ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

តម្លៃប្រេងឥន្ធនៈនៅប្រទេស ហ្ស៊ីមបាបវ៉េ កើនឡើងដល់៣.៣៣ដុល្លារអាមេរិកក្នុងមួយលីត្រ

តម្លៃប្រេងឥន្ធនៈនៅប្រទេស ហ្ស៊ីមបាបវ៉េ កើនឡើងដល់៣.៣៣ដុល្លារអាមេរិកក្នុងមួយលីត្រ

សង្គម និងកម្សាន្ត
តម្លៃប្រេងឥន្ធនៈនៅប្រទេស ហ្ស៊ីមបាបវ៉េ បានកើនឡើងខ្ពស់បំផុតនៅលើពិភពលោក ដែលប្រេងសាំងធម្មតា (gasoline) ១លីត្រ មានតម្លៃ ៣.៣៣ ដុល្លារអាមេរិក និងប្រេងម៉ាស៊ូត (diesel) ១លីត្រ មានតម្លៃ ៣.១១ ដុល្លារអាមេរិក ខណៈដែលតម្លៃប្រេងឥន្ធនៈជាមធ្យមនៅលើពិភពលោក មានតម្លៃក្នុងរង្វង់១ដុល្លារអាមេរិក ក្នុង១លីត្រ។ តម្លៃប្រេងឥន្ធនៈកើនឡើងខ្ពស់កប់ពពកនេះ បានរុញច្រានឲ្យប្រជាពលរដ្ឋចេញធ្វើបាតុកម្មប្រឆាំងផងដែរ គិតត្រឹមថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩ មនុស្សចំនួន៥នាក់បានបាត់បង់ជីវិត ក្នុងការប៉ះទង្គិចគ្នារវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមប្រជាបាតុករ ៕...
គ្រូបង្រៀនធ្វើ់កូដកម្មដើម្បីទាមទារប្រាក់ខែបន្ថែមួៀតពីលោកដូណាល់ ត្រាំ

គ្រូបង្រៀនធ្វើ់កូដកម្មដើម្បីទាមទារប្រាក់ខែបន្ថែមួៀតពីលោកដូណាល់ ត្រាំ

សង្គម និងកម្សាន្ត
  ក្រុមគ្រូបង្រៀនប្រមាណជាង៣០០០០នាក់នៅរដ្ឋ Los Angeles សហរដ្ឋអាមេរិក បានធ្វើកូដកម្មមិនទៅប​ម្រើការងារ ដើម្បីទាមទារឲ្យរដ្ឋាភិបាលប្រធានាធិបតី ដូណាល់ ត្រាំ ដំឡើងប្រាក់ខែបន្ថែមចំនួន៦.៥%ក្នុងមួយខែ ។ កូដកម្មមិនចូលបង្រៀនរបស់ក្រុមគ្រូបង្រៀននៅរដ្ឋ Los Angeles បានធ្វើឲ្យប៉ះពាល់ដល់សិស្សានុសិស្សប្រមាណជាង ៤៨០០០០នាក់នៅទូទាំងរដ្ឋ Los Angeles ដែលទាមទារមានការដោះស្រាយជាបន្ទាន់ ។ ក្រុមកូដករបានឲ្យដឹងថា ការដឹកនាំរដ្ឋាភិបាលរបស់លោក ត្រាំ បានធ្វើឲ្យតម្លៃទំនិញផ្សេងៗកើនឡើងខ្ពស់ សូម្បីតែតម្លៃជួលផ្ទះ ក៏កើនឡើងខ្ពស់ដែរ ដែលគ្រូបង្រៀនមានប្រាក់ខែទាប មិនអាចផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់ខ្លួនបានទេ ដោយគ្រូបង្រៀនទាមទារឲ្យឡើងប្រាក់ខែចំនួន ៦.៥% បន្ថែមទៀត ៕...
ក្រុមភេរវករ វាយប្រហារសម្លាប់មនុស្ស៤នាក់នៅអាហ្វហ្កានិស្ថាន ជាការស្វាគមន៍ប្រតិភូអាមេរិក

ក្រុមភេរវករ វាយប្រហារសម្លាប់មនុស្ស៤នាក់នៅអាហ្វហ្កានិស្ថាន ជាការស្វាគមន៍ប្រតិភូអាមេរិក

សង្គម និងកម្សាន្ត
  ក្រុមភេរវករ បានបើការវាយប្រហារបំផ្ទុះគ្រាប់បែកក្នុងរថយន្ត នៅទីក្រុង កាប៊ុល ប្រទេសអាហ្វហ្កានិស្ថាន ស្របពេលគ្នាជាមួយនឹងដំណើរទៅដល់នៃគណៈប្រតិភូអាមេរិកដឹកនាំដោយលោក Zalmay Khalilzad ដើម្បីចរចាបញ្ចប់សង្គ្រាមរយៈពេល១៧ឆ្នាំនៅក្នុងប្រទេសនេះ ។ មនុស្សចំនួន៤នាក់បាត់បង់ជីវិត និងជាង១០០នាក់ផ្សេងទៀត រួមទាំងកុមារ២៣នាក់បានរងរបួស ក្នុងការវាយប្រហារភេវរកភេវកម្មកាលពីល្ងាចថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩ ។ នេះបើតាមការអោឲ្យដឹងពីប្រព័ន្ធផ្សព្វផ្សាយ RT ។ លោក Basir Mujahid អ្នកនាំពាក្យប៉ូលីសជាតិអាហ្វហ្កានិស្ថានបានឲ្យដឹងថា ការវាយប្រហារភេរវកម្មដោយបំផ្ទុះរថយន្តនោះ គឺក្រុមភេរវករទំនងជាមានគោលដៅសម្លាប់ជនបរទេស ខណៈដែលទីតាំងវាយប្រហារ គឺសម្បូរទៅដោយបុគ្គលិកស្ថាតទូត និងអង្គការក្រៅរដ្ឋាភិបាលរស់នៅ ៕...
ស្ត្រីរងគ្រោះដោយសារពេទ្យ វ៉ិចតូរៀ បង្ខាំងកៀបឲ្យបង់លុយ ត្រូវយកទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋ

ស្ត្រីរងគ្រោះដោយសារពេទ្យ វ៉ិចតូរៀ បង្ខាំងកៀបឲ្យបង់លុយ ត្រូវយកទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋ

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ មន្ត្រីមកពីក្រសួងសុខាភិបាល បានបង្ហើបប្រាប់ថា  នៅរសៀលថ្ងៃទិ១៤ ខែមករា ឆ្នាំ២០១៩នេះថា ស្ត្រីជាអ្នកជំងឺ ដែលត្រូវក្រុមគ្រូពេទ្យ​​​ វ៉ិចតូរៀ កៀបយកលុយនោះត្រូវបានក្រសួងសុខាភិបាលយកទៅឲ្យសម្រាកព្យាបាលនៅមន្ទីររដ្ឋក្នុងរាជធានីភ្នំពេញ។ ស្ត្រីរូបនេះ ឈ្មោះ ភឿន មុយហៀង  អាយុ១៩ឆ្នាំ ជាជនក្រីក្រស្នាក់នៅក្នុងផ្ទះជួល ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ពាក់ព័ន្ធករណីនេះ មន្ត្រីអនុវត្តច្បាប់កំពុងតែបន្តសាកសួរប្រធានមន្ទីរពេទ្យ និងបុគ្គលិកប្រមាណជិត១០ រាប់ទាំងជនជាតិចិនផងដែរ ដោយមិនទាន់ចប់នៅឡើយទេ។ នៅរសៀលថ្ងៃនេះឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេច បិទទ្វាមន្ទីរពេទ្យ វ៉ិចតូរៀ ជាផ្លូវការហើយ នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ ដើម្បីកុំឲ្យបន្តកៀបស៊ីអ្នកជំងឺ ដោយមិនចេះអៀនខ្មាស។ យោងតាមលិខិត លេខ០០៣ អ ប ស/ម ព ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ បានសម្រេចបិទទ្វារមន...
រដ្ឋមន្ត្រីក្រសួងសុខាភិបាលបញ្ជាឲ្យបិទទ្វារមន្ទីរពេទ្យវិុចតូរៀ ជាបណ្តោះអាសន្ន

រដ្ឋមន្ត្រីក្រសួងសុខាភិបាលបញ្ជាឲ្យបិទទ្វារមន្ទីរពេទ្យវិុចតូរៀ ជាបណ្តោះអាសន្ន

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ទីបំផុតទៅ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេច បិទទ្វាមន្ទីរពេទ្យ វ៉ិចតូរៀ ជាផ្លូវការហើយ នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ ដើម្បីកុំឲ្យបន្តកៀបស៊ីអ្នកជំងឺ ដោយមិនចេះអៀនខ្មាស។ យោងតាមលិខិត លេខ០០៣ អ ប ស/ម ព ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ បានសម្រេចបិទទ្វារមន្ទីរពេទ្យវ៉ិចតូរៀ ដែលមានលោកស្រី វេជ្ជបណ្ឌិត សៀង សុគន្ធ ជាអ្នកទទួលខុសត្រូវ ព្រោះតែមន្ទីរពេទ្យនេះមិនគោរពតាមលិខិតបទដ្ឋានរបស់ក្រសួងសុខាភិបាល។ សូមបញ្ជាក់ថា ក្រុុមអាជ្ញាធរខណ្ឌទួលគោក មន្ត្រីជំនាញរបស់ក្រសួងសុខាភិបាល និងព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានបើកស៊ើបអង្កេត និងស្រាវជ្រាវ នៅក្នុងមន្ទីរពេទ្យ វ៉ិចតូរៀ តាមបទបញ្ជារបស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្ទាប់បពី បែកធ្លាយព័ត៌មាន ថាមន្ទីរពេទ្យនេះ បង្ខាំងអតិថិជន ជម្រិតទារប្រាក់ថ្លៃសេវា ដែលអ្នកជំងឺ គ្រួសារយល់ថា ជាតម្លៃដែលមិនអាចទទួលយ...
នាវាមុជទឹកជំនាន់ទី៤របស់រុស្ស៊ី អាចបាញ់មីស៊ីលនុយក្លេអ៊ែរកម្លាំង៥៥០គីឡូតោន

នាវាមុជទឹកជំនាន់ទី៤របស់រុស្ស៊ី អាចបាញ់មីស៊ីលនុយក្លេអ៊ែរកម្លាំង៥៥០គីឡូតោន

សង្គម និងកម្សាន្ត
  រុស្ស៊ី បានដាក់បង្ហាញនាវាមុជទឹកជំនាន់ទី៤ ប្រភេទ Borei-Class ដែលជានាវាមុជទឹកសម្រាប់បាញ់មីស៊ីល បំពាក់ដោយក្បាលគ្រាប់នុយក្លេអ៊ែរ ។ នាវាមុជទឹកប្រភេទ Borei-Class ត្រូវបានផលិតឡើងដំបូងដោយអតីតសហភាពសូវៀត កាលពីឆ្នាំ១៩៨០ ។ នាវាមុជទឹកថ្មីជំនាន់ទី៤នេះ ត្រូវបានធ្វើទំនើបកម្មទាំងទម្ងន់ និងទាំងប្រព័ន្ធបច្ចេកវិទ្យា ដោយមានទម្ងន់ត្រឹមតែ២៤០០០តោន គឺស្រាលជាងនាវាមុជទឹកម៉ូដែលចាស់ ដែលមានទម្ងន់រហូតដល់៤៨០០០តោន ។ ចំណែកគ្រាប់មីស៊ីលដែលត្រូវបានបំពាក់លើនាវាមុជទឹកជំនាន់ទី៤នេះ គឺជាប្រភេទគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ ដែលបំពាក់ដោយក្បាលគ្រប់នុយក្លេអ៊ែរ RSM-56 “Bulava” មានកម្លាំង៥៥០គីឡូតោន ៕...
មន្ត្រីជំនាញចុះស៊ើបអង្កេត មន្ទីរពេទ្យវ៉ិចតូរៀ បន្ទាប់ពីមានរឿងបង្ខាំងអ្នកជំងឺដើម្បីទារប្រាក់

មន្ត្រីជំនាញចុះស៊ើបអង្កេត មន្ទីរពេទ្យវ៉ិចតូរៀ បន្ទាប់ពីមានរឿងបង្ខាំងអ្នកជំងឺដើម្បីទារប្រាក់

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ បន្ទាប់ពីមានរឿងអាស្រូវ ពាក់ព័ន្ធករណី បង្ខាំងអ្នកជំងឺ ដើម្បីទារប្រាក់ ថ្លៃសេវាខ្ពស់កប់ពពក កាលពីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចាត់ឲ្យមន្ត្រីជំនាញចុះទៅស្រាវជ្រាវ ដើម្បីរកឲ្យឃើញការពិត។ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ក្រុមការងារអធិការកិច្ចក្រសួងសុខាភិបាល ដឹកនាំ ដោយ ឯកឧត្តម វិជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ និងក្រុមមន្ត្រីជាន់ខ្ពស់ របស់ក្រសួងសុខាភិបាល ដោយមានកិច្ចសហការជាមួយអាជ្ញាធរខណ្ឌទួលគោក កំពុងចុះសាកសួរ ស្រាវជ្រាវ ទាំងភាគី គណៈគ្រប់គ្រងមន្ទីរពេទ្យ វ៉ិចតូរៀ និងភាគីអ្នកជំងឺ (ដែលអះអាងថាខ្លួនជាជនរងគ្រោះ)។  បើយោងតាមការបញ្ជាក់ពីមន្ត្រីចជំនាញប្រចាំខណ្ឌទួលគោក បានឲ្យដឹងថា មន្ទីរពេទ្យនេះ មានរឿងច្រើនលើកមកហើយ រហូតក្រសួងសុខាភិបាល សម្រេចឲ្យបិទទ្វា ម្តងរួចមកហើយ ប៉ុន្តែមន្ទីរពេទ្យនេះនៅតែដំណើរការដដែល និងបង្ករឿងដដែលៗ ធ្វ...
កងកម្លាំងយោធាទួរគី ធ្វើសមយុទ្ធយោធានៅជិតព្រំដែនជាប់ប្រទេសស៊ីរី

កងកម្លាំងយោធាទួរគី ធ្វើសមយុទ្ធយោធានៅជិតព្រំដែនជាប់ប្រទេសស៊ីរី

សង្គម និងកម្សាន្ត
  កងកម្លាំងទ័ពថ្មើរជើង អមដោយរថក្រោះជាច្រើនគ្រឿងរបស់ប្រទេសទួរគី បានបើកធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយ នៅតាមព្រំដែនជាប់ជាមួយប្រទេសស៊ីរីភាគខាងជើង តាមការចុះផ្សាយរបស់ Yahoo News។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋទួរគី បានឲ្យដឹងថា សមយុទ្ធយោធានេះ ត្រូវបានធ្វើឡើង ខណៈដែលក្រសួងការពារជាតិទួរគី បានបញ្ជូនកងកម្លាំងទ័ពថ្មើរជើង អមដោយរថក្រោះ និងរថយន្តបំពាក់ដោយអាវុធជាច្រើនគ្រឿងទៅកាន់តំបន់ព្រំដែនជាប់ជាមួយខេត្ត អ៊ីលីប ប្រទេសស៊ីរី ។ ក្រុមឃ្លាំមើលផ្នែកសិទ្ធិមនុស្សស៊ីរី ដែលមានមូលដ្ឋាននៅអង់គ្លេស Syrian Observatory for Human Rights​ បានឲ្យដឹងថា ការធ្វើសមយុទ្ធយោធារបស់ប្រទេសទួរគី ក៏ត្រូវបានធ្វើឡើងស្របពេលគ្នាជាមួយនឹងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS កំពុងបង្កើនឥទ្ធិពលរបស់ខ្លួននៅខេត្ត អ៊ីតលីប ប្រទេសស៊ីរី ជាប់ព្រំដែនជាមួយប្រទេសទូរគីដែរ ៕...
អាមេរិកនឹងលើកយកពីបញ្ហាតំបន់បូព៌ា ផ្តោតលើអីុរ៉ង់ ទៅពិភាក្សាក្នុងកិច្ចប្រជុំសកលនៅប៉ូឡូញនៅខែក្រោយ

អាមេរិកនឹងលើកយកពីបញ្ហាតំបន់បូព៌ា ផ្តោតលើអីុរ៉ង់ ទៅពិភាក្សាក្នុងកិច្ចប្រជុំសកលនៅប៉ូឡូញនៅខែក្រោយ

សង្គម និងកម្សាន្ត
  លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Fox News នៅក្នុងកិច្ចសម្ភាសមួយថា លោក នឹងយកបញ្ហានៅតំបន់មជ្ឈិមបូព៌ាទៅពិភាក្សាក្នុងកិច្ចប្រជុំសកល ដែលនឹងត្រូវរៀបចំនៅប្រទេសប៉ូឡូញនៅខែក្រោយ ។ លោក Mike Pompeo បានឲ្យដឹងថា កិច្ចពិភាក្សាស្តីពីបញ្ហានៅតំបន់មជ្ឈិមបូព៌ា គឺផ្តោតសំខាន់លើការពង្រីកឥទ្ធិពលរបស់ប្រទេសអុីរ៉ង់នៅក្នុងតំបន់នេះ ។ អុីរ៉ង់ត្រូវតែបង្ហាញពិភពលោកឲ្យបានច្បាស់ ពីសន្តិភាព សេរីភាព និងសន្តិសុខ នៅតំបន់មជ្ឈិមបូព៌ា ដោយមិនពង្រីកឥទ្ធិពលរបស់ខ្លួនជាបន្តទៀត ៕...
ស្រ្តីម្នាក់ឈឺពោះបានសម្រាលកូននៅតាមដងផ្លូវទាំងយប់

ស្រ្តីម្នាក់ឈឺពោះបានសម្រាលកូននៅតាមដងផ្លូវទាំងយប់

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ស្ត្រីវ័យ៣០ឆ្នាំម្នាក់បានសម្រាលកូននៅតាមដងផ្លូវ កាលពីវេលាម៉ោង១២យប់រំលងអាធ្រាត្រចូលថ្ងៃទី១៣ខែមករាឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ៣១៥ ជាប់និងផ្សារធីខេ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។ ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីដែលបានសម្រាលកូន នៅតាមដងផ្លូវនោះមិនស្គាល់អត្តសញ្ញាណទេមានវ័យប្រហែលជាង៣០ឆ្នាំ។ មុនពេលកើតហេតុឃើញស្រ្តីម្នាក់នេះធ្វើដំណើរថ្មើជើងតាមបណ្តោយផ្លូវ៥១៦ពីកើតទៅ លិចមកឈប់អង្គុយនៅចំណុចកើតហេតុខាលើហើយបានត្អូញត្អែថា ឈឺពោះណាស់ ។ ប្រភពដដែលបញ្ជាក់ថា ពេលនោះប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវឃើញក៏បាន នាំមកជួយសង្គ្រោះជាបឋមសិនរួចបានសម្រាលកូនស្រីមួយ ។ ភ្លាមៗនោះប្រជាពលរដ្ឋបានហៅ ឡានពេទ្យដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ ៕  ...