គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសហការជាមួយសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច រៀបចំកម្មវិធីផ្សព្វផ្សាយ “ច្បាប់ស្តីពីការ គ្រប់គ្រងល្បែងពាណិជ្ជកម្មនិងលិខិតបទដ្ឋានគតិយុត្ត និងផលប៉ះពាល់ពីការលេងល្បែង”
ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)នៅ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នេះ បានសហការ ជាមួយសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច រៀបចំកម្មវិធីផ្សព្វផ្សាយ “ច្បាប់ស្តីពីការ គ្រប់គ្រងល្បែងពាណិជ្ជកម្មនិងលិខិតបទដ្ឋានគតិយុត្ត និងផលប៉ះពាល់ពីការលេងល្បែង” ។
កម្មវិធីនេះគឺ ក្រោមការដឹកនាំ និងសម្របសម្រួលដោយលោក ឃឹម ឧត្តម អនុប្រធាននាយកដ្ឋានកិច្ចការគតិយុត្តនិងគ្រប់គ្រងអាជ្ញាបណ្ណ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. និងលោកបណ្ឌិត សឿន សោភ័ណ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត លុយ ចណ្ណា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច ដោយមានការចូលរួមពីគណៈគ្រប់គ្រងនៃសាកលវិទ្យាល័យ, ថ្នាក់ដឹកនាំ, មន្ត្រីជំនាញ នៃ គ.ល.ក. និ...








