ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បើកសវនាជំនុំជម្រះ ករណីលោក ស៊ុន សារឿន ឆបោកប្រាក់គេជាងកន្លៈលានដុល្លារ, ចៅក្រមសួរ, លោក ស៊ុន សារឿន ពិបាកឆ្លើយ
ភ្នំពេញ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ បានបើកសវនាជំនុំជម្រះ ករណីបុរសម្នាក់អះអាងជាមន្ត្រីយោធា ដែលរងបណ្តឹងឆបោកប្រាក់គេជាងកន្លៈលានដុល្លារ ហើយគេចវេសមិនព្រមសង។
សវនាការនេះ គឺធ្វើឡើងក្នុងបណ្តឹងរបស់លោក សុខ ច័ន្ទដារា ប្តឹងលោក ស៊ុន សារឿន អាយុ៥២ឆ្នាំ ឲ្យសងបំណុល ដែលគិតសរុបជាទឹកប្រាក់ចំនួន៥២៤ ១៤៥ដុល្លារ ហើយលោក ស៊ុន សារឿន បានជំពាក់ហើយមិនបានសង។
នៅក្នុងសវនាការអស់ជាច្រើនម៉ោង លោក រស់ ពិសិដ្ឋ អនុប្រធានសាលាដំបូងរាជធានី និងជាចៅក្រមជំនុំជម្រះក្នុងសំណុំរឿងនេះ បានសួរលោក ស៊ុន សារឿន ឲ្យពន្យល់បកស្រាយចំពោះសំណុំរឿងព្រហ្មទណ្ឌឆបោកប្រាក់ពីលោក សុខ ច័ន្ទដារ៉ា ជាងកន្លៈលានដុល្លារ ហើយចេញសែកអត់សាច់ប្រាក់ឲ្យម្ចាស់បំណុល។
ចំពោះសំណួរនេះ លោក ស៊ុន សារឿន ឆ្លើយថា «ចេញសែក ដោយសារលោក សុខ ច័ន្ទដារ៉ា ជំពាក់លុយខ្ញុំ»។
«ចុះបើគេជំពាក់លុយ ម៉េចចេញសែកជំពាក់គេ? សែកអត់លុយទៀត! តើលោកដឹងថា ខុសច្បាប់ទេ?...







