ឥឡូវ ប្រជាកសិករមានសភាពសប្បាយចិត្ត ព្រោះអាចលក់ស្រូវបាន ទោះបីតម្លៃស្រូវនៅធ្លាក់ចុះ
ភ្នំពេញ:ថ្ងៃទី ២១ សីហា ២០២៥ ក្រុមហ៊ុន សុីធី រ៉ាយស៍ អុីមផត អិចផត ខូ អិលធីឌី City Rice Import Export Co., Ltd(រោងម៉ាស៊ីនកិនស្រូវ ឡាយសែ)បានបន្តប្រមូលទិញស្រូវពីប្រជាកសិករ នៅតំបន់ជិតខាង និងតាមរយៈការដឹកជញ្ជូនដោយឡានបែន។
ជាមួយគ្នានេះ ក្រុមហ៊ុនក៏មានការសហការជាមួយឈ្មួញកណ្ដាល ដើម្បីទិញស្រូវតាមវាលនៅតំបន់ឆ្ងាយផងដែរ។សំរាប់ថ្ងៃនេះក្រុមហ៊ុនប្រមូលបានជាង ១០០ឡានបែន ស្មើនឹង ១,០០០ តោនស្រូវសើម និងទិញតាមរយៈឈ្មួញកណ្ដាលប្រមាណ ៣០ឡាន ស្មើនឹង ១,២០០ តោន។ ទោះបីជាលេីសកម្រិតបន្តិច ក្រុមហ៊ុនក៏នៅតែព្យាយាមប្រមូលឲ្យបានអស់ ដើម្បីជួយសម្រួលដល់ប្រជាកសិករ កុំឲ្យស្រូវសល់តាមវាល។
គោលបំណងសំខាន់របស់ក្រុមហ៊ុន គឺដើម្បីជួយទប់ស្កាត់ការ
ទំលាក់តំលៃរបស់ឈ្មួញកណ្ដាលមួយចំនួន និងកុំឲ្យប្រទេសជិតខាងដូចជា វៀតណាម អាចទំលាក់តម្លៃស្រូវតាមអំពើចិត្តបាន។ ក្រុមហ៊ុនសូមប្តេជ្ញាថា នឹងបន្តការទិញស្រូវពីប្រជាកសិករ ឱ្យបានទូលំទូលាយ និងសកម្មជានិច្...








