ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

តាម​រឿង​ព្រេង​និទានតំណាលថា៖ «នំបញ្ចុក» ក្លាយមកពីណាក្យ នំដែល​ស្នំ​បញ្ចុក

តាម​រឿង​ព្រេង​និទានតំណាលថា៖ «នំបញ្ចុក» ក្លាយមកពីណាក្យ នំដែល​ស្នំ​បញ្ចុក

សង្គម និងកម្សាន្ត
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន​ សែនបានអំពាវដល់សមាជិកសមាជិការគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋទូទាំងប្រទេស សូមហូប «នំបញ្ចុកទាំងអស់គ្នា» នៅថ្ងៃទី៩ មិថុនា ២០១៩ ជាពិសេស នៅតាមវត្តអារាម សូមរៀបចំចង្ហាន់នំបញ្ចុកប្រគេនចង្ហាន់ព្រះសង្ឃផងដែរ។ ចំណែកខាងបងប្អូនខ្មែរឥស្លាម និងខាងវិហារគ្រឹស្ទសាសនាវិញ ក៏សូមអញ្ជើញហូបនំបញ្ចុកទាំងអស់គ្នា។ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណទុកជាមុនដល់ម្ចាស់ផ្ទះជួលកម្មករ និងរោងចក្រសហគ្រាសនានា ដែលនឹងរៀបចំនំបញ្ចុកសម្រាប់បងប្អូនកូនក្មួយកម្មករ កម្មការិនី ហូបជុំគ្នាមួយពេលអោយបានសប្បាយនៅថ្ងៃទី ៩ មិថុនា ខាងមុខនេះ ដែលបង្ហាញពីសេចក្តីស្រឡាញ់ និងសាមគ្គីភាព រវាងម្ចាស់ផ្ទះជួល និង កម្មករ កម្មការិនី និងជាមួយម្ចាស់រោងចក្រសហគ្រាស។  «ការហូបនំបញ្ចុក នៅថ្ងៃទី៩ មិថុនា ខាងមុខនេះ គឺបង្ហាញពីសាមគ្គីជាតិ និងឯកភាពជាតិ។ សូមកុំលាបពណ៌ដាក់គ្នា ជាពិសេសនំបញ្ចុប គឺជាអាហារអត្តសញ្ញាណជាតិរបស់យើង»។ សូមបញ្ជាក់ថា សម្តេចអគ្គ...
បក្សប្រឆាំងវែណេស៊ុយអេឡា ប្រកាសមិនចរចាជាមួយរដ្ឋាភិបាលទៀតទេ

បក្សប្រឆាំងវែណេស៊ុយអេឡា ប្រកាសមិនចរចាជាមួយរដ្ឋាភិបាលទៀតទេ

សង្គម និងកម្សាន្ត
លោក Juan Guaido ប្រធានគណបក្សប្រឆាំងរបស់ប្រទេសវែណេស៊ុយអេឡា បានប្រកាសកាលពីថ្ងៃសុក្រ ទី០៧ ខែមិថុនានេះថា គណបក្សប្រឆាំងមិនមានគម្រោងជួបចរចាជា មួយរដ្ឋាភិបាលរបស់ប្រទេសនេះនៅប្រទេសន័រវ៉េ នៅជុំថ្មីទៀតទេ ។ សូមរំលឹកថា កាលពីចុងខែឧសភាកន្លងទៅ ក្រុមតំណាងខាងគណបក្សប្រឆាំង និងក្រុមតំណាងខាងរដ្ឋាភិបាលរបស់ប្រទេសវែណេស៊ុយអេឡា បានជួបចរចាចំនួនពីរលើក នៅប្រទេសន័រវ៉េ ប៉ុន្តែមិនបានទទួលលទ្ធផលណាមួយនោះទេ ។ មន្ត្រីតំណាងខាងរដ្ឋាភិបាលវែណេស៊ុយអេឡា បានឲ្យដឹងថា មូលហេតុចំបងដែល នាំឲ្យកិច្ចចរចាត្រូវបរាជ័យ គឺដោយសារក្រុមតំណាងខាងគណបក្សប្រឆាំង បានទាមទារ ដដែលៗ ឲ្យលោកប្រធានាធិបតី Nicolas Maduro ចុះចេញពីតំណាង និងឲ្យលោក Juan Guaido ប្រធានគណបក្សប្រឆាំងឡើងកាន់តំណែងជំនួសវិញ ៕...
ក្រុមហ៊ុន Vkhmer Express បង្កើតឡើងសម្រាប់កូនខ្មែរទាំងអស់គ្នា

ក្រុមហ៊ុន Vkhmer Express បង្កើតឡើងសម្រាប់កូនខ្មែរទាំងអស់គ្នា

សង្គម និងកម្សាន្ត, សេដ្ឋកិច្ច និងវិនិយោគ
វីខ្មែរ អុិចប្រេស( Vkhmer Express )ជាក្រុមហ៊ុនមួយផ្តល់សេវាកម្មហៅតាក់ស៊ី កង់បី ដឹកអ្នកដំណើរតាមប្រពន្ធ័ Vkhmer’App ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ដោយស្នារដៃកូនខ្មែរ១០០% ទាំងទុនគំនិតរួមទាំងទុនវិនិយោគផងដែរ។ ការបង្កើតកម្មវិធី Vkhmer Express ​ក្នុងApp/play Store ក្នុងគោលបំណងរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា ក្នុងសម័យការពហុបច្ចេកវិទ្យាតិចណូឡូជី ជាមួយការប្រកួតប្រជែងទីផ្សារក្នុងប្រទេស និងក្នុងប្រទេសតំបន់អាស៊ាន និងក្នុងពិភពលោក។ លោកប៉ាត់ ចំណាន អគ្គនាយក Vkhmer Express បានបញ្ជាក់ថា ការដែលបង្កើតឡើងក្រុមហ៊ុននេះ គឺដើម្បីកូនខ្មែរទាំងអស់គ្នា មិនមែនជារបស់លោកម្នាក់ឯងនោះទេ ។​ ហើយផែនការណ៍របស់យើងVkhmer Express នឹងនាំចេញទៅប្រទេសវៀតណាម  ឥណ្ឌូនេស៊ី  ប្រសិនបើគេដោនឡូត  វីខ្មែរ  ទាំងនេះបញ្ជាក់ថា ជាអត្តសញ្ណាណរបស់ខ្មែរ ។...
សម្តេចតេជោចាត់ទុកសម្តី លោក លី ស៊ានឡុងថា ជាការប្រមាថពីការខិតខំរបស់កម្ពុជា

សម្តេចតេជោចាត់ទុកសម្តី លោក លី ស៊ានឡុងថា ជាការប្រមាថពីការខិតខំរបស់កម្ពុជា

សង្គម និងកម្សាន្ត
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានឆ្លើយតបវិញធ្ងន់ៗចំពោះ ភាសារបស់នាយករដ្ឋមន្ត្រីសឹង្ហបុរី ដែលប្រមាថជុំវិញការខិត ខំរបស់ប្រជាជនកម្ពុជា ក្នុងការរំដោះជាតិចេញពីរបបប្រ ល័យពូជសាសន៍ ប៉ុល ពត កាលពីជាង៤០ ឆ្នាំមុន។ សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍ថា" ខ្ញុំពិតជាមានការសោកស្តាយខ្លាំងណាស់ ដែលឯកឧត្តមនាយករដ្ឋមន្ត្រីសឹង្ហបុរី លោក លី ស៊ុនឡុង បានបង្ហោះតាមទំព័រហ្វេសប៊ុក កាលពីថ្ងៃទី៣១ ខែឧសភាកន្លងទៅ ដោយលើកឡើងថា៖ «ពេលដែលគាត់ (ឧត្តមសេនីយ៍ ព្រេម) ធ្វើជានាយករដ្ឋមន្ត្រី (ថៃ) គាប់ជួននឹងពេលដែលសមាជិក ASEAN (កាលនោះគ្នា យើង៥ ប្រទេស) រួមគ្នាប្រឆាំងការឈ្លានពានរបស់វៀតណាមមកលើកម្ពុជា និងប្រឆាំងរដ្ឋាភិបាលកម្ពុជា ដែលបានជំនួសខ្មែរក្រហម»។ ការលើកឡើងនេះបង្ហាញថា កាលនោះសឹង្ហបុរី បានគាំទ្ររបបប្រល័យពូជសាសន៍និងចង់ឲ្យរបបប្រល័យពូជសាសន៍វិលត្រ ឡប់មកកម្ពុជាវិញ។ សឹង្ហបុរីបានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រជដែលនាំដល់ការបង្កើតរដ្ឋាភិបាលចម្រុះត្រី...
នាវាចម្បាំងអាមេរិក និងរុស្ស៊ី ស្ទើរតែបុកគ្នានៅសមុទ្រចិនខាងកើត

នាវាចម្បាំងអាមេរិក និងរុស្ស៊ី ស្ទើរតែបុកគ្នានៅសមុទ្រចិនខាងកើត

សង្គម និងកម្សាន្ត
ទីភ្នាក់ងារព័ត៌មានរុស្ស៊ី Russia News Agency បានចុះផ្សាយថា នាវាចម្បាំងរបស់សហរដ្ឋអាមេរិក USS Chancellorsville បានធ្វើដំណើរទៅជិត និងស្ទើរតែបុកជាមួយនឹងនាវាពិឃាត Admiral Vinogradov នៅថ្ងៃសុក្រនេះ នៅសមុទ្រចិនខាងកើត ។ នាវាចម្បាំង USS Chancellorsville គឺជាប្រភេទនាវាចម្បាំងដែលត្រូវបានបំពាក់ដោយមីស៊ីលបាញ់តម្រង់គោលដៅ Guided missile cruise និងនាវាពិឃាត Admiral Vinogradov ត្រូវបានបំពាក់ដោយប្រព័ន្ធមីស៊ីលដ៏ទំនើប ។ នាយទាហានជើងទឹករុស្ស៊ី បាននិយាយថស ទង្វើរបស់នាវាចម្បាំងអាមេរិកថាជាឥរិយាបថដ៏គ្រោះថ្នាក់ និងមិនមានវិជ្ជាជីវៈជានាវាចម្បាំង ដែលធ្វើដំណើរតាមផ្លូវទឹកអន្តរជាតិ ៕...
សហរដ្ឋអាមេរិករឹតបន្តឹងទណ្ឌកម្មប្រេងលើវែណេស៊ុយអេឡា

សហរដ្ឋអាមេរិករឹតបន្តឹងទណ្ឌកម្មប្រេងលើវែណេស៊ុយអេឡា

សង្គម និងកម្សាន្ត
ប្រព័ន្ធផ្សព្វផ្សាយ Reuters News បានចុះផ្សាយនៅថ្ងៃសុក្រនេះថា ក្រសួងរតនាគារសហរដ្ឋអាមេរិក បានប្រកាសរឹតបន្តឹងទណ្ឌកម្មលើក្រុមហ៊ុនប្រេងរដ្ឋរបស់ប្រទេសវែណេស៊ុយអេឡាបន្ថែមទៀត ។ ប្រភពដដែលបានបន្តថា ការរឹតបន្តឹងទណ្ឌកម្មអាមេរិក គឺសំដៅលើការរឹតបន្តឹងការនាំចូលវត្ថុរាវ (Diluents) ក្នុងប្រទេស ដើម្បីយកទៅលាយទៅជាប្រេងឥន្ធនៈ ដែលវត្ថុរាវនេះ វែណេស៊ុយអេឡាបាននាំចូលពីអាមេរិក ប៉ុន្តែអាមេរិកឈប់លក់ឲ្យវែណេស៊ុយអេឡា ។ សហរដ្ឋអាមេរិកមិនត្រឹមតែឈប់លក់វត្ថុរាវ (Diluents)ឲ្យវែណេស៊ុយអេឡាទេ គឺថែមទាំងហាមមិនឲ្យប្រទេសផ្សេងទៀតលក់ឲ្យវែណេស៊ុយអេឡាផងដែរ ៕...
រដ្ឋាភិបាល​ស្វី​ស​នៅ​តែ​គាំទ្រដល់​ដំណើរការ​ របស់មន្ទីរពេទ្យ​គន្ធ​បុប្ផា

រដ្ឋាភិបាល​ស្វី​ស​នៅ​តែ​គាំទ្រដល់​ដំណើរការ​ របស់មន្ទីរពេទ្យ​គន្ធ​បុប្ផា

សង្គម និងកម្សាន្ត
ភ្នំពេញ​៖​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ជួប​សម្តែង​ការ​គួរសម​ និង​ជម្រាបលា​របស់លោក​ Ivo​ Sieber​ ឯកអគ្គរដ្ឋទូត​សហព័ន្ធ​ស្វី​ស​នៅ​រសៀល​ថ្ងៃ​ទី​៦​ ខែមិថុនា​ ឆ្នាំ​២០១៩​ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​សូម​អរគុណ​ដល់​រដ្ឋាភិបាល​ស្វី​ស​ នៅតែ​បន្ត​គាំទ្រ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ ដែល​ជា​មន្ទីរពេទ្យ​មួយ​ដែល​មាន​សារសំខាន់​សម្រាប់​កុមារ​កម្ពុជា​។​ លោក​ Ivo​ Sieber​ ឯកអគ្គរដ្ឋទូត​សហព័ន្ធ​ស្វី​ស​ បាន​​កោតសរសើរ​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​បង្កើត​នូវ​មូលនិធិ​ ដើម្បី​គាំទ្រ​ ទៅ​ដល់​ដំណើរ​របស់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​។​ ហើយ​រដ្ឋាភិបាល​ស្វី​ស​នៅ​តែ​ខិតខំ​បន្ត​កៀរគរ​ប្រភព​គាំទ្រ​ពី​ឯកជន​ និង​ផ្នែក​ពាក់ព័ន្ធ​ផ្សេងៗ​ ដើម្បី​ទ្រទ្រង់​ដល់​ដំណើរការ​ នៃ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​នេះ​។​ ​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​  បាន​...
ADB វាយតម្លៃថា កម្ពុជាវិនិយោគមិនទាន់គ្រប់គ្រាន់ ក្នុងការស្រាវជ្រាវលើវិស័យកសិកម្ម

ADB វាយតម្លៃថា កម្ពុជាវិនិយោគមិនទាន់គ្រប់គ្រាន់ ក្នុងការស្រាវជ្រាវលើវិស័យកសិកម្ម

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក Andrew Brubaker ប្រធានក្រុមវាយតម្លៃរបស់ ADB បានលើកឡើងនៅក្នុងកិច្ចប្រជុំស្តីពី វឌ្ឍនភាព និងពង្រីកកិច្ចគាំទ្រ វិស័យកសិកម្មក្នុងប្រទេសកម្ពុជា (ការវាយតម្លៃឯករាជ្យនៅក្នុងធនាគារអភិវឌ្ឍន៍អាស៊ី) នៅថ្ងៃទី៦ ខែ មិថុនា ឆ្នាំ២០១៩ នេះថា សម្រាប់គោលការណ៍របស់ ADB ក្នុងវិស័យកសិកម្មនេះ ក្នុងករណីចាំបាច់របស់ ADB ត្រូវស្វែង រកមេរៀននានា និងការរៀនសូត្រនូវប្រធានបទរបស់គម្រោង ដែលបានអនុវត្តន៍នាពេលកន្លងមក ដើម្បីពង្រីកសមត្ថភាព ស្ថាប័ន និងការដោះស្រាយក្នុងបរិបទពិបាកៗក្នុងវិស័យកសិកម្ម ព្រមទាំងភាពស្មុកស្មាញនៅក្នុងការរចនាគម្រោង។ ADB នឹងពង្រីកសខ្សែសង្វាក់តម្លៃកសិកម្មនៅកម្ពុជា ដោយបន្ថែមគុណតម្លៃទៅក្នុងធាតុចូល ព្រមទាំងខ្សែសង្វាក់ផ្គត់ផ្គង់ តាមរយៈកំណែទម្រង់គោលនយោបាយ ដែលជាសកម្មភាពមានសក្តានុពល។ ចំពោះការផ្តល់ ហិរញ្ញប្បទាន សម្រាប់កម្មវិធីអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មភាវូបនីយកម្មស្រូវ-អង្ករវិញ ជាគម្រោងធ្វើឲ្យធន់ទៅនិងអាកាស ធា...
កូរ៉េខាងត្បូងកំពុងទប់ស្កាត់ជម្ងឺផ្តាសាយជ្រូក ដែលឆ្លងចូលពីកូរ៉េខាងជើង

កូរ៉េខាងត្បូងកំពុងទប់ស្កាត់ជម្ងឺផ្តាសាយជ្រូក ដែលឆ្លងចូលពីកូរ៉េខាងជើង

សង្គម និងកម្សាន្ត
កសិដ្ឋានចិញ្ចឹមជ្រូកចំនួន៣៤៧កន្លែងនៅកូរ៉េខាងត្បូង កំពុងទទួលរងផលប៉ះពាល់ពីជម្ងឺផ្តាសាយជ្រូក ដោយជម្ងឺនេះឆ្លងចូលពីកូរ៉េខាងជើងតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ ដែលនេះបើតាមការចុះផ្សាយរបស់ AP កាលពីថ្ងៃពុធ ទី០៥ ខែមិថុនានេះ ។ លោក អូ ប៊ីយ៉ឹង សឹក (Oh Byeong Seok) នាយកគ្រប់គ្រងផ្នែកនយោបាយនៃក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទរបស់ប្រទេសកូរ៉េខាងត្បូងបានប្រកាសថា ក្រសួងបានធ្វើតេស្តឈាមលើសត្វជ្រូកនៅក្នុង កសិដ្ឋានចំនួន៣៤៧កន្លែងនៅទូទាំងប្រទេស ។ លោក អូ ប៊ីយ៉ឹង សឹក បានបន្ថែមថា ការធ្វើតេស្តឈាមលើសត្វជ្រូកនេះ ត្រូវបានធ្វើឡើងក្រោយពីជម្ងឺផ្តាសាយជ្រូក បានផ្ទុះឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសនេះ ដែលនាំឲ្យប៉ះពាល់ដល់ប្រាក់ចំណូលខាងកសិកម្ម និងធ្វើឲ្យប៉ះ ពាល់ដល់ប្រជាពលរដ្ឋកូរ៉េខាងត្បូងផងដែរ ។ មន្ត្រីក្រសួងកសិកម្មបាននាំយកជ្រូកចំនួន១៦៨ក្បាល ពីកសិដ្ឋាននានានៅក្បែរព្រំដែនជាប់ជាមួយកូរ៉េខាងជើង ទៅធ្វើតេស្តឈាម ខណៈដែលជម្ងឺផ្តាសាយជ្រូក...
សម្តេច​តេ​ជោហ៊ុន សែន ថា៖ មិនមាន​អង្ករ​សិប្ប​និម្មិត្ត​ទេគ្រាន់តែ​ជា​សង្គ្រាមចិត្តសាស្ត្រ​ប៉ុណ្ណោះ

សម្តេច​តេ​ជោហ៊ុន សែន ថា៖ មិនមាន​អង្ករ​សិប្ប​និម្មិត្ត​ទេគ្រាន់តែ​ជា​សង្គ្រាមចិត្តសាស្ត្រ​ប៉ុណ្ណោះ

សង្គម និងកម្សាន្ត
​ភ្នំពេញ​៖សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា នៅលើ​ពិភពលោក​នេះ មិនមាន​នរណា អាច​ផលិត​អង្ករ​សិប្ប​និម្មិត្ត​បាន​នោះទេ​។ ការបង្កើត​ព័ត៌មាន​អំពី​អង្ករ​សិប្ប​និម្មិត្ត ឬ​អង្ករ​ផ្លា​ស្ទិ​ច គ្រាន់តែ​ជា​សង្គ្រាមចិត្តសាស្ត្រ​តែប៉ុណ្ណោះ​។ ​សម្តេច​តេ​ជោ បានប្រកាសបែបនេះក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ផ្នែក​សុខាភិបាល មកពី​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ ​ប្រមាណ ១,៣៥៦​នាក់  នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ នៅព្រឹក​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៩ ។​ សម្តេច​តេ​ជោ បានបញ្ជាក់ថា គ្រាន់តែ​ធ្វើ​ស្រូវ​អង្ករ​មែនទែន ក៏​ធ្លាក់​ថ្លៃ ជួប​បញ្ហា​ទៅហើយ​។ ដូច្នេះ​ចុះ​ទម្រាំ​ផលិត​ជា​អង្ករសិប្ប​និម្មិត្ត គឺ​ត្រូវការ​បច្ចេកវិទ្យា និង​ចំណាយ​ច្រើន​ក្នុង​ការផលិត​អង្ករ​សិប្ប​និម្មិត្តនេះ​។​​ជាមួយនឹង​ការប្រកាស​ថា មិនមាន​អង្ករ​សិប្ប​និម្មិត្ត សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​របស់​អង្ករ​កម្ពុជា ទៅនឹង​ប្រ...