ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ស្ថានភាពអ្នកជំងឺរលាកសួតបង្កើតដោយមេរោគកូរ៉ាវីរុសប្រភេទថ្មីគ្មានរោគសញ្ញាធ្ងន់ធ្ងរទេ

ស្ថានភាពអ្នកជំងឺរលាកសួតបង្កើតដោយមេរោគកូរ៉ាវីរុសប្រភេទថ្មីគ្មានរោគសញ្ញាធ្ងន់ធ្ងរទេ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
យោងតាម លោក លី សុវណ្ណ ប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងនិងជំងឺឆ្លង CDC បានបញ្ជាក់ឲ្យដឹងថា រហូតដល់ម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ២៨ មករា ២០២០ ស្ថានភាពអ្នកជំងឺរលាកសួតបង្កឡើងដោយមេរោគកូរ៉ាវីរុសប្រភេទថ្មីគាត់មានសុខភាពល្អគ្មានរោគសញ្ញាធ្ងន់ធ្ងរទេ។ យើងងបានរកឃើញអ្នកប៉ះពាល់ និងជិះយន្តហោះជាមួយអ្នកជំងឺ រហូតពេលនេះពុំមានអ្នកចេញរោគសញ្ញាអ្វីនៅឡើយដែរ ។ លោកបានបន្ថែមថា «មន្រ្តីជំនាញនឹងបន្តតាមដានសុខភាពអ្នកប៉ះពាល់ជាមួយអ្នកជំងឺទាំងអស់ជារៀងរាល់ថ្ងៃហើយគ្រូពេទ្យថែទាំអ្នកជំងឺ គ្មានចេញរោគសញ្ញាអ្វីទេនិងគ្រប់គ្រូពេទ្យបំរើការនៅមន្ទីរពេទ្យក្រុងព្រះសីហនុ កំពុងបំរើការងារក្នុងមន្ទីរពេទ្យជាធម្មតា» ។ រហូតពេលនេះពុំទាន់រកឃើញករណីជំងឺកូរ៉ូណាវីរុសថ្មីទៀតទេ ។ ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥ ។  ...
សំនួរ​ និង​ចំលេីយ​ទាក់ទងនឹងចំណេះដឹង​ របៀបបង្ការជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាវីរុសប្រភេទថ្មី​

សំនួរ​ និង​ចំលេីយ​ទាក់ទងនឹងចំណេះដឹង​ របៀបបង្ការជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាវីរុសប្រភេទថ្មី​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សំនួរ​ និង​ចំលេីយ​នទាក់ទងនឹងចំណេះដឹង​ និងរបៀបបង្ការជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាវីរុសប្រភេទថ្មី​ ។
គណៈប្រតិភូ CEO Master Club ចូលជួបសម្តែងការគួរសមជាមួយ​​ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង

គណៈប្រតិភូ CEO Master Club ចូលជួបសម្តែងការគួរសមជាមួយ​​ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
គណៈប្រតិភូ CEO Master Club ដែលដឹកនាំ ដោយលោកគ្រូ អោម សេងបូរ៉ា បានជួបសម្តែងការគួរសមជាមួយ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ អំពីស្ថានភាពនិងឱកាសពាណិជ្ជកម្ម រវាងកម្ពុជានិងកូរ៉េខាងត្បូង សម្រាប់ជួយសហគ្រិនកម្ពុជា។ ការចូលរួមជួបសម្តែងការគួរសមនេះបានធ្វើឡើងក្នុងដំណើរទស្សនកិច្ចសិក្សាទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ និងកសាងភាពជាអ្នកដឹកនាំរបស់សមាជិក CEO Master Club នៅប្រទេសកូរ៉េខាងត្បូង ដែលផ្តើមពីថ្ងៃទី២៤ ដល់៣០ ខែមករា ឆ្នាំ២០២០។ សូមបញ្ជាក់ផងដែរថា ក្នុងដំណើរទស្សនកិច្ចនេះ ម្ចាស់ពានស្ថាបនិកឆ្នើមលោកគ្រូ អោម សេងបូរ៉ា ក៏បានអញ្ជើញចូលរួមធ្វើជាវាគ្មិនពិសេស ក្នុងបេសសកម្មជួយប្រជាពលករកម្ពុជានៅប្រទេសកូរ៉េខាងត្បូងឱ្យត្រៀមលក្ខណៈបម្លែងខ្លួនពីពលករទៅជាសហគ្រិនដ៏ជោគជ័យនាពេលអនាគតផងដែរ ក្នុងសិក្ខាសាលាដ៏ធំនៅទីក្រូស៊ូវ៉ុនកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ដែលមានបងប្អូនពលករ...
លោក​ម៉​ម​ ប៊ុ​ន​ហេង​ ថា៖​ ​រក​ឃើញ​​វីរុស​កូ​រ៉ូ​ណា​ នៅ​កម្ពុជា​គឺ​បាន​កើតឡើង​នៅ​ខេត្ត​ព្រះ​សីហ​នុ​

លោក​ម៉​ម​ ប៊ុ​ន​ហេង​ ថា៖​ ​រក​ឃើញ​​វីរុស​កូ​រ៉ូ​ណា​ នៅ​កម្ពុជា​គឺ​បាន​កើតឡើង​នៅ​ខេត្ត​ព្រះ​សីហ​នុ​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ​៖​ លោក​ ម៉​ម​ ប៊ុ​ន​ហេង​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ បាន​ប្រកាស​ថា​ បាន​រក​ឃើញ​មាន​វត្តមាន​វីរុស​កូ​រ៉ូ​ណា​ នៅ​កម្ពុជា​​ គឺ​បាន​កើតឡើង​នៅ​ខេត្ត​ព្រះ​សីហ​នុ​។​ ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ បាន​ប្រកាសបែបនេះ​ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​យប់​ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០២០​នេះ​ ពាក់ព័ន្ធ​នឹង​វីរុស​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​ ឈ្មោះកូ​រ៉ូ​ណា​ ដែល​កំពុង​រីក​រាលដាល​ជុំវិញ​ពិភពលោក​។​ ​អ្នកជំងឺ​ជា​ជនជាតិ​ចិន​ ភេទ​ប្រុស​ អាយុ​៦០​ឆ្នាំ​ ធ្វើ​ដំណើរ​មក​ពី​ក្រុង​វូ​ហាន​ ជាមួយ​គ្រួសារ​៤​នាក់​ តែ​វិជ្ជមាន​តែ​គាត់​ម្នាក់​។​ គាត់​ចេញដំណើរ​ពី​ក្រុង​ វូ​ហាន​ មក​ក្រុងព្រះសីហនុ​ កាលពី​ថ្ងៃ​ទី​២៣​ ខែមករា​ ចេញ​រោគ​សញ្ញា​ កាលពី​ថ្ងៃ​ទី​២៥​ មក​រា​ (​គ្រុនក្តៅ​ ហៀរ​សំបោរ​)​យក​វត្ថុ​វិភាគ​ កាលពី​ថ្ងៃ​ទី​២៦​ ខែមករា​ និង​វិជ្ជមាន​ នៅ​ថ្ងៃ​ទី​២៧​ ខែមករា​ ដោយ​វិ​ទ្យ​ស្ថាន​ ប៉ាស្ទ័រ​ ស្ថានភាព​ជំងឺ​សញ្ញា​ផ្ត...
សិស្សវិទ្យាល័យហ៊ុន សែន ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ដួលសន្លប់ជាបន្តបន្ទាប់ចំនួន១៤នាក់ 

សិស្សវិទ្យាល័យហ៊ុន សែន ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ដួលសន្លប់ជាបន្តបន្ទាប់ចំនួន១៤នាក់ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  មណ្ឌលគិរី៖ សិស្សវិទ្យាល័យហ៊ុនសែន កែវសីមា បានដួលសម្លប់ចំនួន១៤នាក់ទៀត នៅវេលាម៉ោង ២រសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ។ សមត្ថកិច្ចនគរបាលបានឲ្យដឹងថា សិស្សសាលាទាំងនោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព និងពេទ្យឯកជន ស្រុកកែវសីមា និងមន្ទីរពេទ្យបង្អែក ខេត្តមណ្ឌលគិរី។ មន្ត្រីជំនាញពាក់ព័ន្ធ នៅមិនទាន់ដឹងពីមូលហេតុនាំឲ្យសិស្សដួលសន្លប់ជាបន្តបន្ទាប់នោះនៅឡើយទេ ដោយរង់ចាំមន្ត្រីជំនាញក្រសួងសុខាភិបាលចុះពិនិត្យ និងវិភាគរោគសញ្ញាឲ្យបានត្រឹមត្រូវជាមុនសិន។ លោក ប៊ុន សួ ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរីឲ្យដឹងថា មន្ត្រីជំនាញបានបញ្ជូនរថយន្តសង្គ្រោះទៅកន្លែងកើតហេតុ ។ ហើយ ក្រុមការងារកំពុងស្រាវជ្រាវរកមូលហេតុដែលនាំឲ្យសិស្សដួលសន្លប់នេះ បានកើតឡើងចំនួន២ដងមកហើយក្នុងសប្ដាហ៍នេះ ។ សូមបញ្ជាក់ថា សិស្សស្រីចំនួន ១០នាក់ ដែលកំពុងសិក្សានៅវិទ្យាល័ហ៊ុនសែនកែវសីម៉ា ស្ថិតនៅក្នុងស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី បានដួលសន្លប...
 ខ្ទឹមសអាចការពារជំងឺនិងសំលាប់មេរោគឆ្លងតាមខ្យល់ដកដង្ហើមយ៉ាងមានប្រសិទ្ធិភាព

 ខ្ទឹមសអាចការពារជំងឺនិងសំលាប់មេរោគឆ្លងតាមខ្យល់ដកដង្ហើមយ៉ាងមានប្រសិទ្ធិភាព

បច្ចេកវិទ្យា, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខ្ទឹមសរអាចការពារជំងឺនិងសំលាប់មេរោគឆ្លងតាមខ្យល់ដកដង្ហើមថ្មីៗនេះបាន យាង៉ប្រសិទ្ធិភាពហើយមិនអស់លុយទៀត សូមជួយចែករំលែកដើម្បីជួយដល់សង្គមនិងក្រុមគ្រួសាររបស់អ្នក ដើម្បីឱ្យទាន់ពេលវេលា ។ ជំងឺមេរោគឆ្លងតាមខ្យល់ដកដង្ហើមថ្មីៗនេះងាយស្រួលឆ្លងណាស់និងធ្វើឱ្យយើងផ្តាសាយ ក្អក ហៀរសំបោរ ឈឺក្បាល ក្តៅ។ខ្ទឹមសមានឈ្មោះវិទ្យាសាស្រ្ត Allium Sativum L. ក្នុងខ្ទឹមសគឺមានឱសថសំខាន់ៗសម្លាប់មេរោគគឺAllixin, Liallyl Sulfide និងAjoene ( Antivirus )ធម្មជាតិការពារនិងព្យាបាលជំងឺគ្រុនផ្តាសាយដោយviru sនិងជំងឺផ្តាសាយដោយAH1N1និងសំលាប់មេរោគឆ្លងតាមខ្យល់ដកដង្ហើមអាចការពារនិងព្យាបាលបានផងដែរ ជំងឺគ្រុនដោយVirus យើងគ្មានថ្នាំពេទ្យណាអាចព្យាបាលបានឡើយ ថ្ងៃនេះខ្ញុំនិងចែករំលែកជាមួយលោកអ្នកអំពីការពារនិងព្យាបាលជំងឺទាំងអស់នេះនៅផ្ទះដោយងាយស្រួលជាមួយនឹងខ្ទឹមសគ្រាន់តែអស់500រតែប៉ុណ្ណោះ។ រៀបចំ: -ខ្ទឹមស3កំពឹ -ត្បាល់បុក ទឹកឆ្អិន1ស្លាបព្រាកាហ្វេ សំឡ...
យុវជនខ្មែរអ៊ីស្លាមម្នាក់ចាញ់បោកមេខ្យល់យកទៅធ្វើការនៅម៉ាឡេស៊ី  

យុវជនខ្មែរអ៊ីស្លាមម្នាក់ចាញ់បោកមេខ្យល់យកទៅធ្វើការនៅម៉ាឡេស៊ី  

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ យុវជនខ្មែរអ៊ីស្លាមម្នាក់ ដែលត្រូវបានមេខ្យល់បោកយកទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ហើយមិនឲ្យត្រឡប់មកស្រុកខ្មែរវិញ បានទាកទង សុំជួយអន្តរា គមន៍ មកមន្ត្រីជនខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបានត្រឡប់ មកប្រទេសកំណើតវិញ ។ យុវជនរងគ្រោះឈ្មោះវ៉ា ឆេង រស់នៅខេត្តព្រះវិហារ ត្រូវបានគេបោកយកទៅធ្វើការ នៅប្រទេសម៉ាឡេស៊ី  ហើយមិនឲ្យត្រឡប់មកស្រុកខ្មែរវិញ ។ បន្ទាប់ពីបានទទួលព័ត៌មាននេះភ្លាម លោកហេង សួរ រដ្ឋលេខាធិការ ក្រសួងការ ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទាក់់ទងទៅស្ថានទូតខ្មែរ ប្រចាំនៅប្រទេស ម៉ា ឡេស៊ី ដើម្បីស្វែងរកយុវជនរូបនោះ ដែលត្រូវគេបោកនៅប្រទេសម៉ាឡេស៊ីហើយ ។ លោកហេង សួរ រដ្ឋលេខាធិការ បានបញ្ជាក់ប្រាប់សាព័ត៌មាន ដេលីខ្មែរ តាមតេឡេក្រាមថា ខាងស្ថានទូតខ្មែរ នៅម៉ាឡេស៊ីបានទូរស័ព្ទគាត់ហើយ ។ គាត់ជាអ្នកមកពីខេត្តព្រះវិហារ គាត់ទៅម៉ាឡេស៊ីតាមរយះមេខ្យល់ខ្មែរម្នាក់ និងជនជាតិម៉ាឡេស៊ីម្នាក់ ។ លោកបន្តទៀត...
លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន បើកយុទ្ធនាការចែកម៉ាសដោយពុំគិតប្រាក់ជូនពលរដ្ឋនិងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ

លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន បើកយុទ្ធនាការចែកម៉ាសដោយពុំគិតប្រាក់ជូនពលរដ្ឋនិងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយកប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានបើកយុទ្ធនាការចែកម៉ាស ដោយពុំគិតប្រាក់ នៅថ្ងៃទី២៧ ខែមករានេះ ជូនដល់ភ្ញៀវទេសចរណ៍ ជាតិ-អន្តរជាតិ អាជីវករ ពលករ កម្មករអូសរទេះ អ្នករត់ម៉ូតូឌុប និងប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លើសពីនេះមានចែកនៅច្រកទ្វារព្រំដែនអន្តរជាតិ ខ្លងលឹង ខេត្តស្រៈកែវ នៃព្រះរាជាណាចក្រថៃ ហើយយុទ្ធនាការនេះ មានការចូលរួមពីមន្ត្រីក្រោមឱវាទ បិងមានការចូលរួមពីលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត និងសហការី ព្រមទាំងសមត្ថកិច្ចអន្តោប្រវេសន៍ថៃ ច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក មួយចំនួនទៀត នៅចំណុចច្រកចេញ-ចូលគល់ស្ពានមិត្តភាពកម្ពុជា-ថៃ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន បញ្ជាក់ប្រាប់ Daily-Khmer ឲ្យដឹងថា«ការចែកម៉ាសនេះ ក្នុងគោលបំណងជួយទប់...
ចូលឆ្នាំចិន៣ថ្ងៃ ភ្ញៀវទេសចរជាតិ អន្តរជាតិប្រមាណជិត៨ម៉ឺននាក់ ទៅលេងខេត្តសៀមរាប

ចូលឆ្នាំចិន៣ថ្ងៃ ភ្ញៀវទេសចរជាតិ អន្តរជាតិប្រមាណជិត៨ម៉ឺននាក់ ទៅលេងខេត្តសៀមរាប

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សៀមរាប៖ ភ្ញៀវទេសចរជាតិ អន្តរជាតិប្រមាណជិត៨ម៉ឺននាក់ បានទៅទស្សនា កម្សាន្ដនៅខេត្តសៀមរាប ក្នុងពិធីបុណ្យចូលឆ្នាំចិន  រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៥-២៦ ខែមករានេះ។ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាម បានបញ្ជាក់ថា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ខេត្តសៀមរាប មានភ្ញៀវទេសចរ សរុបមានចំនួនប្រមាណ ៧៨,៤៨៦នាក់ បានមកទស្សនាកម្សាន្ដ។ ភ្ញៀវអន្តរជាតិ មានចំនួន២៨,៤៨៦នាក់ កើនឡើង១៣.៩៦ភាគរយ និងភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ៥ម៉ឺននាក់ គឺមានការថយចុះ៩.០៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៩កន្លងទៅ។ ភ្ញៀវទេសចរ ភាគច្រើនបានទៅតំបន់រមណីយដ្ឋាននានា ដូចជារមណីយដ្ឋានអង្គរ, រមណីយដ្ឋានភ្នំគូលែន, រមណីយដ្ឋានបឹងទន្លេសាប, និងរមណីយដ្ឋាននានាជាច្រើនទៀត រួមនិងតំបន់ទេសចរណ៍កម្សាន្ដនានា ក្នុងក្រុងសៀមរាបផងដែរ ដូចជា នៅតាមសួនច្បារព្រះរាជដំណាក់ ព្រះអង្គចេក ព្រះអង្គចម, តំបន់ផាប់ស្ទ្រី (Pub Street), ផ្សាររា...
ក្រសួងសុខាភិបាល​កម្ពុជា អំពាវនាវដល់អ្នកលក់ម៉ាស់កុំតម្លេីង

ក្រសួងសុខាភិបាល​កម្ពុជា អំពាវនាវដល់អ្នកលក់ម៉ាស់កុំតម្លេីង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖​ ក្រសួងសុខាភិបាល​ សូមអំពាវនាវ​ អ្នកដែលលក់ម៉ាស់​ (mask) ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា​ សូមចូលរួមទប់ស្កាត់ការចម្លងវីរុសកូរ៉ូណាថ្មី​ (2019-nCoV) ។ កុំតម្លេីងថ្លៃ​ម៉ាស់​ ទុកលទ្ធភាពឲ្យបងប្អូនប្រជាពលរដ្ឋយេីងដែលមានតម្រូវការប្រេីម៉ាស់​ អាចទិញប្រេីបានផង​ ដេីម្បីជាកិច្ចចូលរួមការពារសុខភាពផ្ទាល់ខ្លួនលេីការចម្លងជំងឺនេះ​ និងជាបុណ្យកុសលសម្រាប់លោកអ្នកជាអ្នកលក់ម៉ាស់នេះផង។ ទន្ទឹមនឹងនោះ​ សូមបងប្អូនប្រជាពលរដ្ឋយល់ដឹងថា​ ប្រសិនបេីមិនមានម៉ាស់ទេនោះ​ ក៏អាចប្រេីកន្សែង​ ឫក្រដាសជូតមាត់​ សម្រាប់ទប់មាត់នៅពេលក្អកកណ្តាស់បាន​ ហេីយត្រូវលាងដៃភ្លាមក្រោយពេលក្អកកណ្តាស់ជាមួយសាប៊ូនិងទឹកស្អាត។ ខាងក្រោមនេះជាសារអប់រំសុខភាព​ ដែលលោកអ្នកអាចទាញយកមកប្រេីប្រាស់បានសម្រាប់កិច្ចការពារសុខភាពលោកអ្នកពីការចម្លងជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី​ (2019-nCoV) នេះ​ ៖...