឈ្មោះសិចរងការចោទថា “កំពុងកាប់និងដឹកជញ្ជូនឈើចេញពីព្រៃឡង់និងព្រៃព្រះរកា​ដោយបំពានច្បាប់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លិខិតមិត្តអ្នកអាន:មនុស្សស្និទ្ធនិងឈ្មួញឈើម្នាក់ ឈ្មោះ សិច បានបង្ហើបឲ្យដឹងថា ឈ្មួញឈើឈ្មោះ សិច បានបង់លុយឲ្យមន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចដែលទទួលសំណូកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ទើបមិនដែលប្រឈមនឹងការបង្ក្រាបពីអាជ្ញាធរគ្រប់ជាន់ថ្នាក់។ ក្រុមមន្ត្រីនិងអង្គកសរក្រីរដ្ឋាភិបាលបានលើកឡើងថា បញ្ហានេះកំពុងធ្វើឲ្យព្រៃឡង់ និងព្រៃព្រះរកាក្នុងខេត្តព្រះវិហារ​ប្រឈមនឹងសេចក្តីវិនាសក្នុងពេលឆាប់ៗនេះ ព្រោះឈ្មួញឈ្មោះ សិច ម្នាក់នេះព្រមទាំងឈ្មួញជាច្រើននាក់ទៀតនៅតែអាចដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ និងព្រៃព្រះរកា​ យ៉ាងគំហុកដោយគ្មានមន្ត្រីជំនាញ និងសមត្ថកិច្ចណាបង្ក្រាប​ឡើយ។ ប្រជាពលរដ្ឋនៅភូមិអូរទីទុយ ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ មកដល់ពេលនេះឈ្មួញឈ្មោះ សិច នៅតែធ្វើសកម្មភាពដឹកជញ្ជូនឈើពីតំបន់ព្រៃឡង់ និងព្រៃព្រះរកា យកទៅរក្សាទុកក្នុងទីតាំងមួយកន្លែងនៅចំណុចភូមិអូរទីទុយ យ៉ាងពេញបន្ទុក។ ក្រុមពលរដ្ឋបានឲ្យដ...
រាជរដ្ឋាភិបាលកម្ពុជាបានសម្តេចផ្អាកការជ្រើសរើសមន្ត្រីក្របខណ្ឌថ្មីនៅឆ្នាំ២០២២

រាជរដ្ឋាភិបាលកម្ពុជាបានសម្តេចផ្អាកការជ្រើសរើសមន្ត្រីក្របខណ្ឌថ្មីនៅឆ្នាំ២០២២

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:រាជរដ្ឋាភិបាលកម្ពុជាបានសម្តេចផ្អាកការជ្រើសរើសក្របខណ្ឌថ្មីឆ្នាំ ២០២២ហើយខាងក្រោមនេះជាសេចក្តីរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ:
ជំងឺកូវីដ-១៩នៅក្នុងប្រទេសកម្ពុជាថ្ងៃទី២១​នេះ អ្នកឆ្លងថ្មី៖៤នាក់ អ្នកជាសះស្បើយ ១២នាក់ អ្នកស្លាប់គ្មាន

ជំងឺកូវីដ-១៩នៅក្នុងប្រទេសកម្ពុជាថ្ងៃទី២១​នេះ អ្នកឆ្លងថ្មី៖៤នាក់ អ្នកជាសះស្បើយ ១២នាក់ អ្នកស្លាប់គ្មាន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បច្ចុប្បន្នភាព ជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ថ្ងៃទី២១​ ខែធ្នូ ឆ្នាំ២០២១ អ្នកឆ្លងថ្មី៖៤នាក់ អ្នកជាសះស្បើយ៖ ១២នាក់ អ្នកស្លាប់៖ គ្មាន សរុបតួរលេខ អ្នកឆ្លង៖ ១២០,៤២៧នាក់ អ្នកជាសះស្បើយ៖ ១១៦,៨១៥នាក់ អ្នកស្លាប់៖ ៣,០០៥ សូមអនុវត្ត ៣កុំ ៣ការពារ និង ២ចូលរួម ដើម្បីកម្ចាត់ជំងឺកូវីដ-១៩ ចេញពីព្រះរាជាណាចក្រកម្ពុជា...
អនុរដ្ឋមន្ត្រីការបរទេសវៀតណាមបានស្នេីកម្ពុជា​រៀបចំបើកច្រកទ្វារព្រំដែនមួយចំនួនឡើងវិញ

អនុរដ្ឋមន្ត្រីការបរទេសវៀតណាមបានស្នេីកម្ពុជា​រៀបចំបើកច្រកទ្វារព្រំដែនមួយចំនួនឡើងវិញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ​៖​ ក្នុងជំនួបពិភាក្សាគ្នាជាមួយ សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃនាថ្ងៃទី២០​ ខែធ្នូ​ ឆ្នាំ២០២១​នេះ លោក​ Nguyen Minh Vu បានអបអរសាទរដល់កម្ពុជាយកឈ្នះលើជំងឺកូវីដ-១៩​ យ៉ាងធំធេង ខណៈវៀតណាម​ កំពុងតែមានការប្រឈមកាន់តែខ្លាំងឡើងដដែល។ លោក​ Nguyen Minh Vu អនុរដ្ឋមន្ត្រីការបរទេសវៀតណាម បានស្នេីកម្ពុជា​រៀបចំបើកច្រកទ្វារព្រំដែនមួយចំនួនឡើងវិញ​ ព្រមទាំង​ពិភាក្សាគ្នារវាងប្រទេសទាំងពីរ​ ដើម្បីតំឡេីងច្រកទ្វារព្រំដែនថ្មីបន្ថែមទៀត។ លោក​បានលើកឡើងថា វៀតណាមស្នើដល់ភាគីកម្ពុជា ជួយពិនិត្យលទ្ធភាពរៀបចំបើកនូវច្រកទ្វារព្រំដែនមួយចំនួនឡើងវិញ ដែលមានច្រកទ្វារព្រំដែនមួយចំនួនមិនទាន់បានបើកដំណើរការនៅឡើយ ហើយក៏ដូចជាស្នើឱ្យមានការពិនិត្យ និងពិភាក្សាគ្នារវាងប្រទេសទាំងពីរ ដើម្បីរៀបចំឱ្យមានការតម្លើងនូវច្រកទ្វារព្រំដែនថ្មីបន្ថែមទៀត ព្រមទាំងស្នើឱ្យកម្ពុជាសហការរួមគ្នារៀបចំកិច្ចការងារពាក់ព័ន្ធមួយចំនួននៅតាមខ្សែបន្ទាប...
ក្រសួងសុខាភិបាល​​រកឃើញអ្នកឆ្លងថ្មី 07 (PCR) នាក់ទៀត ជាសះស្បើយ 11 នាក់ និងស្លាប់ «គ្មាន»

ក្រសួងសុខាភិបាល​​រកឃើញអ្នកឆ្លងថ្មី 07 (PCR) នាក់ទៀត ជាសះស្បើយ 11 នាក់ និងស្លាប់ «គ្មាន»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រសួងសុខាភិបាល​​រកឃើញអ្នកឆ្លងថ្មី 07(PCR)នាក់ទៀតជាសះស្បើយ 11នាក់និងស្លាប់«គ្មាន» ករណីឆ្លងសហគមន៍ 05 នាក់ អ្នកដំណើរពីបរទេស 02 នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ អ្នកឆ្លងសរុប= 120,423 នាក់ អ្នកជាសះស្បើយ= 116,803 នាក់អ្នកស្លាប់= 3,005 នាក់។