ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម Gérard Larcher ប្រធានព្រឹទ្ធសភាបារាំង

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម Gérard Larcher ប្រធានព្រឹទ្ធសភាបារាំង

សង្គម និងកម្សាន្ត
បារាំង: សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះបានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ លោក Gérard Larcher ប្រធានព្រឹទ្ធសភាបារាំង ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងប៉ារីស ប្រទេសបារាំង ។ ក្នុងជំនួបនេះ លោក Gérard Larcher បានសម្តែងនូវកិច្ចបដិសណ្ឋារកិច្ចចស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រី របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងប្រទេសបារាំង និងបានរំឭកផងដែរ អំពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ និងនិយា យដោយទ្បែក រវាងស្ថាប័នព្រឹទ្ធសភាកម្ពុជា-បារាំង ក្នុងរយៈកាលប្រមាណ ២៥ ឆ្នាំ កន្លងមកនេះ ដោយគិតចាប់តាំងពីឆ្នាំ១៩៩៩ មក ។ ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយចំពោះជំនួបពិភាក្សាការងារនាឱកាសនេះ និងបានជម...
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល តំណាង សម្តេចធិបតី នាយករដ្ឋមន្ត្រី បានអញ្ជេីញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Sophie Viger នាយិកាសាលា Ecole 42 របស់បារាំង

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល តំណាង សម្តេចធិបតី នាយករដ្ឋមន្ត្រី បានអញ្ជេីញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Sophie Viger នាយិកាសាលា Ecole 42 របស់បារាំង

សង្គម និងកម្សាន្ត
ប៉ារីស: ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨​ ខែមករា ឆ្នាំ២០២៤នេះបានអនុញ្ញាតឱ្យលោកស្រី Sophie Viger នាយិកាសាលា Ecole 42 ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ។ ក្នុងជំនួបនេះ លោកស្រីនាយិកា Sophie Viger បានថ្លែងអំណរគុណ ឧបនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញា តឱ្យរូបលោកស្រី និងសហការី ចូលជួបសម្តែងការគួរសម និងបានជម្រាបជូនអំពីសកម្មភាពបណ្តុះបណ្តា លរបស់សាលា Ecole 42 ដែលជាស្ថាប័នអប់រំមានភាពច្នៃប្រឌិត ផ្នែកបច្ចេកវិទ្យា ដែលផ្តល់នូវការសិក្សាដោយឥតគិតថ្លៃជាមួយគោលបំណងផ្តល់ឱ្យសិស្សានុ សិស្សនូវជំនាញ និងចំណេះដឹងសម្រាប់អាជីពផ្នែកបច្ចេកវិទ្យា និងការអភិវឌ្ឍកម្មវិធីកុំព្យូទ័រ ។ គម្រូនៃកម្មវិធីអប់រំរបស់សាលា Ecole 42 គឺផ្តោតលើការរៀនសូត្របន្ត និងជាមួយមិត...
ក្រុមការងារក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យសកម្មភាពប្រជានេសាទ ប្រមូលផលជលផលរដូវត្រូវត្រីជាលើកទី២

ក្រុមការងារក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យសកម្មភាពប្រជានេសាទ ប្រមូលផលជលផលរដូវត្រូវត្រីជាលើកទី២

សង្គម និងកម្សាន្ត
ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នេះ ក្រុមការងារក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចុះទៅពិនិត្យសកម្មភាពប្រជានេសាទកំពុងប្រមូលផល ក្នុងខ្នើតទី២ និងថ្ងៃប្រមូលផលទី២ នៅដាយត្រីលេខ១៥ ក្នុងភូមិសាស្រ្តឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។ ការប្រមូលផលត្រីនៅដាយត្រីលេខ១៥ ទទួលបានទិន្នផលជាមធ្យមមានចំនួនប្រមាណ ៥០០គ.ក្រ/១ដាយ។ ប្រជានេសាទបានបង្ហាញអាម្មណ៍រីករាយ ដែលនៅឆ្នាំនេះទទួលបានផលច្រើនជាងឆ្នាំមុន។ គួរបញ្ជាក់ជូនថា រដូវត្រីត្រូវជាលើកទី២ ចាប់ផ្ដើមពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤។ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចង់ធ្វើប្រហុក ផ្អក ត្រីឆ្អើរ សូមរួសរាន់មកទិញត្រីនៅតាមដាយត្រីក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ៕...
កម្ពុជា និងអង្គការសហប្រជាជាតិដឹកនាំកិច្ចប្រជុំគណៈក្រុមប្រឹក្សាភិបាលដើម្បីពិនិត្យការអនុវត្តគម្រោងមុខរបរ និងការងារសមរម្យសម្រាប់យុវជនដំណាក់កាលទី២(DEYII) និងទិសដៅការងារថ្មី

កម្ពុជា និងអង្គការសហប្រជាជាតិដឹកនាំកិច្ចប្រជុំគណៈក្រុមប្រឹក្សាភិបាលដើម្បីពិនិត្យការអនុវត្តគម្រោងមុខរបរ និងការងារសមរម្យសម្រាប់យុវជនដំណាក់កាលទី២(DEYII) និងទិសដៅការងារថ្មី

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកJoseph Scheuer អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា កាលពីរសៀលថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៤ នេះ បានដឹកនាំកិច្ចប្រជុំគណៈក្រុមប្រឹក្សាភិបាលលើកទី៥ ដោយមានការចូលរួមពីទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ក្រសួងពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល តំណាងវិស័យឯកជន និងតំណាងយុវជន។ កិច្ចប្រជុំដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ គឺដើម្បីពិនិត្យលទ្ធផលគម្រោងស្តីពីមុខរបរ និងការងារសមរម្យសម្រាប់យុវជនដំណាក់កាលទី២ និងត្រៀមផែនការអនុវត្តគម្រោងដំណាក់កាលទី៣។ ក្នុងនោះសហប្រធានទាំងពីរ បានស្តាប់យ៉ាងយកចិត្តទុកដាក់ចំពោះបទបង្ហាញស្តីពីសមិទ្ធផលដំណាក់កាលទី២ដែលបង្ហាញឡើងដោយក្រុមលេខាធិការដ្ឋាន។ ក្រោយស្តាប់បទបង្ហាញ លោក​​រដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបានសមិទ្ធិផលក្នុងដំណាក់កាលទ...
យុទ្ធនាការអប់រំតាមសាលារៀននៅតែបន្តជូនដល់សិស្សានុសិស្សដែលជាអនាគតបញ្ញាវ័ន្តកម្ពុជា

យុទ្ធនាការអប់រំតាមសាលារៀននៅតែបន្តជូនដល់សិស្សានុសិស្សដែលជាអនាគតបញ្ញាវ័ន្តកម្ពុជា

សង្គម និងកម្សាន្ត
ភ្នំពេញ៖  មន្រ្តីសាខា ក.ប.ប. ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ សហការជាមួយមន្ត្រី នៃមន្ទីរពាណិជ្ជកម្ម និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត នៅ​ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នេះ បានចុះអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការហាឡាល និងផលវិបាកនៃគ្រឿងញៀន ជូនដល់សិស្សានុសិស្ស តំណាងសាលា លោកគ្រូ អ្នកគ្រូ និងអាជីវករ សរុបចំនួន ១,៦៧២នាក់ នៅសាលាបឋមសិក្សាជ្រៃបាក់ ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង វិទ្យាល័យ ហ៊ុន សែន ត្បែង ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ឆ្លៀតក្នុងឱកាសនោះ មន្ត្រីបានចែកផ្ទាំងរូបភាពផ្សព្វផ្សាយ (poster) ស្តីពីសុវត្ថិភាពម្ហូបអាហារដល់អ្នកចូលរួមចំនួន ៨០ផ្ទាំង និងបានចុះត្រួតពិនិត្យតាមតូបលក់ទំនិញក្នុងសាលា ដោយបានពន្យល់ណែនាំដល់អ្នកលក់ទាំងអស់ នូវលក្ខខណ្ឌអនាម័យក្នុងការតាំងលក់ទំនិញ ជាពិសេសម្ហូបអាហារផងដែរ៕...
អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានរៀបចំ បើកកិច្ចប្រជុំបូកសរុបការងារសុខភាពសត្វ និងផលិតកម្មសត្វប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤

អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានរៀបចំ បើកកិច្ចប្រជុំបូកសរុបការងារសុខភាពសត្វ និងផលិតកម្មសត្វប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤

សង្គម និងកម្សាន្ត
ភ្នំពេញ៖ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វក្នុងឱកាសបើកកិច្ចប្រជុំបូកសរុបការងារសុខភាពសត្វ និងផលិតកម្មសត្វប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ដែលរៀបចំឡើងនៅ​ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ។ កម្មវិធីនេះ មាន​ការ​អញ្ជើញ ចូលរួម ក្រោមអធិបតីភាព លោកស្រី​ ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក​​ តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដោយមានការអញ្ជើញចូលរួមពីសំណាក់ អនុរដ្ឋលេខាធិការ  លោក លោកស្រីថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ បន្ថែមពីនេះ​ មានការ​ចូលរួមពី អង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក លោកស្រីអគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោកប្រធាននាយកដ្ឋាន លោកនាយកវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ លោក លោកស្រីអនុប្រធាននាយកដ្ឋាន...
សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ អនុញ្ញាតឲ្យប្រធានគ្រប់គ្រងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ អនុញ្ញាតឲ្យប្រធានគ្រប់គ្រងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

សង្គម និងកម្សាន្ត
ទីក្រុងដាវ៉ូស៖  សហព័ន្ធស្វីស រសៀលថ្ងៃពុធ ទី១៧​ ខែមករា ឆ្នាំ២០២៤​ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Samantha Power ប្រធានគ្រប់គ្រងទីភ្នាក់ងារសហរដ្ឋអា​មេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស។ ក្នុងឱកាសនៃជំនួបនេះ លោកស្រី ប្រធានទីភ្នាក់ងារ USAID បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចធិបតី ដែលបានអនុញ្ញាតឱ្យលោកស្រី​ និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ហើយលោកស្រី​បានគោរពជម្រាបជូនសម្តេចធិបតី អំពីវឌ្ឍនភាពការងាររបស់ USAID នៅកម្ពុជា ពិសេសក្នុងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងការការពារកុមារតូច តាមរយៈកិច្ចសហប្រតិបត្តិការរវាង USAID និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់កម្មវិធីអប់រំ អនា...
សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ បានអនុញ្ញាតឲ្យ​បានអនុញ្ញាតរដ្ឋមន្ត្រីក្រសួងបរិវត្តកម្មឌីជីថលនៃប្រទេសជប៉ុន ពិភាក្សាគ្នាលើការបន្តកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល

សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ បានអនុញ្ញាតឲ្យ​បានអនុញ្ញាតរដ្ឋមន្ត្រីក្រសួងបរិវត្តកម្មឌីជីថលនៃប្រទេសជប៉ុន ពិភាក្សាគ្នាលើការបន្តកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល

សង្គម និងកម្សាន្ត
ទីក្រុងដាវ៉ូសះ សហព័ន្ធស្វីស រសៀលថ្ងៃពុធ ថ្ងៃទី១៧​ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Kono Taro រដ្ឋមន្ត្រីក្រសួងបរិវត្តកម្មឌីជីថល នៃប្រទេសជ​ប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស។ ជាកិច្ចចាប់ផ្តើម សម្ដេចធិបតីបានសម្ដែងនូវការស្វាគមន៍ និងក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយ លោក​​រដ្ឋមន្ត្រី និងសហការី និងបានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ជប៉ុន ឡើងដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» ដែលជាកម្រិតល្អប្រសើរបំផុតក្នុងប្រវត្តិនៃទំនាក់ទំនងកម្ពុជា-ជប៉ុន។ សម្ដេចធិបតីបានអរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែជួយគាំទ្រដល់កម្ពុជា ចាប់តាំងពីដំណាក់កាលស្វែងរកសន្ដិភាព រហូតដល់កម្ពុជាមានការអភិវឌ្ឍនរីកចម្រើនលើគ្រប...
ឧកញ៉ា ឡូវ ហ៊ឹង  បានសន្យាថា នឹងបន្តចូលរួមអភិឌ្ឍន៍មូលដ្ឋានជាមួយរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី

ឧកញ៉ា ឡូវ ហ៊ឹង បានសន្យាថា នឹងបន្តចូលរួមអភិឌ្ឍន៍មូលដ្ឋានជាមួយរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី

សង្គម និងកម្សាន្ត
កំពង់ចាម: ក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលមានឧកញ៉ា ឡូវ ហ៊ឹង ជាប្រធាន បានសន្យាបន្តចូលរួមអភិឌ្ឍន៍មូលដ្ឋានជាមួយរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ឱ្យកាន់តែរីកចម្រើនដើម្បីជាប្រយោជនដល់ប្រជាពលរដ្ឋ។ ក្នុងពិធីសំណេះសំណាល និងនាំយកអំណោយរបស់សម្ដេចធិបតី ជូនអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋមានជំងឺ និងពិនិត្យមើលការស្ថាបនាផ្លូវ ក្នុងមូលដ្ឋានឃុំទងត្រឡាច នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ឧកញ៉ា ឡូវ ហ៊ឹង បានថ្លែងថា ក្នុងអាណត្តិថ្មីនេះ ក្រុមការងារចុះជួយ ឃុំទងត្រឡាច បានបន្តដាក់ចេញនូវយន្តការប្ដេជ្ញាចិត្ត ក្នុងការចូលរួមកសាងនូវហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវចាក់បេតុង ដាក់លូរំដោះទឹក ដាក់ប្រព័ន្ធសូឡាបំភ្លឺផ្លូវ ដោះស្រាយបញ្ហាទឹកក្នុងរដូវបង្កបង្កើនផលស្រូវរបស់ប្រជាពលរដ្ឋ សាងសង់ផ្ទះជូនពលរដ្ឋក្រីក្រ និងឧបត្ថម្ភប្រាក់ជូនពលរដ្ឋងាយរងគ្រោះជាដើម។ ឧកញ៉ា ឡូវ ហ៊ឹង បានបន្តថា អាជ្ញ...
អភិសន្តិបណ្ឌិត ស សុខា បានអនុញ្ញាតជូនប្រតិភូ នៃសមាគមមូលនិធិសម្តេចតេជោ ដឹកនាំដោយ ឧកញ៉ា តែ តាំងប៉ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

អភិសន្តិបណ្ឌិត ស សុខា បានអនុញ្ញាតជូនប្រតិភូ នៃសមាគមមូលនិធិសម្តេចតេជោ ដឹកនាំដោយ ឧកញ៉ា តែ តាំងប៉ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

សង្គម និងកម្សាន្ត
ភ្នំពេញ:  អភិសន្តិបណ្ឌិត ស សុខា អនុញ្ញាតជូនប្រតិភូ នៃសមាគមមូលនិធិសម្តេចតេជោ ដឹកនាំដោយ ឧកញ៉ា តែ តាំងប៉ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងាររសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នេះ។ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនប្រតិភូនៃសមាគមមូលនិធិសម្តេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាដែលដឹកនាំដោយលោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសមាគម ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារនៅទីស្តីការក្រសួងមហាផ្ទៃ។ ក្នុងជំនួបនេះដែរក៏មានការអញ្ជេីញចូលរួមដោយរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកព្រមទាំងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាច្រេីនរូបទៀតផងដែរ៕...