ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

កម្ពុជា ស្នើ​វៀតណាម ជួយផ្គត់ផ្គង់​ថាមពល​អគ្គិសនី  ដើម្បី​ជួយ​សម្រួល​តម្រូវការ នៅពេល​បច្ចុប្បន្ន

កម្ពុជា ស្នើ​វៀតណាម ជួយផ្គត់ផ្គង់​ថាមពល​អគ្គិសនី  ដើម្បី​ជួយ​សម្រួល​តម្រូវការ នៅពេល​បច្ចុប្បន្ន

សង្គម និងកម្សាន្ត
​ ​ភ្នំពេញ​៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល បានអនុញ្ញាត​ឲ្យ​លោក LE BIEN CUONG ទីប្រឹក្សា​ពាណិជ្ជកម្ម ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា ជួបនិង​ពិភាក្សា​ការងារ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង។  លោក LE BIEN CUONG បានប្រគល់​ជូន​លោកម​រដ្ឋមន្ត្រី នូវ​លិខិត​ជូនពរ​របស់រដ្ឋមន្ត្រី​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​យ​ជាតិខ្មែរ​។ លោក ស៊ុយ សែម បានស្នើ​វៀតណាម បន្ថែម​ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី ដើម្បី​ជួយ​សម្រួល​តម្រូវការ នាពេល​បច្ចុប្បន្ន​។​ លោក​រដ្ឋមន្ត្រីស៊ុយ សែម បានស្នើឲ្យរ​ដ្ឋ​មន្ត្រី​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម សូមជួយ​គាំទ្រ​នូវ​សំណើ​របស់​កម្ពុជា តាមរយៈ​អគ្គិសនី​កម្ពុជា ឲ្យ​ជួយ​បន្ថែម​ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី ចំនួន​៥០​មេ​ហ្គា​វ៉ា​ត់​បន្ថែមទៀត តាម​ច្រក​ចូ​វ​ដុក ដើម្បី​ដោះស្រាយ​នូវ​ការខ្វះខាត​នាពេល​បច្ចុប្...
មន្ត្រីកាំកុងត្រូល​ខេត្តតាកែវ​ ត្រួតពិនិត្យ​ចំណីអាហារ​ ​ក្នុង​ផ្សារ​តាកែវ​ និង​តាម​ដេប៉ូ​លក់​ស្រា​បៀរ​ 

មន្ត្រីកាំកុងត្រូល​ខេត្តតាកែវ​ ត្រួតពិនិត្យ​ចំណីអាហារ​ ​ក្នុង​ផ្សារ​តាកែវ​ និង​តាម​ដេប៉ូ​លក់​ស្រា​បៀរ​ 

សង្គម និងកម្សាន្ត
តាកែវ​៖​ សាខា​កាំកុងត្រូល​ខេត្តតាកែវ​ នឹង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ៤​ កើត​ ខែចេត្រ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ពុទ្ធសករាជ​ ២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​៨​ ខែមេសា​ ឆ្នាំ​២០១៩​ បាន​ត្រួតពិនិត្យ​ចំណីអាហារ​ គ្រឿង​កំប៉ុង​ ដាក់​លក់​នៅ​ក្នុង​ផ្សារ​តាកែវ​ នឹង​ដេប៉ូ​លក់​ស្រា​បៀរ​មួយ​ចំនួន​នៅ​ក្រុង​ដូន​កែវ​។​ ​លោក​ ប៉ោ​ លាង​គង់​ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ​ បាន​មាន​ប្រសាសន៍​ថា​ ការ​ត្រួតពិនិត្យ​ចំណីអាហារ​ និង​គ្រឿង​ឧបភោគ​ បរិភោគ​កំពុង​ដាក់​តាំង​លក់​នៅ​ផ្សារ​តាកែវ​ និង​តាម​ដេប៉ូ​លក់​ស្រ​បៀរ​ផ្សេងៗ​នៅ​ក្នុង​ក្រុង​ដូន​កែវ​ មន្ត្រី​ជំនាញ​បាន​រក​ឃើញ​ងៀត​បបែល​១០​គីឡូ​កន្លះ​ និង​ផ្សិត​កំប៉ុង​ធំ​២៧​កំប៉ុង​ ដែល​ហួស​កាល​បរិ​ច្ឆេ​ប្រើប្រាស់​។​ ​លោក​ ប៉ោ​ លាង​គង់​ បន្ថែម​ទៀត​ថា​ បន្ទាប់​ពី​បាន​រក​ឃើញ​នូវ​សារ​ធាតុគីមី​ លើ​ងៀត​បបែល​ និង​គ្រឿង​កំប៉ុង​ និង​ស្រា​បៀរ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស...
ឆេះអគាររដ្ឋបាលសាលាខេត្តតាកែវ

ឆេះអគាររដ្ឋបាលសាលាខេត្តតាកែវ

សង្គម និងកម្សាន្ត
តាកែវ៖ វេលាម៉ោងប្រមាណជាង១១ ព្រឹកថ្ងៃទី០៨  ខែមេសា  ឆ្នាំ ២០១៩ អគ្គីភ័យបានឆាបឆេះអាគាររដ្ឋបាលមួយផ្នែកឈាងខាងត្បូង នៃរដ្ឋបាលខេត្តតាកែវ ខូចខាតអស់ជាង ១០ភាគរយ ដោយឡែកសម្ភារៈសរុបនៃការខូចខាតជាក់ស្តែងនៅមិនទាន់ដឹងនៅឡើយ។ បើយោងតាមលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការរងនគរបាលខេត្តតាកែវ បានឲ្យដឹងថាកំម្លាំង ពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានប្រើប្រាស់ទឹកអស់ ៤រថយន្ត បច្ចុប្បន្នកំម្លាំងជំនាញពន្លត់បានទាំងស្រុងហើយ៕  ...
 កម្ពុ​ជាមាន​សមត្ថភាព ​រស់​ដោយ​ខ្លួនឯង ដោយ​ឯករាជ្យ មិន​ស្ថិតក្រោម​គំនាប និង​ទារុណកម្ម​សេដ្ឋកិច្ច​ពីបរទេស

 កម្ពុ​ជាមាន​សមត្ថភាព ​រស់​ដោយ​ខ្លួនឯង ដោយ​ឯករាជ្យ មិន​ស្ថិតក្រោម​គំនាប និង​ទារុណកម្ម​សេដ្ឋកិច្ច​ពីបរទេស

សង្គម និងកម្សាន្ត
​ ភ្នំពេញ៖ ​ស​ម្តេច​តេ​ជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា  ​«ចាប់ពី​ពេលនេះ កម្ពុ​ជាមាន​សមត្ថភាព និង​លទ្ធភាព​ដកដង្ហើម​រស់​ដោយ​ខ្លួនឯង ដោយ​ឯករាជ្យ មិន​ស្ថិតក្រោម​គំនាប និង​ទារុណកម្ម​សេដ្ឋកិច្ច​បរទេស​ណា​ទេ​»  ។ ​សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​ដូច្នេះ កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០១៩ នេះ ក្នុង​ពិធី​សម្ពោធ​បើក​អោយ​ដំណើរការ​ជា​ផ្លូវការ​នូវ “​សារមន្ទីរ​ព្រះ​ស្រី​ឦសាន​វរ្ម័ន​” ដែលជា​សារមន្ទីរ​ជាតិ បង្ហាញ​អំពី​ប្រវត្តិ​សាវតា​សេដ្ឋកិច្ច និង​រូបិយវត្ថុ​របស់​ខ្មែរ​យើង តាំងពី​សម័យកាល​ហ្វូណន​មកម្ល៉េះ​។ ​សម្តេច​តេ​ជោ  បាន​បញ្ជាក់បន្ថែមថា ក្រោម​ការដឹកនាំ​របស់​សម្តេច គឺ​កម្ពុជា​បាន​ពង្រឹង​កំណើន​សេដ្ឋកិច្ចជាតិ ក្នុង​រង្វង់​ជាង ៧% ដែល​ពេលនេះ កម្ពុ​ជាមាន​សមត្ថភាព និង​លទ្ធភាព​ដកដង្ហើម​រស់​ដោយ​ខ្លួនឯង ដោយ​ឯករាជ្យ មិន​ស្ថិតក្រោម​គំនាប និង​ទារុណកម្ម​សេដ្ឋកិច្ច​បរទេស​ណា​ទេ​។​ ​សូម​រម...
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិក

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិក

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកបានដឹកនាំគណៈប្រតិភូកងទ័ពកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការនៅសហរដ្ឋអាមេរិចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩។ ដំណើរទស្សនកិច្ចនេះ គឺធ្វើឡើងតាមការអញ្ជើញរបស់មេបញ្ជាការ បញ្ជាការដ្ឋានប្រតិបត្តិការពិសេស តំបន់ប៉ាស៉ីហ្វិក នៃកងទ័ពសហរដ្ឋអាមេរិក និងផ្តល់កិត្តិយសជូនលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចូលរួមក្នុងសិក្ខាសាលាអន្តរជាតិ ស្តីពីប្រតិបត្តិការពិសេស តំបន់ប៉ាស៉ីហ្វិក « PASOC 19» ដើម្បីរឹតបណ្តឹងចំណងមិត្តភាព និងសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-អាមេរិក។ ដំណើរទស្សនកិច្ចលោក ឧត្តមសេនីយ៍ឯង ហ៊ុន ម៉ាណែត បង្ហាញឲ្យឃើញថា សហរដ្ឋអាមេរិក នៅតែបន្តធ្វើការយ៉ាងជិតស្និតជាមួយព្រះរាជាណាចក្រកម្ពុជា គឺផ្ទុយស្រឡះពីការបកស្រាយរបស់ក្រុមប្រឆាំងមួយចំនួន ដែលខំបំប៉ោងថា សហរដ្ឋអាមេរិក បានដាក់មេទ័ពកម្ពុជាមិនឲ្យទៅ...
មនុស្ស១៣នាក់ស្លាប់ និងជិត១០០របួស ក្នុងការវាយប្រហារតាមអាកាសពីអារ៉ាប៊ី សាអូឌីតនៅយេមែន

មនុស្ស១៣នាក់ស្លាប់ និងជិត១០០របួស ក្នុងការវាយប្រហារតាមអាកាសពីអារ៉ាប៊ី សាអូឌីតនៅយេមែន

សង្គម និងកម្សាន្ត
យ៉ាងហោចណាស់មនុស្សចំនួន១៣នាក់ ដែលភាគច្រើនជាកុមារបានបាត់បង់ជីវិត និងមនុសុ្សប្រមាណជិយ១០០នាក់ផ្សេងទៀតបានរងរបួស ក្នុងការវាយប្រហារតាមអាកាសពីសំណាក់កងកម្លាំងចម្រុះអន្តរជាតិដឹកនាំដោយប្រទេសអារ៉ាប៊ី សាអូឌីត នៅប្រទេសយេមែន កាលពីថ្ងៃអាទិត្យ ទី០៧ ខែមេសា ឆ្នាំ២០១៩នេះ ។ ប្រភពដដែលបានបន្តថា កងកម្លាំងចម្រុះអន្តរជាតិ បានវាយប្រហារតាមអាកាសលើសាលារៀនមួយកន្លែងនៅទីក្រុង Sanaa នៃប្រទេសយេមែន ខណៈដែលកុមារកំពុងសិក្សា និងបានបាត់បង់ជីវិតដោយគ្មាកំហុសបន្តិចសោះ ។ កងកម្លាំងចម្រុះអន្តរជាតិ ដឹកនាំឲ្យអារ៉ាប៊ី សាអូឌីត បានវាយប្រហារតាមអាកាសសំដៅសម្លាប់ក្រុមសកម្មប្រយុទ្ធរបស់ពួកឧទ្ទាម ហ៊ូទី ដែលគាំទ្រដោយអ៊ីរ៉ង់ ប៉ុន្តែជនរងគ្រោះពិតប្រាកដ គឺកុមារស្លូតត្រង់ទៅវិញ ៕...
ភ្លើងឆេះព្រៃនៅកូរ៉េខាងត្បូងប៉ះពាល់ប្រជាពលរដ្ឋកាន់តែច្រើន

ភ្លើងឆេះព្រៃនៅកូរ៉េខាងត្បូងប៉ះពាល់ប្រជាពលរដ្ឋកាន់តែច្រើន

សង្គម និងកម្សាន្ត
    មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញពីភ្លើងឆេះ ព្រៃដ៏មហន្តរាយនៅកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍ ទី០៦ ខែមេសា ឆ្នាំ២០១៩នេះ ខណៈដែលភ្លើងឆេះព្រៃបាន ចាប់ផ្តើមឆាបឆេះរាលដាលយ៉ាងលឿនតាំងពីថ្ងៃព្រហស្បតិ៍ ទី០៤ខែឆ្នាំដដែលនេះ ។ ប្រធានាធិបតីរបស់កូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានប្រកាសអាសន្នថ្នាក់ជាតិអំពីគ្រោះមហន្តរាយភ្លើងឆេះព្រៃនេះ ដែលភ្លើងព្រៃបានឆាបឆេះរាលដាលយ៉ាងឆាប់រហ័សចាប់ផ្តើមពីខេត្ត Gangwon តាមបណ្តោយឆ្នេរសមុទ្រភាគខាងកើត ។ លោក Choi Jin-ho ប្រធានភ្នាក់ងារពន្លត់អគ្គិភ័យនៅខេត្ត Gangwon បានអោយដឹងថា ប្រជាពលរដ្ឋ ប្រមាណជាង៤០០០នាក់បានភៀសខ្លួនចេញពីផ្ទះសម្បែង ខណៈដែលភ្លើងឆេះព្រៃបានលេបត្របាក់ផ្ទៃដី ព្រៃអស់ជាង៥០០ហិកតា និងឆេះបំផ្លិចបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ចំនួន១៩៨ខ្នង ៕...
អំពើហិង្សានៅសហភាពមីយ៉ានម៉ាលើជនមូស្ល៊ីមរ៉ូហ៊ីងយ៉ានៅតែកើតមានដដែល

អំពើហិង្សានៅសហភាពមីយ៉ានម៉ាលើជនមូស្ល៊ីមរ៉ូហ៊ីងយ៉ានៅតែកើតមានដដែល

សង្គម និងកម្សាន្ត
នាយទាហានរដ្ឋាភិបាលសហភាព មីយ៉ានម៉ា បានប្រកាសថា ជនមូស្ល៊ីមចំនួន៦នាក់ បានបាត់បង់ជីវិតនិង៩នាក់ផ្សេងទៀតបានរងរបួស ក្នុងការវាយប្រហារតាមអាកាសពីសំណាក់កងកម្លាំងរដ្ឋាភិបាល ទៅលើរដ្ឋ រ៉ាឃីន ភាគខាងលិច ។ នាយទាហានមីយ៉ានម៉ាដដែលបានបន្តថា ក្រុមជនមូស្ល៊ីមទាំងនោះ មានទំនងទំនងយ៉ាងជិតស្និទ្ធជាមួយក្រុមភេរវករនៅតំបន់មជ្ឈិមបូព៌ា និងបានបង្កើតជាចលនាប្រដាប់អាវុធប្រឆាំងរដ្ឋាភិបាលនៅលើទឹកដី នៃរដ្ឋ រ៉ាឃីន មីយ៉ានម៉ា ។ សូមរំលឹកថា ចាប់តាំងពីឆ្នាំ២០១៧រហូតដល់ដើមឆ្នាំ២០១៩នេះ វិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ា មិនទាន់ត្រូវបាន ដោះស្រាយនៅឡើយទេ ខណៈជនមូស្ល៊ីមរ៉ូហ៊ីងយ៉ាប្រមាណជាង៧៥ម៉ឺននាក់ បានរត់ភៀសខ្លួនទៅកាន់ ប្រទេសបង់ក្លាដែស ដោយសារការបង្ក្រាបពីកងកម្លាំងយោធាមីយ៉ានម៉ា ៕...
រដ្ឋមន្ត្ក្រីក្រសួងពាណិជ្ជកម្ម ប្រាប់វិនិយោគិនជប៉ុន ឲ្យជួយផ្សព្វផ្សាយពីសក្តានុពលទីក្រុងធម្មជាតិគិរីរម្យ

រដ្ឋមន្ត្ក្រីក្រសួងពាណិជ្ជកម្ម ប្រាប់វិនិយោគិនជប៉ុន ឲ្យជួយផ្សព្វផ្សាយពីសក្តានុពលទីក្រុងធម្មជាតិគិរីរម្យ

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានជំរុញវិនិយោគិនជប៉ុន ត្រូវសហការជាមួយអគ្គនាយកដ្ឋានណិជ្ជកម្ម ដើម្បីផ្សព្វផ្សាយគម្រោងអភិវឌ្ឍន៍ទីក្រុងធម្មជាតិគិរីម្យ ដែលហ៊ុំព័ទ្ធដោយតំបន់អេកូទេសចរណ៍បៃតង  ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ និងប្រែក្លាយគម្រោងមួយ ឱ្យទៅជាគំរូនៃការអភិវឌ្ឍទីក្រុងធម្មជាតិ នៅតាមប្រទេសក្នុងតំបន់។ ក្នុងជំនួបជាមួយលោក ថាក់ខិឈិ អ៊ីហ្ស៊ូកា (Takeshi Izuka) នាយកក្រុមហ៊ុន A2A Town (Cambodia) Co., Ltd  កាលពីថ្ងៃសុក្រ ទី០៥ ខែមេសា ឆ្នាំ២០១៩ លោកប៉ាន សូរស័ក្តិ បានបង្ហាញការគាំទ្រចំពោះគម្រោងអភិវឌ្ឍន៍ទីក្រុងធម្មជាតិគិរីម្យ និងលើកទឹកចិត្តក្រុមហ៊ុនសហការជាមួយមន្ត្រីជំនាញរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីបង្កើតព្រឹត្តិការណ៍ពិព័រណ៍ផ្សេងៗ សំដៅទាក់ទាញវត្តមានភ្ញៀវទេសចរ និងវិនិយោគិន ឱ្យចូលមកទស្សនា និងស្វែងយល់អំពីសក្តានុពលនៅកម្ពុជា។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសរសើរគំនិតច្នៃប្រឌិតរបស់លោក ថា...
លោក​ជំទាវ អគ្គស្នងការ​រង​នគរបាល​ជាតិ​៖​ ជំរុញ​ឲ្យ​មន្ត្រី​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស​ និង​អាជីវកម្ម​ផ្លូវភេទ

លោក​ជំទាវ អគ្គស្នងការ​រង​នគរបាល​ជាតិ​៖​ ជំរុញ​ឲ្យ​មន្ត្រី​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស​ និង​អាជីវកម្ម​ផ្លូវភេទ

សង្គម និងកម្សាន្ត
​ ​ភ្នំពេញ​៖​ លោក​ជំទាវ​នាយ​ឧត្តមសេនីយ៍​ យក់​ សុខា​ អគ្គស្នងការ​រង​នគរបាល​ជាតិ​បាន​ជំរុញ​ដល់​មន្ត្រី​នគរបាល​ប្រឆាំង​ការ​ជូ​ញ​ដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ត្រូវ​ខិតខំ​បន្ថែម​ទៀត​ ក្នុង​ការ​ទប់ស្កាត់​ និង​បង្ក្រាប​ការ​ជូ​ញ​ដូរ​មនុស្ស​ និង​អាជីវកម្ម​ផ្លូវភេទ​ ខណៈ​ករណី​នេះ​នៅ​តែ​កើតឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​នៅ​ប្រទេស​កម្ពុជា​នោះ​។​ ​មាន​ប្រសាសន៍​នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ និង​អាជីវកម្ម​ផ្លូវភេទ​ ឆ្នាំ​២០១៨​ និង​លើក​ទិស​ដៅ​ការងារ​ ឆ្នាំ​២០១៩​នា​ព្រឹក​ថ្ងៃ​ទី​៥​ ខែមេសា​ ឆ្នាំ​២០១៩​នេះ​ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​លោក​ជំទាវ​នាយ​ឧត្តមសេនីយ៍​ យក់​ សុខា​ បាន​លើក​ឡើង​ថា​ ក្នុង​នាម​ យើង​ជា​នគរបាល​រក​យុត្តិធម៌​ និង​ប្រឆាំង​ការ​ជូ​ញ​ដូរ​មនុស្ស​ត្រូវ​តែ​ស្រាវជ្រាវ​រក​ករណី​ខាងលើ​ នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​បំផុត​ ដើម្បី​ធ្វើ​យ៉ាងណា​ស្វែងរក​ចាប់ខ្...