មន្ត្រីសាខា ក.ប.ប. ខេត្តបាត់ដំបង រកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ និងហួសកាលបរិច្ឆេទប្រើប្រាស់ ៤៣គីឡក្រាមនៅផ្សារបាណន់
បាត់ដំបង៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ មន្រ្តីសាខា ក.ប.ប. ខេត្តបាត់ដំបង ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ នៅផ្សារបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់។
មន្ត្រីជំនាញ បានត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសម្បកវេចខ្ចប់ផលិតផលម្ហូបអាហារ។ ជាមួយគ្នានោះបានពន្យល់ណែនាំអាជីវករឱ្យយល់ដឹងកាន់តែច្បាស់អំពីច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងការបិទស្លាកតម្លៃប្រាក់រៀលលើផលិតផលទំនិញ និងសេវា ក្នុងគោលបំណងដើម្បីលើកស្ទួយរូបិយប័ណ្ណជាតិស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ និងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនរូមមាន៖
- ពពុះសណ្ដែក ចំនួន ១គីឡូក្រាម
- មីកំប៉ុង ចំនួន ៥៤កំប៉ុង ស្មើនឹង ៦គីឡូក្រាម
- ទឹកក្រូច ចំនួន ២៤ដបចំណុះ ១.៥លីត្រ ស្មើនឹង ៣៦គីឡូក្រាម
សរុប...








