លោកសន្តិបណ្ឌិត ខៀវ សុភ័គ អនុញ្ញាតឲ្យសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ចូលជួបសម្ដែងការគួរសម
ភ្នំពេញ៖ ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ លោកសន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឲ្យសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដឹកនាំដោយលោកឧកញ៉ា តែ តាំងប៉ ប្រធានសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម ។
ដោយមានការចូលរួមពីលោកអគ្គលេខាធិការ លោកអគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ព្រមជាមួយ អភិបាលរងខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ នៅទីស្ដីការក្រសួងមហាផ្ទៃ។
ក្នុងជំនួបពិភាក្សាការងារជាមួយលោក សន្តិបណ្ឌិត ខៀវ សុភ័គ សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានប្រគល់ជូននូវគ្រឿងឧបភោគ បរិភោគមួយចំនួន រួមមាន ទឹកត្រី ចំនួន ១២,០០០ដប និងទឹកស៊ីអុីវ ចំនួន ១២,០០០ដប ដើម្បីរួមចំណែកសម្រាលដល់ការលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង ស្ថិតនៅមូលដ្ឋាន...








