ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

អាជ្ញាធរខណ្ឌដូនពេញ ប្រមូលស្រ្តីរកសុីផ្លូវភេទរួមទាំងអ្នកគកជេរ(អ្នកចាប់ម៉ូយ) នៅជុំវិញរមណីយដ្ឋាន វត្តភ្នំ បានចំនួន១៣នាក់

អាជ្ញាធរខណ្ឌដូនពេញ ប្រមូលស្រ្តីរកសុីផ្លូវភេទរួមទាំងអ្នកគកជេរ(អ្នកចាប់ម៉ូយ) នៅជុំវិញរមណីយដ្ឋាន វត្តភ្នំ បានចំនួន១៣នាក់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ រដ្ឋបាលខណ្ឌដូនពេញ ចុះប្រមូលស្រ្តីរកសុីផ្លូវភេទ ដែលឈរនៅតាមរបង និង ក្រោមដើមឈើ រួមទាំងអ្នកគកជេរ(អ្នកចាប់ម៉ូយ) ជុំវិញរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ និង សួនច្បារមិត្តភាពកម្ពុជា-ថៃ ។ ដោយអនុវត្តតាមបទបញ្ជារបស់លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ នៅយប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ០៩:០០នាទីយប់ លោក យស យុទ្ធី អភិបាលរងខណ្ឌដូនពេញ បានដឹកនាំកម្លាំងប្រជាការពារខណ្ឌ បើកប្រតិបត្តិការចុះប្រមូលស្ត្រី រកស៊ីផ្លូវភេទ នៅជុំវិញរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ និង សួនច្បារមិត្តភាពកម្ពុជា-ថៃ។ ការបង្ក្រាបនេះ កម្លាំងប្រជាការពារខណ្ឌ បានប្រមូលស្ត្រីរកស៊ីផ្លូវភេទរួមទាំងអ្នកគួកជេរ(អ្នកចាប់ម៉ូយ)សរុបចំនួន១៣នាក់(ស្រី១១នាក់) បញ្ជូនមកសាលាខណ្ឌដូនពេញ ដើម្បីរៀបចំឯកសារ បញ្ជូនបន្តទៅ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ចាត់ការបន្តទៀត៕  ...
សម្ដេចក្រឡាហោម ៖ បញ្ហាអំពើហិង្សាផ្លូវភេទគ្រប់ទម្រង់ នៅតែជាក្ដីកង្វល់ ដែលទាមទារត្រូវដោះស្រាយជាចំបាច់

សម្ដេចក្រឡាហោម ៖ បញ្ហាអំពើហិង្សាផ្លូវភេទគ្រប់ទម្រង់ នៅតែជាក្ដីកង្វល់ ដែលទាមទារត្រូវដោះស្រាយជាចំបាច់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា បញ្ហាអំពើហិង្សាក្នុងគ្រួសារ ការរំលោភសេពសន្ថវៈ អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ ព្រមទាំងបញ្ហាគ្រឿងញៀន នៅតែជាក្ដីកង្វល់ ដែលទាមទារឲ្យភាគីពាក់ព័ន្ធត្រូវដោះស្រាយប្រកបដោយយុត្តិធម៌ និងត្រឹមត្រូវបំផុត។ សម្ដេចក្រឡាហោមស ខេង មានប្រសាសន៍បែបនេះ ក្នុងកម្មវិធីប្រកាសផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផែនការសកម្មភាពជាតិ ស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ដ្រី ២០១៩-២០២៣ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ។ សម្ដេចក្រឡាហោម បានបញ្ជាក់ថា «បញ្ហាអំពើហិង្សាក្នុងគ្រួសារ ការរំលោភសេពសន្ថវៈ អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ ព្រមទាំងបញ្ហាគ្រឿងញៀន នៅតែជាកង្វល់ចំពោះមុខរបស់យើងនៅឡើយ។ បញ្ហាទាំងអស់នេះ ទាមទារឱ្យយើងទាំងអស់គ្នាជាអ្នកពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខិតខំប្រឹងប...
សម្តេចតេជោ៖ តែងតាំង លោក អ៊ុក រ៉ាប៊ុន និងលោក លឹម គានហោ ជាអនុប្រធាន អនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ  ខេត្តសៀមរាប

សម្តេចតេជោ៖ តែងតាំង លោក អ៊ុក រ៉ាប៊ុន និងលោក លឹម គានហោ ជាអនុប្រធាន អនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ  ខេត្តសៀមរាប

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីថ្ងៃទី១៨មករា បានចេញសេចក្តីសម្រេចតែងតាំង លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាអនុប្រធាន គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនា សហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប។ សូមបញ្ជាក់ថា គម្រោងស្ថាបនា សហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប មានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ជាប្រធាន៕...
 មានអ្នកឆ្លងកូវីដ១៩ ថ្មី ២នាក់ ម្នាក់ជាកុមារអាយុ ១ឆ្នាំ និងម្នាក់ទៀត ជាពលករខ្មែរមកពីថៃ

 មានអ្នកឆ្លងកូវីដ១៩ ថ្មី ២នាក់ ម្នាក់ជាកុមារអាយុ ១ឆ្នាំ និងម្នាក់ទៀត ជាពលករខ្មែរមកពីថៃ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកថ្ងៃទី១៩ ខែមករានេះ​ថា មានករណីវិជ្ជមានវីរុសកូវីដ១៩ ចំនួន ២នាក់ទៀត កុមារជនជាតិឥណ្ឌូនេស៊ី អាយុ ១ឆ្នាំ បានឆ្លងពីឪពុកម្តាយ ដែល​កើតជំងឺកូវីដ១៩ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។ ចំណែកម្នាក់ទៀត ជាស្ត្រីពលករខ្មែរ ធ្វើដំណើរ​មកពីប្រទេសថៃ។ ​ នេះយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ករណីវិជ្ជមានវីរុសកូវីដ១៩ ចំនួន ២នាក់ថ្មីនេះ ​គឺម្នាក់ ជាកុមារា​ជនជាតិឥណ្ឌូនេស៊ី អាយុ ១ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅខេត្តសៀមរាប ជាកូនប្រុសរបស់បុរសអាយុ ៣៤ឆ្នាំ និងស្ត្រីអាយុ ៣៣ឆ្នាំ ដែលវិជ្ជមានវីរុសកូវីដ១៩ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ជាអ្នកដំណើរ​មកពីប្រទេសឥណ្ឌូនេស៊ី បន្តជើងហោះហើរ នៅប្រទេសសិង្ហបុរី មកដល់កម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់កុមារាខាងលើនេះ ផ្តល់​ដោយវិទ្យាស្ថានប៉ាស្ទ័រ​កម្ពុជា គឺវិជ្ជមានវីរុសកូវីដ១៩ ហើយបច្ចុប្បន្ន អ្នកជំងឺ ត្រូវ...
ធនាគារអភិវឌ្ឍន៍ជនបទ ៖ ជំរុញឲ្យកសិករពង្រឹងសមត្ថភាពដាំដុះបន្លែសុវត្ថិភាព និងចិញ្ចឹមសត្វ 

ធនាគារអភិវឌ្ឍន៍ជនបទ ៖ ជំរុញឲ្យកសិករពង្រឹងសមត្ថភាពដាំដុះបន្លែសុវត្ថិភាព និងចិញ្ចឹមសត្វ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កណ្តាល៖ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ បានស្នើសុំដល់បងប្អូនប្រជាកសិករ ត្រូវពង្រឹង និងពង្រីកសមត្ថភាពការដាំដុះបន្លែសុវត្ថិភាព ការចិញ្ចឹមសត្វ ឲ្យបានទិន្នផលខ្ពស់ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកជំនួសការនាំចូលពីក្រៅប្រទេស។ លោក កៅ ថាច បានបន្ថែមទៀតថា ដោយទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាល ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានកំពុងអនុវត្តគម្រោងហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាលចំនួន៥០ លានដុល្លារអាមេរិក ដោយអត្រាការប្រាក់តែ ០.៤២ភាគរយក្នុងមួយខែ តែប៉ុណ្ណោះ ដើម្បីធ្វើការផ្តល់ជូនដល់បងប្អូនកសិករ ធ្វើការពង្រីកការដាំដុះបន្លែ ចិញ្ចឹមសត្វ វារីវប្បកម្ម និងការផលិតកែច្នែ ខ្សែច្រវាក់ផលិតកម្មកសិកម្ម ។ បច្ចុប្បន្នការផ្គត់ផ្គង់បន្លែ ត្រីសាច់ ចូលទីផ្សាររបស់បងប្អូនប្រជាកសិករ នៅមានកំរិតនៅឡើយ និងមិនអាចឆ្លើយតបបានគ្រប់គ្រាន់ សម្រ...
សហគមន៍អេកូទេសចរណ៍សម្រស់ «កោះតាឃួន» នៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង

សហគមន៍អេកូទេសចរណ៍សម្រស់ «កោះតាឃួន» នៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ស្ទឹងត្រែង៖ កោះតាឃួន ជាកោះមួយក្នុងចំណោមកោះជាច្រើនទៀតនៅក្នុងសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន ដែលស្ថិត​នៅក្នុងភូមិជាំធំ ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។​ កោះនេះមានចំងាយប្រហែល២២ គីឡូម៉ែតពីក្រុងស្ទឹងត្រែងតាមផ្លូវជាតិលេខ ៧ ឆ្លងកាត់តាមស្ពានសេកុង កាត់តាមផ្លូវជាតិលេខ ៩ ដោយឆ្លងកាត់តាមស្ពានមេគង្គ ប្រហែល ២៥ គីឡូម៉ែត ដោយប្រើមធ្យោបាយ ឡាន ម៉ូតូ និងកាណូត។ កោះនេះ មានទំហំទទឹងប្រហែល ៧០ម៉ែត្រ និងបណ្តោយប្រហែល ១០០ ម៉ែត្រ ហើយមានឆ្នេរខ្សាច់ស្រស់ស្អាតលាតសន្ធឹងល្វឹងល្វើយគួរជាទីគយគន់សម្រាប់ភ្ញៀវទេសចរ ។ ឆ្នេរខ្សាច់នេះមានរាងជាថ្នាក់ៗ និងមានដើមជ្រៃតូចៗដុះជាគុម្ពដែលផ្តល់ជាម្លប់ និងជាជម្រក ហើយអាចបោះតង់ និងរៀបចំកម្មវិធីនានាបាន។ ចំណែកទឹកទន្លេវិញ មានពណ៌ខៀវស្រងាត់ មានទឹកហូររិចៗ និងមានជម្រៅរាក់ៗ ដែលអាចងូតទឹកលេងបានយ៉ាងសប្បាយ។ នៅលើកោះនេះ យើងក៏អាចមើលថ្ងៃលិចនៅពេលល្ងាច និងថ្ងៃរះនៅពេលព្រលឹមយ៉ាងស្រស់ស្អាត...
កម្ពុជា​ និង​ ថៃ នឹងច្បាប់ស្តីពី «ស្តង់ដានីតិវិធីប្រតិបត្តិ សម្រាប់កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់»

កម្ពុជា​ និង​ ថៃ នឹងច្បាប់ស្តីពី «ស្តង់ដានីតិវិធីប្រតិបត្តិ សម្រាប់កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៃរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងអភិវឌ្ឍន៏សង្គម និងសន្តិសុខមនុស្សនៃរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃបានបើកកិច្ចប្រជុំតាមវីដេអូ (Conference Video) ស្តីអំពី"ស្តង់ដានីតិវិធីប្រតិបត្តិ សម្រាប់កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់" នៅថ្ងៃទី​១៨​ ខែមករា ឆ្នាំ​២០២១ ។ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៏ គ ជ.ប.ជ បានដឹកនាំសម្របសម្រួលដើម្បីធ្វើការកែរសម្រួល លើសេចក្តីព្រាងអនុស្សរណៈដែលមិនទាន់មានការឯកភាពគ្នា។ កិច្ចប្រជុំនេះនិងពិភាក្សាលម្អិតតាមខ្លឹមសារដែលមានចែងនៅក្នុងកថាខ័ណ្ឌ​ និមួយៗនៃ​ ព្រះរាជាណាចក្រកម្ពុជា​ និងរាជរដ្ឋាភិបាលថៃឡង់ដ៍​ ។ អញ្ជេីញចូលរួមកិច្ចប្រជុំតាមវីដេអូនេះ​ មាន​តំណាងក្រសួងការងារ ក្រសួងយុត្តិធម៌ ក្រសួងការបរទេសសហប្រតិបត្តិការអន្តរជាតិ និងអគ្គស្នងការរងនគរបាលជាតិ ​ និង អង្គការ​ IOM ៕  ...
តុលាការខេត្តកំពត​ ពន្យាពេលសួរចម្លើយជនជាប់ចោទម្តងទៀត ពីបទឆបោកប្រាក់ជិតមួយសែនដុល្លារ​ ក្នុងករណីសាងសង់ផ្ទះ

តុលាការខេត្តកំពត​ ពន្យាពេលសួរចម្លើយជនជាប់ចោទម្តងទៀត ពីបទឆបោកប្រាក់ជិតមួយសែនដុល្លារ​ ក្នុងករណីសាងសង់ផ្ទះ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
កែប៖​ ​ ចៅក្រមសាលាដំបូងខេត្តកំពត​ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ​ បានពន្យាពេលជាលើកទី២​ មិនសាកសួរជនជាប់ចោទពីបទឆបោកប្រាក់ជិតមួយសែនដុល្លារ​ពីម្ចាស់សំណង់ម្នាក់​​ រស់នៅក្នុងក្រុងកែប​​ ខេត្តកែប។ លោក​ ឡុង កេសភីរម្យ ប្រធានសាលាដំបូងខេត្តកំពត និងជាចៅក្រមសើបក្នុងក្នុងសំណុំព្រហ្មភទណ្ឌ បានពន្យាពេលឲ្យជនជាប់ចោទឈ្មោះ​ ម៉ន​ សុខមាន អាយុ៤០ឆ្នាំ​ មានទីលំនៅភូមិកណ្តាល​ ឃុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត​ ដែលត្រូវបានលោក​ ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត ផ្តើមចោទប្រកាន់ពីបទឆបោក​ ហើយស្នើឲ្យចៅក្រមស៊ើបឃុំខ្លួនបុរសខាងលើនេះ ក្នុងពន្ធនាគារជាបណ្តោះ ដើម្បីធានាការសងប្រាក់ទៅម្ចាស់សំណង់។ កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះដែរ លោក​ ឡុង​​ កេសភីរម្យ គ្រោងសួរចម្លើយ​ ឈ្មោះ​ ម៉ន​ សុខមាន​ ដើម្បីបំភ្លឺលើបណ្តឹងរបស់អ្នកស្រី ប៉ុល​ លក្ខិណា​ ដែលបានប្តឹងទាមទារឲ្យសងប្រាក់ជំពាក់​ចំនួន៩៧៩៥៩ដុល្លារ​ ដែលខ្លួនបានទទួលយក ប៉ុន្ត...
នាយឧត្តមសេនីយ៍ យន្ត មីន បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយពីសកលវិទ្យាល័យភ្នំពេញ

នាយឧត្តមសេនីយ៍ យន្ត មីន បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយពីសកលវិទ្យាល័យភ្នំពេញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
រាជធានីភ្នំពេញ៖នាយឧត្តមសេនីយ៍ យន្ត មីន និងជារដ្ឋលេខាធិការក្រសួងការពារជាតិនិងជាអតីតមេបញ្ជាការយោធាខេត្តកោះកុង ទើបទទួលបានបណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយពីសាកលវិទ្យាល័យភ្នំពេញកាលពីថ្ងៃទី១៥ ខែមករាឆ្នាំ២០២១។ គោលដៅនៃការផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសនេះគឺសម្រាប់ឥស្សរជនឆ្នើមដែលមានស្នាដៃចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ដោយមើលឃើញពីសកម្មភាពនិងភាពឆ្នើមរបស់នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ អតីតអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាអតីតមេបញ្ជាការយោធាខេត្តកោះកុង សាស្ត្រាចារ្យ៣រូបនៃសាកលវិទ្យាល័យភ្នំពេញបានចុះស្រាវជ្រាវ និងសម្ភាសផ្ទាល់ជាមួយទាហាន មន្ត្រីរាជការ និងប្រជាពលរដ្ឋ ប្រមាណជា៥០នាក់នៅខេត្តចំនួនពីរ ខេត្តព្រះសីហនុនិងខេត្តកោះកុងដើម្បីធ្វើការវាយតម្លៃពីភាពស័ក្តិសមក្នុងការទទួលបានសញ្ញាបត្របណ្ឌិត...
ស្រ្តីជនជាតិកូរ៉េម្នាក់ទៅលេងកោះរ៉ុងខេត្តព្រះសីហនុភ្លេច បាត់នាឡិកា២គ្រឿងតម្លៃខ្ទង់ម៉ឺនដុល្លារ

ស្រ្តីជនជាតិកូរ៉េម្នាក់ទៅលេងកោះរ៉ុងខេត្តព្រះសីហនុភ្លេច បាត់នាឡិកា២គ្រឿងតម្លៃខ្ទង់ម៉ឺនដុល្លារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ស្ត្រីជនជាតិកូរ៉េម្នាក់ វ័យ៣០ឆ្នាំ រួមទាំងដៃគូរវិនិយោគជនជាតិកូរ៉េជាច្រើនអ្នកទៀតបានទៅលេងកម្សាន្តនៅកោះរ៉ុង ដោយស្នាក់នៅសណ្ឋាគាររ៉ូយ៉ាល់សេន (រីសត)កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ។ បន្ទាប់ពីបញ្ចប់ការដើរកម្សាន្តលើកោះ គាត់ចាកចេញពីសណ្ឋាគារ រ៉ូយ៉ាល់សេន ដោយជិះទូកឡើងទៅក្រុងព្រះសីហនុវិញ គឺ ក្នុងគោលបំណងចេញមកបន្តកម្សាន្តនៅទីនោះ ប៉ុន្តែពេលមកដល់សណ្ឋានគារក្រុងព្រះសីហនុ ក្រោយពីងូតទឹករួច ក៏រើយកសម្លៀកបំពាក់ និងរកនាឡិកាដៃដើម្បីពាក់ទៅបរិភោគ អាហារពេលល្ងាចជាមួយក្រុមការងារទើបដឹងថា បាត់កាបូប ក្នុងនោះមាននាឡិកាចំនួន២គ្រឿង រកមិនឃើញឡើយ។ ដោយសង្ស័យថា ភ្លេចក្នុងទូដែកនៅសណ្ឋានគារ ឬភ្លេចលើឆ្នេរលើកោះរ៉ុង ក៏ជួលទូកបកទៅសាកសួរ រួចខាងអ្នកគ្រប់គ្រងសណ្ឋាគានិងរុករកលើកោះនាថ្ងៃដដែរនៅតែមិនមានដំណឹងនៅឡើយទេ។ លុះរហូតដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១១ ព្រឹក បានមកដាក់ពាក្យបណ្តឹងនៅប៉ូលិសប៉ុស្តិ៍រដ្ឋបាលសុខសាន្ត ដើម្បីជួយស្វែងរក សម្ភារៈ...