អ្នកនាំពាក្យរងក្រសួងមហសផ្ទៃ បញ្ជាក់ថា សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនក្មេងទំនើង ១២០នាក់ លើ ៥១ករណី រយៈពេល២សប្ដាហ៍ឆ្នាំថ្មី២០២៤!
ភ្នំពេញ ៖ លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា យោងតាមរបាយការណ៍ប្រចាំថ្ងៃក្នុងពីរសប្ដាហ៍ចុងក្រោយ គិតពីថ្ងៃទី២ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃបានបង្ក្រាបករណីក្មេងទំនើងទូទាំងប្រទេស សរុប ៥១ករណី និងឃាត់ខ្លួនជនសង្ស័យបាន ១២០ នាក់ដើម្បីចាត់ការតាមនីតិវិធី។
ការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល ក៏ដូចជាកម្រិតធ្ងន់បាននិងកំពុង តែធ្វើការជាមួយប្រជាពល រដ្ឋនៅតាមមូលដ្ឋាន ក្រោមការបញ្ជារផ្ទាល់ពី ស្នងការនគរបាលរាជធានីខេត្ត រហូតប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងប្រទេសបានដាក់វិធានការបង្ការទប់ស្កាត់និងបង្ក្រា បក្រុមក្មេងទំនើងដែលមួយចំនួន យើងបានសង្កេតឃើញថាបានបង្កើតជាក្រុមនៅតាមភូមិ ឃុំ សង្កាត់ និងគ្រឹះស្ថានអប់រំរដ្ឋ ឯកជនមួយចំនួន។នេះបើតាមការបញ្ជាក់បន្ថែមពី លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
អ្នកនាំពាក្យរងរូបនេះ បញ្ជាក់ទៀតថា ករណីបង្ក្រាបក្មេងទ...