អតីតយោធាពិការបានទទូចលើកដៃសំពះសូមសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតរកយុត្តិធម៌
អតីតយោធាពិការបានទទូចលើកដៃសំពះសូមសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជួយគាត់ដើម្បីបីរកយុត្តិធម៌រឿងវិវាទជម្លោះដណ្តើមដីមកកាន់កាប់។
ដោយអតីតទាហានពិការរូបនោះបានលើកឡើងថា “ពីមុនគាត់ប្រយុទ្ធក្នុងសមរភូមិ ១៧៤លើក របួសធ្ងន់៥លើក និង១លើកទៀតរហូតដាច់ជើង ដើម្បីការពារជាតិ គាត់មិនដែលចេះខ្លាចទេ តែឥឡូវគាត់ខ្លាចណាស់នូវអំពើអយុត្តិធម៌មកលើរូបគាត់។
លោកបានរៀបរាប់ថា« មិនដឹងថាខ្ញុំអាចរស់ដល់ថ្ងៃណាទេ តែមុនស្លាប់ប្រាថ្នាចង់ជួបសម្តេច ហ៊ុន សែន មានតែសម្តេចទេ ដែលយល់ពីទុក្ខលំបាក និងការលៈបង់របស់យុទ្ធជនដូចគ្នា ព្រោះសម្តេចបានលៈបង់លើសគាត់១០០ដងទៅទៀតនៅក្នុងសម័យសង្គ្រាមដើម្បីរំដោះប្រជាជនខ្មែរទូទាំងប្រទេស”។
លោកមាស សុផាត អតីតទាហានទ័ពស្រួចភូមិភាគវរៈសេនាធំ ១២៨ នៃកងពលលេខ២ បម្រើជាតិ និងដោយសារតែសង្គ្រាមក្នុងសម័យ ប៉ុល ពត បានពលីជើងខាង...








