ឧត្តមសេនីយ៍ឯក សុខ វាសនា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ រយៈពេល ៩ខែ ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពោធិ៍រៀង
ព្រៃវែង ៖ នៅថ្ងៃសុក្រ ១៧ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពោធិ៍រៀង ខេត្តព្រៃវែង អញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ រយៈពេល ៩ខែ ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពោធិ៍រៀង ខេត្តព្រៃវែង ដែលប្រារព្ធនៅសាលាស្រុកពោធិ៍រៀង។
អញ្ជើញចូលរួមក្នុងកម្មវិធីនេះរួមមាន ឯកឧត្ដម-លោកជំទាវ ក្រុមការងារថ្នាក់ជាតិចុះជួយស្រុក និងឃុំ, ប្រធាននិងសមាជិកក្រុមប្រឹក្សារស្រុក, គណៈអភិបាលស្រុកនិងនាយករដ្ឋបាល, ប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក, មេឃុំ និងសមាជិកក្រុមប្រឹក្សាឃុំ, ប្រធាននារីឃុំ, នាយប៉ុស្តិ៍រដ្ឋបាល និងមណ្ឌលសុខភាព,ស្មៀនឃុំ និងជំនួយការដ្ឋបាល,មន្រ្តីរដ្ឋបាលស្រុក ប្រធានភូមិ និងប្រជាពលរដ្ឋជាច្រើនរូបផងដែល។
ជាកិច្ចចាប់ផ្ដើម លោក យស ស៊ីណាត អភិបាលស្រុក ឡើងអានរបាយការណ៍សង្ខេបស្ដីពី សកម្មភាពការងាររយៈពេល៩ខែ ...








