ខេត្តព្រះសីហនុ មានភ្ញៀវទេសចរណ៍ជាង៨ម៉ឺននាក់ ទៅលេងកម្សាន្តក្នុងឱកាសចូលឆ្នាំចិន-វៀតណាម
ព្រះសីហនុ៖ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ទៅកម្សាន្តនៅខេត្តព្រះសីហនុយ៉ាងច្រេីនកុះករ ក្នុងឆ្នាំ២០២០ បានកើនឡើង បើធៀបរយះពេលដូចគ្នាក្នុងឆ្នាំ២០១៩ ។
លោក តាំង សុចិត្តគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឲ្យដឹងថា ក្នុងកំឡុងពេល៣ថ្ងៃនេះ គិតចាប់ពីថ្ងៃទី២៤ រហូតដល់ ថ្ងៃទី២៦មករានេះ មានភ្ញៀវទេសចរប្រមាណ ៨៧.៧៦៥នាក់ កើនឡើង ២៤.៥២%( ឆ្នាំ ២០១៩ មាន ៧០.៤៨០នាក់) ។
ភ្ញៀវជាតិប្រមាណនាក់ ៧៤.៤៩៥នាក់ កើនឡើង៦៧.១៧%(ឆ្នាំ ២០១៩ មាន ៤៤.៥៦០នាក់) ។
ភ្ញៀវអន្តរជាតិប្រមាណនាក់ ១៣.២៧០នាក់ ថយចុះ៤៨.៨០%(ឆ្នាំ ២០១៩ មាន ២៥.៩២០នាក់) ។
លោកប្រធានមន្ទីរទេសចរណ៍បញ្ជាកទៀតថា តាមព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុមានប្រមាណ ៤១ជើងហោះហើរ ថយចុះ២២ ជើង (ឆ្នាំ២០១៩ មាន ៦៣ជើង)
-ភ្ញៀវសរុបប្រមាណ ២.៩០៧នាក់ ថយចុះ៥៣.៨៥% (ឆ្នាំ២០១៩ មាន ៦.៣០០នាក់)
-ភ្ញៀវជាតិប្រមាណ១៣៥នាក់ ថយចុះ៣៧.១៧% (ឆ្នាំ២០១៩មាន ១៣៥នាក់)
-អន្តរជាតិប្រមាណ២.៧...








