ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីអញ្ជើញចុះពិនិត្យមើលកសិដ្ឋានដាំដុះបន្លែសុវត្ថិភាពក្នងផ្ទះសំណាញ់ស្ថិតនៅឃុំជ័យធំ ស្រុកខ្សាច់កណ្តាល
ស្រុកខ្សាច់កណ្តាល,ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការីនៅថ្ងៃទី១៦ ខែសីហាឆ្នាំ២០២៥នេះ បានអញ្ជើញចុះពិនិត្យមើលដំណើរការកសិដ្ឋានជ័យធំ ដែលមានទីតាំង ស្ថិតនៅភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ការអញ្ជើញចុះពិនិត្យមើល ទីតាំងដាំដុះបន្លែនៅកសិដ្ឋាន ខាងលើ របស់ឯកឧត្តមបណ្ឌិត កៅ ថាច គឺស្របពេលដែលសព្វថ្ងៃនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាកំពុងតែជំរុញការផលិតបន្លែក្នុងស្រុកឲ្យបានច្រើន បង្កើតការងារនៅមូលដ្ឋាននិងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅជនបទឲ្យកាន់តែប្រសើរឡើង ដើម្បីលើកស្ទួយកសិករអ្នកដាំដុះ សំរាប់ផ្គត់ផ្គង់តម្រូវការអ្នកបរិភោគប្រចាំថ្ងៃ។
បច្ចុប្បន្ននេះ កសិដ្ឋានជ័យធំ កំពុងតែដាំដុះបន្លែសុវត្ថិភាពក្នងផ្ទះសំណាញ់ ដោយអនុវត្តបច្ចេកទេសដាំតាម បទដ្ឋាន GAP គិតពីសុវត្ថិភាពអ្នកប្រើប្រាស់ហើយកសិដ្ឋាននេះ មានដាំដុះ ខាត់ណាដើមប៉ោង ស្ព...








