សម្តេចតេជោ នឹងអញ្ជើញចូលរួមពិធីបុណ្យទន្លេ នៅខេត្តបាត់ដំបង ថ្ងៃទី១៤ ខែមីនានេះ
ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមពិធីបុណ្យទន្លេ លើកទី៦ នៅខេត្តបាត់ដំបង នាថ្ងៃសៅរ៍ ទី១៤ ខែមីនានេះ។
មុនអញ្ជើញចូលរួមពិធីបុណ្យទន្លេ នៅបាត់ដំបង សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំសង្កាត់ក្រុងស្រុក និងខេត្តបាត់ដំបង នាព្រឹកថ្ងៃសៅរ៍ ទី១៤មីនាផងដែរ។
ពិធីបុណ្យទន្លេ លើកទី៦ ប្រារព្ធឡើង រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែមីនា ឆ្នាំ២០២០ នៅទីរួមខេត្តបាត់ដំបង ក្រោមប្រធានបទ «ទន្លេនៃសន្តិភាព និងទន្លេនៃវិបុលភាព»។
សូមបញ្ជាក់ថា ពិធីបុណ្យទន្លេ មានព្រឹត្តិការណ៍ទេសចរណ៍ជាច្រើន ត្រូវបានរៀបចំឡើង ដូចជា ព្រឹត្តិការណ៍កីឡា ការសម្ដែងសិល្បៈ និងការតាំងពិព័រណ៍ ជាដើម។
ក្រសួងទេសចរណ៍ បានប្រកាសថា ការរៀបចំពិធីបុណ្យទន្លេ ក៏ដូចជា ពិធីបុណ្យសមុទ្រ គឺមិនត្រឹមតែចង់ឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរ...








