ក្រសួងរសុខាភិបាល៖ ដាក់ឧបករណ៍ត្រួតពិនិត្យជំងឺឆ្លង នៅតាមច្រកព្រលានយន្តហោះទាំង៣នៅកម្ពុជា
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានដាក់ឧបករណ៍ត្រួតពិនិត្យជំងឺឆ្លង នៅច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ខេត្តព្រះសីហនុ និងសៀមរាប ដើម្បីធានាទប់ស្កាត់ការរាតត្បាតជំងឺរលាកសួតថ្មី កូរ៉ូណាវីរុស ឆ្លងចូលមកប្រទេស កម្ពុជា។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល បានសាព័ត៌មានក្នុងស្រុកនៅថ្ងៃទី២២ ខែមករានេះថា ជំងឺផ្លូវដង្ហើមនេះ កំពុងរាតត្បាតយ៉ាងខ្លាំងនៅប្រទេសចិន និងឆ្លងដល់ប្រទេសមួយចំនួនទៀត។ គិតមកដល់ពេលនេះ គេរកឃើញជំងឺនេះចំនួន ៤៤៥ករណី (ប្រទេសចិន ៤៤0 ប្រទេសថៃ ២ ប្រទេសជប៉ុន ១ កូរ៉េខាងត្បូង ១ និងសហរដ្ឋអាមេរិក ១)។ ក្នុងនោះស្លាប់ ៩នាក់ និងជាង ៣០នាក់ ជាសះស្បើយចេញពីមន្ទីរពេទ្យនៅប្រទេសចិន។
ប្រភេទមេរោគ កូរ៉ូណាវីរុសថ្មី ដែលរកឃើញដំបូងបង្អស់នៅថ្ងៃទី៧ ខែមករា ឆ្នាំ ២០២០ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី បាននាំចូលជំងឺទៅខេត្តក្រុងដទៃក្នុងប្រទេស ចិន ចំនួន ១៣ខេត្តហើយ។ អ្នកជំនាញបានអះអា...








